Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ធនាគារពិភពលោកជាវាក្យសព្ទមួយដែលគេត្រូវប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍសម្រាប់កម្មវិធីសំខាន់ៗ។ ធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រ។ ធនាគារពិភពលោក ខុសពីក្រុមធនាគារពិភពលោកត្រង់ថាធនាគារពិភពលោក មានតែស្ថាប័នពីរគឺធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញនិងការអភិវឌ្ឍនិងសមាគមន៍អភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់វិនិយោគទុនពហុភាគីនិងមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការដោះស្រាយវិវាទវិនិយោគទុន។ ស្ថាប័នទីពីរគឺមូលនិធិរូបីយវត្ថុអន្តរជាតិដែលមានទំនាក់ទំនងនឹងធនាគារពិភពលោក។ ស្ថាប័នទាំងពីរមានទីតាំងនៅរ៉ាស៊ីនតោន។ ធនាគារពិភពលោកគ្រប់គ្រងដោយជនជាតិអាមេរិក ឯមូលនិធិរូបីយវត្តុអន្តរជាតិគ្រប់គ្រងដោយជនជាតិអឺរ៉ុប។ តួនាទីរបស់ធនាគារពិភពលោកគឺផ្តល់ប្រាក់កម្ចីឬផ្តល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិកក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login