Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមនុស្សអាស៊ីអាគ្នេយ៍ ខ្មែរ មានដើមកំណើតមកពីណា ?

២. ដូចម្តេចដែលហៅថា បុរេប្រវត្តិសាស្រ្ត ?

៣. ដូចម្តេចដែលហៅថា ប្រវត្តិសាស្រ្ត ?

៤. ដូចម្តេចដែលហៅថា ប្រូតូប្រវត្តិសាស្រ្ត ?

៥​. ដូចម្តេចដែលហៅថា ឯកសារសហសម័យ ?

ចម្លើយ

១. មានទ្រឹស្តី២ អំពីការមកដល់របស់មនុស្សអាស៊ីអាគ្នេយ៍៖

  • ទ្រឹស្តីទី១ លើក ប៊ីក ប៊ែង ៖ មនុស្សកើតចេញពីស្លែងរួចវិវត្តន៍ទៅជារុក្ខជាតិ រួចបន្តវិវត្តន៍ទៅជាសត្វ និងការវិវត្តន៍ចុងក្រោយគឺ ក្លាយទៅជាមនុស្ស ។ ការកើតឡើងនេះ គឺមិនពេញពិភពលោកទេ ប៉ុន្ទែវាស្ទើរតែពេញពិភពលោកមាននៅទ្វីបអឺរ៉ុបទ្វីបអាមេរិច ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀត
  • ទ្រឹស្តីទី២ លោក ឆាក ដាវីន ៖មនុស្សកើតដំបូង នៅទ្វីបអាហ្រិច ។ ប៉ុន្តែ ក្រោយមកពួកគេមានការវិវត្តន៍ផ្នែកខួរក្បាល ដែលនាំឲ្យពួកគេមានតម្រូវការកាន់តែច្រើន នេះជាហេតុផលធ្វើឲ្យពួកគេធ្វើដំណើរពាសពេញពិភពលោក ។

យោងលើទ្រឹស្តីទាំង២នេះ មនុស្សអាស៊ីអាក្នេយ៍ ខ្មែរផ្សំឡើងដោយមនុស្ស២ជំនាន់ ។ មនុស្សទី១ ដែលគេរកឃើញនៅអាស៊ីអាគ្នេយ៍គឺ ពួកអូស្រ្តាឡូអ៊ីដ​ ។ ពួកនេះរស់នៅដោយពឹងផ្អែកលើធម្មជាតិទាំងស្រុង នៅដំបន់អាស៊ីអាគ្នេយ៍ដីគោក ។ មនុស្សទី២ គឺពួកមនុស្សដែលធ្វើដំណើរមកពីខាងត្បូងទន្លេយ៉ង់សេ ភាគខាងត្បូងនៃប្រទេសចិន ,ភាគឦសានបប្រទេសឥណ្ឌា,តំបន់ទីបេ ,ចុះមកអាស៊ីអាគ្នេយ៍ដីគោក ។ ពួកនេះ មានវប្បធម៌ខ្ពស់ជាងពួក អូស្រា្តឡូអ៊ីដ ដែលជាហេតុតធ្វើឲ្យពួក អូស្ត្រាអ៊ីដ មិនអាចរស់នៅជាមួយគ្នាបាន ក៏ភៀសខ្លួនទៅអាស៊ីដីកោះ ។ នៅពេលមនុស្សពួកទី១ទៅដល់អាស៊ីអាគ្នេយ៍ដីកោះគេហៅថា អូស្រ្តាឡូ មេឡាណេស៊ីយ៉ាង ។ ចំណែកពួក អូស្រ្តាឡូអ៊ីដ ដែលបាននៅសល់ខ្លះៗ នឹងបានរៀបការ រស់នៅក្នុងសង្គមជាមួយគ្នា ធ្វើការរកស៊ីជាមួយគ្នា ធ្វើជាទាសក,... ជាមួយពួកម​នុស្សទី២ដែលមកពីតំបន់ខាងត្បូងទន្លេយ៉ងសេ, ភាគឦសានប្រទេសឥណ្ឌា,តំបន់ទីបេ ហៅថា ម៉ុងហ្គោឡូអ៊ីដខាងត្បូង ។

          នៅមានមនុស្សមួយក្រុមទៀត បានចាកចេញពីភាគខាងត្បូងទន្លេយ៉ង់ ចុះតាមកោះតៃវ៉ាន់រួហចទៅភីលីពីនឥណ្ឌូណេស៊ី និងកោះមួយចំនួនទៀត គេហៅថា អូស្ត្រាឡូ នេស៊ីយ៉ាង ។ នៅពេលពួក អូស្ត្រាឡូ នេស៊ីយ៉ាង មកដល់អាស៊ីអាគ្នេយ៍ដីកោះ ក៏បានជួបជាមួយពួក អូស្ត្រាឡូ មេឡានេស៊ីយ៉ាង ។ បន្ទាប់មកពួក អូស្ត្រាឡូ មេឡានេស៊ីយ៉ាង ក៏បានធ្វើការចាកចេញទៅដីកោះកាន់តែឆ្ងាយទៀតមានដូចជា ប៉ាពូ ញ៉ូវគីណេ  អូស្ត្រាលី និងបណ្តាកោះមួយចំនួនទៀត ។

២. បុរេប្រវត្តិសាស្រ្តគឺ ជាសិក្សាអំពីអតីតកាល រហូតមកដល់មានប្រភពអក្សរ ហើយដើម្បីសិក្សាពីសម័យកាលនេះគេធ្វើកំណាយនៅតាម ស្ថានីយបុរេប្រវត្តិសាស្រ្ត ដើម្បីប្រមូលសំណល់ប្រើប្រាស់ សាកសព វត្ថុប្រើប្រាស់ កាក់សំណល់មកធ្វើការវិភាគ ។

៣. ដែលហៅថាប្រវត្តិសាស្រ្តគឺ ជាការសិក្សាពីអតីតកាលចាប់តាំងពីមានប្រភពអក្សរ រហូតមកដល់បច្ចុប្បន្ន ។

៤. ប្រូតូប្រវត្តិសាស្រ្ត គឺជាឯកសារដែលនិយាយពីរឿងរ៉ាវ នៃប្រទេសមួយ ឬតំបន់មួយដែលកត់ត្រាដោយជនជាតិមួយទៀត ។ ឧៈ សម័យហ្វូណន មានរឿងរ៉ាវជាច្រើនបានកើតឡើង តែរឿងរ៉ាវទាំងនេះហ្វូណនពុំបានកត់ត្រាទេគឺចិនជាអ្ននកត់ត្រាទុក ដូចនេះទើបគេហៅថា ប្រូតូប្រវត្តិសាស្រ្ត  ។

៥. ឯកសារសងសម័យ គឺជាឯកសារទាំងឡាយណា ដែលបានដឹងបានឃើញឬក៏បានឮគេនិយាយនៅសម័យនោះហើយបានកត់ត្រាទុក ។ ដូចជានៅសម័យហ្វូណន និងចេនឡា បេសទូតចិននឹងព្រះសង្ឃចិន បានមកដល់ប្រទេសខ្មែរហើយបានកត់ត្រាទុក ។

          មកដល់សម័យបច្ចុប្បន្ននេះ យើងយកឯកសារទាំងនោះមកសិក្សាឡើងវិញ ហើយឯកសារដែលចិនបានកត់ត្រាទុកកាលសម័យមុន យើងហៅថា ឯកសារសហសម័យព្រោះបានឃើញបានឮនៅសម័យនោះ​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login