Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-10 09:12

គំរូរបាយការណ៍ចូលរួមប្រជុំ ឬជំនាញ

                                                                                     ព្រះរាជាណាចក្រកម្ពុជា

                                                                                 ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង..............                                                                

លេខ................                                                                                                        រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                          សូមគោរពជូន

                                                                               ឯកឧត្តម........................

កម្មវត្ថុ ៖ របាយការណ៍ចូលរួមប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្តីព្រាងច្បាប់​ ស្តីពី.....ដែលបានព្រឹត្តិ

             ទៅចំនួន០៨ លើកជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី...ខែ...ឆ្នាំ...បញ្ចប់ថ្ងៃទី...ខែ...ឆ្នាំ...ក្រោមអធិបតីភាពឯកឧត្តម.....អគ្គ               លេខាធិការរាជរដ្ឋាភិបាល ប្រធានអង្គប្រជុំ ។

             តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមសង្ខេបខ្លឹមសារអង្គប្រជុំ​ គោរពជូនឯកឧត្តម មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ដូចតទៅ ៖

             ជាកិច្ចចាប់ផ្តើមឯកឧត្តម.....ប្រធានអង្គប្រជុំបាយរាយការណ៍ជូនអង្គប្រជុំជ្រាបថា​ ច្បាប់នេះបានឆ្លងសម័យប្រជុំគណៈរដ្ឋមន្រ្តីម្តងរួចហើយកាលពីអាណត្តិទី...ដែលមាន....ជំពូក និង....មាត្រា បន្ទាប់មករាជរដ្ឋាភិបាលបានបញ្ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត ប៉ុន្តែដោយរដ្ឋសភាចប់អាណត្តិ បានបញ្ជូនត្រឡប់មកទីស្តីការគណៈរដ្ឋមន្រ្តីវិញ ទីស្តីគណៈរដ្ឋមន្រ្តីក៏បានបញ្ជូនបន្តទៅក្រសួងសាមីវិញ ដើម្បីកែសម្រួលម្តងទៀត ។

             ការប្រជុំលើកនេះ គឺដើម្បីធ្វើការកែសម្រួលច្បាប់នេះម្តងទៀត​ ដែលរួមមាន...មាត្រានិង...ជំពូក ។

             ឯកឧត្តមតំណាងក្រសួងសាធារណៈការ​ និងដឹកជញ្ជូនបានលើកឡើងថា ចំពោះច្បាប់ចរាចរបញ្ជូនមកក្រសួងវិញនេះ ក្រសួងបានធ្វើការកែសម្រួលខ្លឹមសារខ្លះៗ ក្នុងនោះក្រសួងបានបន្ថែម១ជំពូក និង១៦មាត្រាទៀតដើម្បីឲ្យស្របច្បាប់....ក្នុងតំបន់ និងពិភពលោកដែលកំពុងអនុវត្តសព្វថ្ងៃ ។

            អង្គប្រជុំបានពិភាក្សារយ៉ាងល្អិតល្អន់ និងផុសផុល ដោយបានកែសម្រួលពាក្យពេចន៍ និងខ្លឹមសារខ្លះ តាមជំពូក និងមាត្រានីមួយៗ ដោយក្នុងនោះអង្គប្រជុំបានឯកភាពបន្ថែមចំនួន ១៦មាត្រាគឺ ៖ មាត្រា....ដូចជូនភ្ជាប់ឯកសារ ។

            អង្គប្រជុំបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី...ផ្លូវគោកនេះ ដើម្បីឆ្លងសម័យប្រជុំគណៈរដ្ឋមន្ត្រីម្តងទៀត ដោយសារមានការកែសម្រួលខ្លឹមសារខ្លះៗ ព្រមទាំងបន្ថែមចំនួនមាត្រា និងជំពូកមួយទៀត ។

            អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង......នាទី ក្នុងបរិយាកាសសប្បាយរីករាយ និងយោគយល់គ្នា​ ។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម.............មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត ។

                                                                                                                                                          ហត្ថលេខា                                                                                                                                                                       ឈ្មោះ

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login