Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. បុរេប្រវត្តិសាស្រ្តខ្មែរ ចាប់គិតពីពេលណាដល់ពេលណា​ ?

២. ចូររៀបរាប់ពីស្ថានីយ៍បុរេប្រវត្តិសាស្រ្ត ដែលមាននៅប្រទេសកម្ពុជា ?​

៣. តើមានមធ្យោបាយ ឬវិធីអ្វីខ្លះដើម្បីកំណត់នូវអាយុកាលស្ថានីយ៍នីមួយៗ ?

៤. តើមនុស្សនៅសម័យបុរេប្រវត្តិសាស្រ្ត មានជំនឿលើទៅលើអ្វីខ្លះ ?

៥. នៅសម័យបុរេប្រវត្តិសាស្រ្ត តើស្រ្តីមានតួនាទីអ្វីខ្លះ នៅក្នុងសង្គម ?

ចម្លើយ

១. បុរេប្រវត្តិសាស្រ្តចាប់គិតពីឆ្នាំ  ៤២៩០ មុនគ.ស រហូតដល់ឆ្នាំ ៥២នៃគ.ស ។

២. ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត ដែលមាននៅស្រុកខ្មែររួមមាន៖

  • ស្ថានីយ៍យុគថ្មបំបែកៈ ស្រែស្បូវ, ស្រែឫស្សី, ឆែប , ចំណុចគីឡូម៉ែត្រលេខ៣៣៥ , ៣២៥ ,២៨០ ,កន្ទួតព្រែកទេ ,ខ្សឹមនិងស្នួល ។
  • ស្ថានីយ៍យុគថ្មរំលីងៈ ល្អាងស្ពាន , ល្បាលរមាស , ភ្នំល្អាង ។
  • ស្ថានីយ៍លោហៈ សំរោងសែន , ម្លូព្រៃ , ព្រែកឆ្លូង , អន្លង់ផ្តៅ ជាដើម ។

៣. ដើម្បីកំនត់នូវអាយុកាលស្ថានីយ៍នីមួយៗគឺ៖

  • ការសិក្សាតាមរយៈដោយកាបូន C14
  • សិក្សាលើប្រភេទនៃឧបករណ៍ប្រើប្រាស់
  • ការសិក្សាលើស្រទាប់ដី
  • ធ្វើការប្រៀបធៀបឧបករណ៍ប្រើប្រាស់ ពីស្ថានីយ៍មួយទៅស្ថានីយ៍មួយទៀត ដែលបានដឹងពីអាយុកាល ។

៤. មនុស្សសម័យបុរេប្រវត្តិសាស្រ្ត មានជំនឿថាមនុស្សដែលបានស្លាប់ទៅ ហើយមិនសាបសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិជាថ្មីទៀត ។ ម្យ៉ាងទៀត ពួកគេមានជំនឿលើខ្មោច អារក្ស អ្នកតា កន្លែងខ្ពស់ៗ ដើមឈើធំៗ ដុំថ្ម ដំបូក ភ្នំកន្លែងខ្ពស់ និងព្រលឹងបុព្វការីជន របស់ពួកគេជាដើម ។

៥. នៅសម័យបុរេប្រវត្តិសាស្រ្ត ស្រី្តមានតួនាទីដូចជា៖

  • ស្រ្តីត្រូវបានគេចាត់ទុកជាធំក្នុងគ្រួសារ
  • មានសិទ្ធិអំណាចក្នុងការទូកដាក់ ចែកចាយទ្រព្យសម្បត្តិគ្រួសារតាមចំណង់ចិត្ត ដោយមិនបាច់សុំយោបល់ពីប្តីទេ
  • តែបើប្តីចង់ធ្វើអ្វីវិញ ត្រូវទទួលការយល់ព្រមពីប្រពន្ធជាមុនសិន
  • ស្រី្តមានសិទ្ធិខ្ពស់ ដើម្បីដឹកនាំសង្គម ឬកុលសម្ព័ន្ធរបស់ពួកគេ ( ព្រះនាង លីវ យី ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login