អ្នកមានសទ្ធាក្នុងការធ្វើបុណ្យកឋិនទានរមែងទទួលបានសម្បត្តិ ៖
- សូរូបតា ៖ មានរូបស្អាត ធ្វើឱ្យបុរសស្រ្តី ឃើញហើយ ស្រឡាញ់ពេញចិត្តជារូបមានសម្ឆស្សគួរស្ម័គ្រស្វាគមនិយម មេត្រីភាពជាមួយ។
- សុវណ្ណតា ៖ មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាម ដូចជាប្រជ្រុយជាដើម មិនខ្មៅពេក មិនសពេក ដែលគួរជាទីចាប់ចិត្តនៃអ្នកទាំងពួង។
- សុសណ្ឋានា ៖ មានទ្រង់ទ្រាយមិនស្គម មិនធាត់ មិនខ្ពស់ មិនទាបរាងរៅ សូមសួនតាមកាលសម័យនៃអយុកប្បនីមួយៗ។
- ចក្កវត្តិរាជា ហោតិ ត្រូវបានជាស្តេចចក្រពត្រាធិរាជ ហើយសម្រេចអរហត្ថមគ្គ អរហត្ថផល ដល់ព្រះនិព្វាន។