ពាក្យ « ពុត ពុធ ពុទ្ធ » ៖
- ពុត ( ន ) ដំណើរបាំងទោសខ្លួន ដំណើររបិញរបុញ កិច្ចកលមាយា ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្តីពិត ។ ឧ. ចៅវ៉ាជាប្រភេទមនុស្សមានពុតត្បុត ។
- ពុធ ( ន ) ឈ្មោះថ្ងៃទី៤ ( ក្នុងសប្តាហ៍ ) ។ ឧ. ថ្ងៃពុធលោកបញ្ញាត្រូវប្រជុំនៅសាលា ។
- ពុទ្ធ (ន ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំងដូចយ៉ាងអរិយសច្ច ៤ជាដើម រហូតដល់មគ្គផលនិព្វានឬលោកអ្នកភ្ញាក់រឮក ។ឧ.ព្រះពុទ្ធសម្រេចបាននូវមោគៈធម៌ ។