Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.  តើស្តេចអង្គណាដែលបានឡើងសោយរាជ្យ នៅហ្វូណនដំបូងគេ និងស្តេចអង្គណាដែលបានសោយរាជ្យក្រោយគេ ។

២. បេសកទូតឥណ្ឌាឈ្មោះអ្វី ដែលបានមកហ្វូណនដំណាលគ្នា ជាមួយបេសកទូតចិន ? នៅឆ្នាំណា ?

៣. តើបេសកទូតចិន មកដល់ហ្វូណនមានឈ្មោះអ្វីខ្លះ ? មកដល់នៅឆ្នាំណា ?

៤. តើឥទ្ធិពលឥណ្ឌា មកដល់ហ្វូណនតាមរយៈរបៀបណា ?       

៥. តើលឥទ្ធិពលឥណ្ឌា បានបន្សល់ទុកអ្វីខ្លះ នៅប្រទេសខ្មែរ ?    

ចម្លើយ

១.​ព្រះមហាក្សត្រ ដែលបានសោយរាជ្យនៅហ្វូណន ដំបូងគេឈ្មោះព្រះបាទ ហ៊ុន ទៀន និងស្តេចដែលបានសោយរាជ្យក្រោយគេគឺ ព្រះបាទ រុទ្រវ័ម្ម ។

២. បេសកទូតឥណ្ឌា ដែលបានមកហ្វូ ណនដំណាលគ្នាជាមួយបេសកទូតចិនឈ្មោះ ចិន សុង នៅឆ្នាំ ២៣០គ.ស ។

៣. បេសកទូតចិន មកដល់ហ្វូណនមានឈ្មោះ កាំងថៃ និងជូយីង ។ មកដល់ហ្វូណន​នៅឆ្នាំ ២៣០នៃគ.ស ។

៤. បានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសខ្មែរតាមរយៈ

  • ជំនួញ ៖ នៅពេលឥណ្ឌា បានធ្វើជំនួញមកដល់ប្រទេសខ្មែរ អ្នកស្រុកកខ្មែរមើលឃើញថា ពួកឥណ្ឌាមានវប្បធម៌ខ្ពស់ជាង ក៏យកតម្រាប់តាម ។​
  • សាសនា៖ នៅសតវត្សទី៣ មុនគ.សព្រះបាទអសោកមហារាជ បានបញ្ជូនបេសកទូតព្រះពុទ្ធសាសនា២អង្គ មកដែនដីសុវណ្ណភូមិ ដែលត្រូវនិងតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកព្រាហ្មណ៍សានា ក៏បានហូររចូលមកអាស៊ីអាគ្នេយ៍ផងដែរ ។
  • អន្តោប្រវេសន៍៖ គ្រោះរាំងស្ងួត, ការគាបសង្កត់, វប្បធម៌គាត់ទាបជាងគេ នោះនាំឲ្យមានការធ្វើដំណើរចាកចេញមកប្រទេសខ្មែរ ហើយក៏យកសាសនាប្រពៃណីមកជាមួយ  ។
  • ការអញ្ជើញ៖ ប្រទេសខ្មែរ បានទៅអញ្ជើញពួកព្រាហ្មណ៍ ដែលមានចំនេះដឹងមកធ្វើពិធីផ្សេងៗ​ដើម្បីឲ្យខ្លួនក្លាយទៅជាស្តេចខ្លាំងពូកែ ជាស្តេចចក្រពត្តិ ឬប្រសិទ្ធិក្នុងពិធីផ្សេងៗ ។ មួយទៀតអញ្ជើញមកធ្វើជាទីប្រឹក្សា ឬគ្រូបង្រៀន ព្រះរាជវង្សានុវង្ស និងកូនមន្រ្តីធំក្នុងព្រះនគរ ។
  • នាវាចរណ៍ៈ​អ្នកស្រុកខ្មែរ គឺជាអ្នកបើកនាវារកស៊ីពី ឥណ្ឌាមកស្រុកខ្មែរវិញ រួចទៅចិននិងត្រលប់មកខ្មែរវិញ ។​
  • ការសិក្សា៖​អ្នកស្រុកខ្មែរ ទៅសិក្សានៅឥណ្ឌា ដើម្បីយកចំណេះវិជ្ជាត្រលប់មកវិញ ដូចជាបុត្រាព្រះបាទជ័យវ៌ម្មទី៧ ព្រះនា​មតមិលិន្ទជាដើម ។
  • ការទូត៖ អ្នកស្រុកខ្មែរ បានទៅដាក់ការទូតជាមួយឥណ្ឌា ហើយឥណ្ឌាក៏បានដាក់ទូតមកវិញ ហើយក៏បានផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ។
  • ឈ្លានពាន៖ បន្ទាប់ពីមានការឈ្លានមនុស្សនៅឥណ្ឌាមួយចំនួន បានស្វែងរកកន្លែងថ្មីសម្រាប់រស់នៅដោយយកមកជាមួយនូវវប្បធម៌ ប្រពៃណីសាសនា ។

៥.​ឥទ្ធិពលឥណ្ឌា បានបន្សល់ទុកនៅប្រទេសខ្មែរដូចជា៖                                 

  • ភាសា ៖ សំស្រ្តឹត និងបាលី
  • អក្សរ៖ បល្លវ ចាលុក្យ និងទេវនាគរី
  • សាសនា៖ ព្រាណ៍សាសនា និងព្រះពុទ្ធសាសានា
  • ស្ថាបត្យកម្ម ៖ ប្រាសាទបុរាណ បដិមាករ ក្បាច់ចម្លាក់
  • ចម្លាក់៖ បដិមា ក្បាច់ចម្លាក់លើសំណង់ទាំងឡាយ
  • របបគ្រប់គ្រង៖ ​ដឹកនាំបែបបិតាធិបតេយ្យ
  • ទំនៀមទំលាប់ខ្លះ ៖ ទំនាក់ទំនងមានការជូតក្បាលដោយក្រមា ,ការចិញ្ចឹមសត្វជាដើម ។
  • ទ្រឹស្តី៖ ស្តេចចក្រពត្តិ វាយយកប្រទេសតូចដាក់ជាចំណុះ កេណ្ឌប្រជារាស្ត្រជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login