មុនពេលអ្នកជំងឺស្លាប់គេត្រូវធ្វើដូចជា ៖
- គេនិមន្តព្រះសង្ឃសូត្រធម៌ ឱ្យអ្នកជំងឺ ទន្ទេញធម៌ ឱ្យអ្នកជំងឹកាន់ស្លាត្រួយចង់ក្រណាត់សចងព្រះបត់។ ការធ្វើបែបនេះគឺដើម្បីឱ្យអ្នកជំងឺតាំងស្មារតី ប្រមូលអារម្មណ៍ឱ្យបានល្អក្នុងផ្លូវព្រះពុទ្ធសាសនា។
- យើងឃើញគេធ្វើទង់ព្រលឹង ហើយយកទៅដាក់លើក្បាលគ្រែអ្នកជិតស្លាប់ ហើយតអំបោះពីទង់ព្រលឹងទៅព្រះពុទ្ធរូប។ ព្រោះបើតាមជំនឿតាម ពេលអ្នកជិតស្លាប់នោះស្លាប់ទៅទង់ព្រលឹងនឹងទ្រព្រលឹងរហូតដល់ចាស់ភពថ្មី។
- គេរៀបចំជាគ្រឿងបន្លុងហើយយកទៅបង្ហាញអ្នកជំងឺ។ គឺដើម្បីឱ្យអ្នកជំងឺត្រេកអរ និងកុសលផលបុណ្យនោះផង។