Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មេធាវី​ម្នាក់​មាន​ទិញ​ស៊ីការ (cigar) ដ៏ថ្លៃ​មួយ​ប្រអប់ បន្ទាប់​មក​គាត់​ក៏​ទិញ​ធានា​រ៉ាប់រង​សំរាប់​ស៊ីការ​របស់​គាត់​ ដែល​ក្នុង​នោះ​មាន​ធានា​រ៉ាប់រង​អគ្គិភ័យ​។ ក្នុង​មួយ​ខែ​ក្រោយ​មក​ គាត់​បាន​ជក់​ស៊ីការ​នោះ​រហូត​ទាល់​តែ​អស់​។ គាត់​ក៏​ទៅ​ទាម​ទារ​លុយ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន ព្រោះ​ស៊ីការ​របស់​គាត់​បាន​ឆេះ​អស់​គ្មាន​សល់​។

ក្រុមហ៊ុន​ធានា​រ៉ាប់​រង​មិន​ព្រម​ព្រោះ​ថា គាត់​បាន​ដុត​បារី​នេះ​ជក់​ខ្លួន​ឯង​។

មេធាវី​នេះ​ក៏​ប្តឹង​ទៅ​តុលាការ​។

តុលាការ​បាន​ចេញ​សាលក្រម​អោយ​មេធាវី​នោះ​ឈ្នះ ដោយ​តំរូវ​អោយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​សង​លុយ​លោក​មេធាវី​ នូវ​ទឹក​ប្រាក់​ចំនួន ១៥០០០ ដុល្លារ​។ តុលាការ​ពន្យល់​ថា ក្រុមហ៊ុន​ធានា​រ៉ាប់​រង​បាន​យល់​ព្រម​ធានា​ស៊ីការ​របស់​មេធាវី​ពី​ការឆេះ ដោយ​មិន​មាន​បញ្ជាក់​អំពី​មូលហេតុ​ជា​ពិសេស​ណា​មួយ ដែល​បណ្តាល​អោយ​ឆេះ​ឡើយ​។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ច្រើន ក៏​យល់​ព្រម​បង់​ប្រាក់​ពិន័យ​នេះ​។

 

បន្ទាប់​ពី​លោក​មេធាវី​នោះ ទទួល​បាន​លុយ​សំនង ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក៏​ប្តឹង​ត​គាត់​វិញ ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ធានា​។ លោក​មេធាវី​ ត្រូវ​បាន​គេ​រក​ឃើញ​ទោស​ពី​បទ​ដុត​ស៊ីការ ដែល​ធានា​ដោយ​ក្រុម​ហ៊ុន​ធានា ដោយ​ចេតនា។ ដូច្នេះ​តុលាការ​ពិន័យ​គាត់​ជា​ប្រាក់​ ២៤០០០​ដុល្លារ​ និង​ដាក់​គុក​២​ឆ្នាំ​។ !!!!

 

ប្រភព៖ Svichet 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login