Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.  តើសម័យហ្វូណនគិតចាប់ពីឆ្នាំណា​ ដល់ឆ្នាំណា ?

២. ហេតុអ្វី បានជាគេគិតពីឆ្នាំ៥២មក ?

៣. តើខ្មែរោមែនទេ ដែលបានកតត្រាថានៅឆ្នាំ៥២ គ.ស ខ្មែរកើតជារដ្ឋដំបូង ?       

៤. តើពាក្យ ហ្វូណនមានន័យដូចម្តេច តាមទស្សនៈប្រវត្តិវិទូមួយចំនួន ?      

៥. តើពាក្យ លីវយី ហ៊ុនទៀន សោមា កៅទណ្ឌិន្យ ព្រះថោង នាងនាគ មានអត្ថន័យដូចម្តេច ?

ចម្លើយ

១. សម័យហ្វូណន គិតចាប់តាំងពីឆ្នាំ ៥២នៃគ.ស ដល់ឆ្នាំ ៥៥០នៃគ.ស ។

២. បានជាគេគិតពីឆ្នាំ៥២មក ព្រោះប្រវត្តិសាស្រ្តគេគិតថាតាំងពីមានការកត់ត្រានូវប្រភពឯកសារសរសេរ គឺអក្សរ ។

៣. មិនមែនខ្មែរទេ ដែលបានកត់ត្រាថានៅឆ្នាំ​៥២គ.សខ្មែរកើតជារដ្ឋដំបូងគឺចិនកត់ត្រា និងសរសេរអំពីហ្វូណន ។

៤. ពាក្យហ្វូណន បើតាមទស្សនៈប្រវត្តិវិទូមួយមានអត្ថន័យដូចជា៖

          លោកព្រូម ធ្លាប់សិក្សាលើគ្រាប់ឈាមខ្មែរ និងព្នង ដែលជាពិន្ទុ​ទាំងពីរនេះ មានដើមកំណើតតែមួយដូចគ្នា ។ ម្លោះហើយ ប្រហែលខ្មែរជំនាន់ដើម ហៅខ្លួនឯងថា ព្នង ទើបពេលពួកចិនមកដល់ ឮខ្មែរបុរាណហៅខ្លួនឯងដូច្នេះក៏បានសរសេរត្រាប់សូតាម ទើបចេញជាពាក្យហ្វូណន ឬប៊ីយោណាមនេះឡើង  ។

          លោក ហ្សក សឺដេស បានពន្យល់ថាចិនរាយការណ៍ថាហ្វូណនមានគោរម្យងារគូឡុង = កុរុង = ក្រុង = ស្តេច ។ សម័យបុរាណខ្មែរបូជាព្រះនៅភ្នំ នាំឲ្យគេហៅថា កុរុងវ្នំ = ស្តេចវ្នំ ។ អ្នកប្រាជ្ញខ្មែរជំនាន់មុន ជឿជាក់លើរឿងនេះហើយនាំគ្នានិយមការបកប្រែពាក្យ ហ្វូណនថាជានគរភ្នំ ។

          នៅក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជា របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ​និងណុប សុខា បានឲ្យដឹងថា ជនជាតិនោះហៅឈ្មោះជនជាតិមួយទៀត តាមតែពាក្យជនជាតិនោះហៅខ្លួនឯងឡើយ ដូចជាខ្មែរហៅវៀតណាម ថាយួន ហៅភារត់ ថា ក្លិង ហៅអឺរ៉ុបថា បារាំង ហៅចុងក័រថា ចិន វៀតណាមហៅសូវៀតថា លៀនសូ ហៅខ្មែរថា កាវមឿង ( អ្នកមាន ) ចិនហៅខ្មែរសម័យអង្គរថា ចេនឡា​ បើទុកជាជីវ តាក្វាន់បញ្ជាក់ថាជនជាតិនេះហៅខ្លួនឯងថា កាមពូចឺក៏ដោយ ។

          ហេតុនេះពាក្យ ហ្វុ ឬ ហ្វូមានន័យថា មានទ្រព្យសម្បត្តិសម្បូណ៌ឬអ្នកមាន ដូចគ្នានឹងគំនិតយួនបុរាណហៅខ្មែរដែរ ។ ពាក្យបន្ទាប់ ណន ឬ ណាម មានន័យថា ត្បួង ដូចពាក្តវៀតណាម មានន័យថា វៀតខាងត្បូង ដូច្នេះឯង ។

          ដូចនេះពាក្យ ហ្វូណន មានន័យថាប្រទេសអ្នកមានខាងត្បូង ឬមហាសាលខាងត្បូងទៅវិញទេ ។

៥ . ពាក្យទាំងនេះមានអត្ថន័យដូចគ្នា គឺសំដៅដល់អង្គក្សត្រាក្សត្រីដំបូងរបស់ហ្វូណន ។ ប៉ុន្តែគេហៅខុសៗគ្នាគឺ ពាក្យលីវ យី ហ៊ុន ទៀន ចិនជាអ្នកហៅ ពាក្យសោមា កៅឌិន្យ ចាម្ប៉ាជាអ្នកហៅ ពាក្យព្រះថោង នាងនាគ ខ្មែរជាអ្នកហៅខ្លួនឯង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login