Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីកំណើតរដ្ឋហ្វូណន ?

២. ចូរនិយាយពីទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិន ?      

៣. ចូរនិយាយពីរាជ្យវង្សរបស់ហ្វូណន ?

៤. តើពាក្យ « វរ្ម័ន » បង្កើតឡើងដោយអ្នកណា ? ប្រើនៅក្នុងអត្ថបទណាខ្លះ ?​ចុះពាក្យ « វម៌្ម »បែបនេះបង្កើតឡើងដោយអ្នកណាដែរ ? ប្រើនៅទីណាខ្លះ ? ហើយសព្វថ្ងៃនេះគេនៅប្រើប្រាស់ដែរឬទេ ?

៥. តើពាក្យ សុវណ្ណភូមិកើតនៅពេលណា ? ដើម្បីសម្គាល់អ្វី ? ស្ថិតនៅទីណា ?

ចម្លើយ

១.​ដែនដីសណ្តទន្លេមេគង្គនៅដើមគ.ស ជាទឹកដីដែលស្ថិតនៅក្រោមកិច្ចដឹកនាំនៃព្រះនាងលីវយី ។ លុះឆ្នាំប្រមាណជាឆ្នាំ ៥០នៃគ.សព្រះនាងលីវយី ត្រូវតទល់នឹងសំពៅឥណ្ឌាក្រោមបញ្ជាការរបស់ព្រាហ្មណ៍ ហ៊ុន ទៀន ដែលបានចូលមកកាន់កាប់ទឹកដីព្រះនាង ។ ព្រាហ្មណ៍ ហ៊ុន​ ទៀន​ បានឈ្នះព្រះនាងលីវយី ហើយបានប្រកាសខ្លួនជាស្តេច លើភូមិភាគដីសណ្តទន្លេមេគង្គ និងបានរៀបអភិសេកជាមួយព្រះនាង លីវ យីជាព្រះអគ្គមហេសី ។ តមកព្រះបាទ ហ៊ុន ទៀនបានរៀបចំទឹកដីវាលទំនាបទន្លេមេគង្គ ភាគខាងត្បូងឲ្យកើតបានជារដ្ឋមួយទៅតាមទស្សនៈរាជាធិបតេយ្យឥណ្ឌា ។ ហ្វូ ណនមានរាជធានីនៅស្រុកអង្គរបុរីខេត្តតាកែវ មានឈ្មោះថា វ្យាធបុរៈ និងមានកំពងផែអន្តរជាតិមួយឈ្មោះថាអូរកែវ Oc Eo ពីស.វទី១ ដល់ ស.វទី៦ នៃគ.ស ។

២. ទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិនគឺដឹងតាមរយៈកំណត់ត្រារបស់គណៈ ប្រតិភូចិនមួយក្រុម ដឹកនាំដោយលោក កាំង ថៃ និងលោក  ជូ យីង ( រវាងគ.ស ២២៥. ២៣០ គ.ស ) ដែលបានស្វែងរកផ្លូវគោកទៅកាន់ឥណ្ឌាហើយបានឆ្លងកាត់ប្រទេសហ្វូណន បានរៀបរាប់ថាអាណាចក្រហ្វូណន ស្ថិតនៅខាងត្បូងយេណាន ( តុងកឹង ) គឺមានចម្ងាយ ៧,០០០លី= ៤.០៣២គ.ម និងជាង ៣.០០០លី ( ១.៧២៨គ.ម) ពីនីរតីនៃប្រទេស លីន យី (ចាម្ប៉ា ) ( ១លី ស្មើ៥៧៦ម៉ែត្រ ) ។ មានទន្លេធំមួយ ហូរកាត់ពីទិសពាយ័ព្យទៅទីសខាងកើត៣ ហើយហូរចាក់ទៅសមុទ្រធំ ។ បើគិតទៅ គឺត្រូវនឹងប្រទេសកកម្ពុជាសព្វថ្ងៃ កម្ពុជាក្រោមនិង ប្រទេសថៃផ្នែកកណ្តាល ។ ឈូងសមុទ្រធំ ក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរកាត់ទៅក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គ បើនិយាយឲ្យចំគឺទន្លេសាប ។

៣. រាជ្យវង្សរបស់ហ្វូណន តាមរយៈឯកសារប្រវត្តិសាស្រ្តរាជ្យវង្សលាង របស់ចិន៖             

  • ព្រះបាទ ហ៊ុន ទៀន ( ៥២... )
  • ព្រះបាទ ហ៊ុន ប៉ាន់ហួង ( ១០០... )( បុត្រាទី១ )
  • ព្រះបាទ ហ៊ុន ប៉ាន់ ប៉ាន់ ( ១០០ .... ) ( បុត្រាទី២ )
  • ព្រះបាទហ្វាន់ចេម៉ាន់ ( ១៩០... ) ( មេទ័ពឡើងសោយរាជ្យ )
  • ព្រះបាទ ( ហ្វាន់ ) គឹន ចេង ( ២.... ) (បុត្រ )
  • ព្រះបាទហ្វាន់ចាន់ ( ឆាន ) ( ២៣០. ៤៥ ) ក្មួយឬ កូននៃបងប្អូនស្រី
  • ព្រះបាទ ហ្វាន់ ចាង ( ឆាង ) ( ២៥៥ ) ( ប្អូន ហ្វាន់ គឹនចេង )
  • ព្រះបាទ ហ្វាន់ ស៊ីឃុន ( ២៤៥ . ២៨៩ ) មេទ័ព ធ្វើគត់ហ្វាន់ ឆាងដណ្តើមរាជ្យ )
  • ព្រះបាទ ឆៀន ឈូឆានតាន ( ច័ន្ទន ) ( ... ៣៥៧... )
  • ព្រះបាទ កៅណ្ឌិន្យ ទី២ ( ៤២០... )
  • ព្រះបាទស្រីន្ទ្រវម៌្ម = សេស្រ្ឋវម៌្ម = ឆេលីតោប៉ាម៉ោ ( ... ៤៣១. ៤. ៥. ៤៣៨... )
  • ព្រះបាទ កៅណ្ឌិន្យ ជយវម៌្ម ( ៤៧០.៥១៤ )
  • ព្រះបាទ គុណវម៌្ម ( ៥១៥ ) ( រជ្ជទាយាទ )
  • ព្រះបាទរុទ្រវម៌្ម ( ៥១៤.៥៥០ ) (បុត្រាស្នំ )។

៤. ពាក្យ«វរ្ម័ន » នេះបង្កើតឡើងដោយហ្សកសឺដេស ជាភាសាវិទូបារាំងប្រចាំនៅកម្ពុជា ដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិទី២០ ។ ពាក្យ វរ័្មន នេះមានប្រើតែនៅក្នុងសៀវភៅប្រវត្តិសាស្រ្តកកម្ពុជា របស់លោកហ្សក សឺដេសនៅដើមស.វទី២០ ។ បន្ទាប់មកអ្នកប្រវត្តិវិទូខ្មែរ និងបររទេសមួយចំនួនធំបានប្រើប្រាស់ពាក្យ« រវ័្មន»នេះរហូតមកដល់សព្វថ្ងៃ ។

          ចំណែកពាក្យ​ វម៌្ម ( សម័យថ្មីត្រូវបានគេសរសេរជាវរ្ម័ន ) គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្ក្រឹតបុរាណ យកមកប្រើប្រាស់ ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណន ដល់​ស.វទី១៦ ។ ពាក្យ « វម៌្ម » មានភស្តុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់ តាំងពីសម័យហ្វូណនក រហូតដល់ស.វ​ទី១៦  ។

          ពាក្យ « វម៌្ម »​ នេះសព្វថ្ងៃមនុស្សជាច្រើនលែងប្រើហើយ គឺប្រើពាក្យ « វរ័ន្ម » ដែលលោក ហ្សកដឺដែស បង្កើតឡើង ។ បច្ចុប្បន្ន ពាក្យ « វម៌្ម » ជាភាសាសំស្ក្រឹតបុរាណ ដែលខ្មែរបើតាំងពីបុរាណនោះ គឺស្ទើរតែពុំមានអ្នកណាស្គាល់ឡើយក្រៅតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនប៉ុណ្ណោះ ។ ដូចនេះយើងទាំងអស់គ្នាគួរតែប្រើពាក្យ «វម៌្ម» បែបនេះឡើងវិញព្រោះដូនតាយើង បានប្រើប្រាស់គោរម្យងារបែបនេះជាយូរណាស់មកហើយ ( សម័យហ្វូណន ដល់ ស.វទី១៦ ) ( សូមមើលសិលាចារឹកនៅ ទំព័រ២៣៥ ) ។

៥. ពាក្យសុវណ្ណភូមិ កើតនៅសលតវត្សទី៣ មុនគ្រឹស្តសករាជក្នុងរាជ្យព្រះបាទអសោកមហារាជ នៃប្រទេសឥណ្ឌា ។ ពាក្យ​នេះដើម្បីសម្គាល់ទឹកដី ដែលព្រះបាទអសោកមហារាជ ឲ្យបេសកទូតព្រះពុទ្ធសាសនា២អង្គគឺនាមព្រះសោណកត្ថេរ និងឧត្តរត្ថេរ ឲ្យទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅដែនដីសុវណ្ណភូមិ ។​ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះគេនៅមិនដឹងថា ដែនដីសុវណ្ណភូមិនេះ គឺនៅទីណាឲ្យប្រាកដនោះទេហេតុនេះហើយ បានប្រទេសភូមា អះអាងថានៅប្រទេសភូមា ចំណែកប្រទេសថៃមថានៅប្រទេសថៃ ហើយប្រទេសខ្មែរយើងក៏អះអាហថានៅប្រទេសខ្មែរយើងដែរ ដោយយោងទៅលើភស្តុតាងផ្សេងៗ ។​តែបើនិយាយរួមទៅ ប្រហែលទឹកដីសុវណ្ណភូមិនេះគឹត្រូវនឹងទឹកដីនៃប្រទេសអាស៊ីអាគ្នេយ៍សព្វថ្ងៃ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login