Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រេតគឺជា ៖

  • ប្រេត​ ជាពាក្យសំស្រ្កឹត បើបាលីហៅថា បេត ។ ពាក្យថា បេត បើយោងតាម ៖ បទានុក្រម ធម្មបទភាគ៣ទំព័រ១៧៥ បេត < ប. បុព្វបទ + ឥ. ធាតុ + ត-បច្ច័យ ថា អ្នកទៅកាន់បរលោក .អ្នកទៅកាន់លោកខាងមុខ​។ វិ.បរលោកកំ ឯតិ កច្ឆតីតិ > បេតា (បុគ្គលោ) ។ កិច្ច គឺបុគ្គលគប្បីធ្វើដល់ប្រេត ។ វិ.បេតស្សស កាតព្វន្តិ> បេតំ(កិច្ចំ) បេតំ កិច្ច> បេតិកិច្ច។ ប្រេត (សំ.បា,បេត) សត្វកើតក្នុងអបាយភូមិ ពួកមួយ ពួកប្រេត ។ គុ. អ្នកដែលធ្វើមរណកាលទៅកាន់បរលោកហើយ។ អបាយភូមិ ជាកំណើតសត្វ ដែលប្រាសចាកសេចក្តីចម្រើន មានពួកនរកតិរច្ឆាន ប្រេតអសុរកាយទាំង៤នេះជាអបាយភូមិ ។ ប្រេត គឺសត្វដែលបានកើតក្នុងអបាយភូមិ ជាក្រុមសត្វ នរក អសុកាយ ដែលជាសត្វបាបច្រើនរងទុក្ខវេទនា ស៊ីតែវត្ថុមិនស្អាត​ជាវត្ថុលាយដោយខ្ទុះ និងឈាម ។ ពួកប្រេត បានដើររកស៊ីតាមសំយោបផ្ទះញាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login