ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឺ ផ្នែកសេដ្ឋកិច្ចជាន់ ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់។
១. ផ្នែកសេដ្ឋកិច្ចជាន់ទាប ៖ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារនីមួយៗដូចជា ៖
ក. ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ប្រការ
ខ. ការវៀរចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ
គ. ប្រកាន់យកនូវសុខ ៤ប្រការ
២. ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ៖ ដំបូងបង្អស់មនុស្សមនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឍនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាមលុះត្រាតែបានសម្រេចបើមិនបានកុំឈប់កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” និងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន។