Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                

១. តើឥទ្ធិពលចិន ផ្សព្វផ្សាយមកកម្ពុជាតាមរបៀបណា ?

២.​តើចិនបានបន្សល់ទុក​នូវឥទ្ធិពលរបស់ខ្លួនអ្វីខ្លះ នៅប្រទេសខ្មែរ ?                  

៣. គេនិយាយថា ខ្មែរសម័យមុនមានលក្ខណៈដូចជាឥណ្ឌាកើតជាត្រឹមត្រូវដែរឬទេ ?       

៤. មុនការហូចូកមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនតើខ្មែរមានវប្បធម៌របស់ខ្លួនដែរឬទេ ?

៥. តើអ្នកការទូតចិន មកដល់ហ្វូណននៅឆ្នាំណា ? មានឈ្មោះអ្វីខ្លះ ?

ចម្លើយ

១. ឥទ្ធិពលចិន បានផ្សព្វផ្សាយនៅប្រទេសខ្មែរតាមរយៈ

  • ជំនួញ៖​អ្នកស្រុកខ្មែររកស៊ីពាណិជ្ជកម្ម ជាមួយចិនតាមកំពង់ផែជាច្រើន នៅអាស៊ីអាគ្នេយ៍ហើយអ្នកស្រុកខ្មែរ ក៏បានយកតម្រាប់តាមព្រោះចិនមានវប្បធម៌ជាង
  • អន្តោប្រវេសន៍៖ នៅប្រទេសចិនឧស្សាហ៍មានសង្គ្រាមញឹកញាប់ ហេតុនេះមានអ្នកភៀសខ្លួនចិនជាច្រើន បានចាកចេញមកនៅពាសពេញអាស៊ីអាគ្នេយ៍តាមផ្លូវសមុទ្រ ទន្លេមេគង្គ យ៉ង់សេ សាលវិន មេណាម ជាដើម ក៏បានមកដល់ប្រទេសខ្មែរ​ ។
  • នាវាចរណ៍៖ ពួកចិនពូកែធ្វើសេដ្ឋកិច្ច ដូចជា រកស៊ីជូញដូរ លក់របស់របរនៅតាមទីផ្សារ ។ ពួកចិនក៏ពូកែធ្វើកសិកម្ម មានដំណាំស្រែចម្កាជាដើម ។ ពួកចិនបានកំពង់អូកែវ ស៊ូម៉ាត្រា និងស្រីវិជ័យជាកំពង់ផែកណ្តាលសម្រាប់រកស៊ីនៅអាស៊ីអាគ្នេយ៍ ។
  • ការទូត៖ ប្រទេសខ្មែរ តែងតែធ្វើការដាក់ទូតជាមួយិចិនជានិច្ច ក្នុងនាមជាប្រទេសធំក្នុងតំបន់កហើយនិងទាក់ទងលើវិស័យកពាណិជ្ជកម្ម ។

២. ចិនបានបន្សល់ទុក នូវឥទ្ធិពលរបស់ខ្លួននៅប្រទេសខ្មែរដូចជា៖                          

  • វិពាណិជ្ជកម្ម៖ រកស៊ីជួញដូរ លក់របស់របរ នៅតាមកំពង់ផែតាមទីផ្សារនានា
  • ការគិតលេខ៖ យកក្បួនចិនមកគិតលេខ ( គ្រាប់ក្បាច់ឬក្បាច់ចិន )
  • ប្រពៃណី ៖ អ្នកស្រុកខ្មែរ បានគោរពតាមបែបចិន ដោយគិតថាខ្លួនជាប់ស្រឡាយចិន ។

៣. នៅអំឡុងប្រហែលជា ៥០០ឆ្នាំដំបូង នៃគ.សឥណ្ឌាបានផ្តល់ឲ្យខ្មែរនូវអក្សរ ទក្សិណាបថ និងភាសាសំស្រ្តឹតសម្រាប់តែងពាក្យកាព្យ វាក្យស័ព្ទដែលរៀបរាបពីឋានន្តរស័ក (ដែលមិនមែនជាប្រព័ន្ធបែងចែកវណ្ណៈតាមបែបឥណ្ឌាទេ ) ព្រោះព្រះពុទ្ធសាសនា ទស្សនវិទ្យា អំពីចក្រត្តិធិរាជរបៀបរបបថ្មី នៅក្នុងការដឹកនាំនយោបាយ សង្គមវិទ្យាស្ថាបត្យកម្ម បដិមានសាស្រ្ត តារាសាស្រ្ត និងសោភ័ណ្ឌវិទ្យា ។ បើពុំមានឥណ្ឌាទេ គេពុំអាចស្ថាបនាអង្គរបានឡើយ ។ តែអង្គរមិនមែនជាទីក្រុងរបស់ឥណ្ឌាទេ នេះក៏ដូចជាទីក្រុងប៉ារីស នៅបារាំងនាមជ្ឈឹមសម័យ ក៏ពុំមែនជាទីក្រុងករបស់ចក្រភពរ៉ូម ដូច្នោះដែរ ។

៤. មុនការហូរចូលមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌ផ្ទាល់របស់ខ្លួន ដែលគេហៅថា អរិយធម៌រួមគឺ អរិយធម៌អូស្ត្រាអាស៊ីយ៉ាទិក ដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មន ខ្មែរ ចម្ប៉ា ស្រីធម្មរាតស៊ូម៉ាត្រា ស្រីវិជ័យនិងចិនភាគខាងត្បូង ។ អរិយធម៌រួមនេះមានដូចជា៖

  • ជឿលើជីវចលនិយម៖ មានជំនឿទៅលើវត្ថុ ទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹង ការដេកយល់សសប្តិ
  • កប់សព៖ មានដាក់ដង្វាយផ្សេយៗ នៅក្នុងក្អម ពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្តារមឈូសគ្រឿងសព្វាវុធជាដើម ។
  • គោរពព្រលឹងដូនតា ៖ កាត់សក់បង្កក់ឆ្មប កោរជកចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យ ជាដើម ។
  • គោរពអ្នកតា៖ ជឿលើអ្នកតាយ៉ាងខ្លាំង ដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្តីសុខ និងសុំទឹកភ្លៀងនិងព្យាបាលរោគ បែរបន់ពីបញ្ហាផ្សេងៗជាដើម ។
  • គោរពគុហារ ឬវូងភ្នំ៖ជាកន្លែងពិសិដ្ឋ ដែលអាចញុំាងឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង ។
  • ជីវភាព៖ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំកនិងដាំថ្នាំសម្រាប់ជក់
  • ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈ មានកាក់ បន្តោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម
  • ចេះលម្អកាយ ៖ មានគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូក នាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ ។

ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍ មុនការមកដល់នៃអរិយធម៌ឥណ្ឌានិងចិន ។

៥. អ្នកការទូតចិនមកដល់ហ្វូណនដំបូងនៅឆ្នាំ ២៣០. ៤០ គ.ស ដែលដឹកនាំដោយលោក កាំង ថៃ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login