Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                         

១. តើបរមសារីធាតុនេះ មានប្រវត្តិដូចម្តេចដែរ ?

២. តើសេដ្ឋកិច្ចហ្វូណនពឹងផ្អែកលើអ្វី ? ហេតុអ្វី ? ចូរបង្ហាញភស្តុតាង ?

៣. តើកំពង់ផែធំជាងគេរបស់ ហ្វូណន មានឈ្មោះអ្វី ? នៅឯណា ?

៤. តើព្រះរាជាឈ្មោះអ្វី ជាព្រះរាជាចុងក្រោយរបស់ហ្វូណន ?

៥. តើឯកសារចិននិយាយពី ហ្វូណន ចុងក្រោយនៅឆ្នាំណា ? ហើយនិយាយពីចេនឡាដំបូងនៅឆ្នាំណា ?

ចម្លើយ

១. បន្ទាប់ពីព្រះពុទ្ធ ទ្រង់បានសម្រេចសម្មាសម្ពោធិញ្ញាណដំបូង ព្រះអង្គបានទៅប្រោសបញ្ចាវគ្គីភិក្ខុ ។ នៅពេលនិមន្តដល់ពាក់កណ្តាលផ្លូវ ព្រះពុទ្ធទ្រង់បានជួបនឹងពាណិជ្ជករ២ននាក់គឺ តបុស្សៈ និងភល្លិកៈ បានថ្វាយដុំសតូវដល់ព្រះពុទ្ធជាចង្ហាន់ ។ បន្ទាប់មក ព្រះពុទ្ធជាម្ចាស់បានច្បូត សក់៨សរសៃ ឲ្យទៅជនជាតិមនទាំង២នាក់នោះ ទុកជាសក្ការៈបូជា ( សព្វថ្ងៃនៅប្រទេសភូមា ) ។    

          យើងមិនដឹងថា ខ្មែរ និងមនមានទំនាក់ទំនងនឹងគ្នាយ៉ាងណានោះទេ បានជាខ្មែរមានព្រះបរមសារីកធាតុ ( ព្រះកេសា១សរសៃ ប្រហែល៣ម៉ែត្រ ) នេះដែរ ។

២. សេដ្ឋកិច្ចសម័យ ហ្វូណនពឹងផ្អែកលើវិស័យពាណិជ្ជកម្មជាសំខាន់ ព្រោះនៅសម័យហ្វូណន ប្រទេសចិនិងប្រទេសឥណ្ឌា បានយកកំពងផែក អូកែវ ជាកំពងផែកណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ធ្វើពាណិជ្ជកម្ម ។ នៅដើមស.វទី១ មកដល់ស.វទី៦ វិស័យពាណិជ្ជកម្ម អាស៊ីអាគ្នេយ៍មានការរីកចម្រើនខ្លាំង មានកំពង់ផែ ចាវ ជី បាណ្ឌុរង្គ កៅឋានៈ ស្រីវិជ័យ ស៊ូម៉ា បាហ្គាន ទ្វារវតីហិរបុញ្ជ័យ ។ ពេលនោះឃើញថា អាណាចក្រភ្នំ ស្ថិតនៅចំកណ្តាលទីតាំងភូមិសាស្រ្ត៩ នៃអាស៊ីអាគ្នេយ៍ ។

          ដូច្នេះអ្នកពាណិជ្ជករចិន និងឥណ្ឌាត្រូវមកចតនៅកំពងផែអូកែវមុននឹងបន្តដំណើរទៅទីផ្សារផ្សេងៗទៀត ។​

៣. កំពង់ផែធំជាងគេរបស់ហ្វូណន គឺកំពង់ផែអូកែវ ស្ថិតនៅក្បែរភ្នំបាថែ ខេត្តក្រមួនសរ ( វៀតណាមខាងត្បូងសព្វថ្ងៃ )  ។

៤. ព្រះរាជាចុងក្រោយ របស់ហ្វូណនគឺព្រះបាទរុទ្រវម៌្ម ៥១៤ ដល់ ៥៥០នៃគ.ស ។

៥. ឯកសារចិននិយាយពី ហ្វូណនចុងក្រោយនៅឆ្នាំ ៦១៨ដែលបានមកពីបេសកទូតហ្វូណន មួយក្រុមទៅកាន់ប្រទេសចិនបានប្រើឈ្មោះ ចេនឡា ជំនួសវិញ ។ ចំណែកឈ្មោះ ចេនឡា បានលេចឡើងដំបូង នៅក្នុងឯកសារចិននៅឆ្នាំ ៦១៦ គ.ស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login