Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាគណៈបេសកទូតចិនមកដល់ហ្វូណន ?

២. ចូរនិយាយពីដំណើរបេសកទូតប្រទេសខ្មែរ និងបេសកទូតឥណ្ឌាលើកដំបូង ក្នុងការទាក់ទងគ្នា ?

៣. តើនៅសម័យហ្វូណន គេប្រើភាសាអ្វីជាគោល ?

៤. ចូរនិយាយពី ហ្វូណននៅក្នុងរបាយការណ៍ចិនលើកកដំបូង ?

៥. ចូរនិយាយពីទំនាក់ទំនងមន និងហ្វូណនក នៅក្នុងរបាយការណ៍ចិនលើកដំបូង ?

ចម្លើយ

១. បានជាគណៈបេសកទូត ចិនមកដល់ហ្វូណន ព្រោះនៅពេលនោះ ប្រទេសចិនបានបែងចែកជា៣អាណាចក្រអាណាចក្រ វ៉ូ វ៉ៃ និង ជិន ។ នៅពេលនោះអាណាចក្រមិនអាចធ្វើដំណើរតាមផ្លូវទឹកបាន៏ស្វែងរកផ្លូវគោកទៅកាន់ឥណ្ឌា ដោយកាន់តាមហ្វូណន ។

២. បេសកទូតកខ្មែរឈ្មោះ ស៊ូវ៉ូ បានបញ្ជូនទៅប្រទេសឥណ្ឌាលើកដំបូងនៅក្នុងរាជ្យព្រះបាទហ្វាន់ ចាន់ ( ឆ្នាំ២៣០. ៤៥ គ.ស ) ។ បេសកទូតបានធ្វើដំណើរតាមឆ្នេរសមុទ្រ ( ខាងលិចឧបទ្វីប​ ) រួចធ្វើដំណើរនៅទន្លេឥណ្ឌា ( ទន្លេគង្គា ) ។​ការដំណើរអស់រយៈពេលជាង១ឆ្នាំក ទើបគាត់ធ្វើដំណើរទៅដល់រាជធានីឥណ្ឌា ។ ស្តេចឥណ្ឌា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះអង្គបានបញ្ចូនបេសកទូត ចិន សុង មកហ្វូណនវិញដោយមានចំនួនសេះ ៤មកជាមួយផង ។ ការមកដល់នៃបេសកទូតឥណ្ឌា នៅហ្វូណនស្របគ្នាមួយនឹងបេសកទូតចិន កាំងថៃ និងជូ យិង បានមកដល់ហ្វូណនដែរ ហើយពួកគេក៏ពិភាក្សាអំពីពាណិជ្ជកម្មរវាងចិន និងឥណ្ឌានៅក្នុងរាជវាំងហ្វូណន ។

          ៤ឆ្នាំក្រោយបេសកទូត ហ្វូណនបានត្រលប់ពីឥណ្ឌាមកវិញ នៅពេលនោះហ្វូណន ស្ថិតនៅក្នុងរាជព្រះបាទហ្វាន់ស៊ីយ៉ុន ( ២៣៥.២៨៩គ.ស ) ។ ភ្នាក់ងារទូតខ្មែរ មានវត្តមាននៅក្នុងរាជវាំងនៃពួកមុរន្ទដំបូងឆ្នាំ ២៤៤គ.ស ។ ភ្នាក់ងារទូតខ្មែរ​ ទៅកាន់ប្រទេសចិនដំបូងនៅឆ្នាំ ២៤៣គ.ស ។

៣.  នៅសម័យហ្វូណន គេប្រើភាសាសំស្ត្រឹតជាគោលបន្ទាប់ពីនេះមកគឺ ភាសាខ្មែរបុរាណជាគោល ។

៤. ទំនាក់ទំនងចិនជាមួយ ហ្វូណនលើកដំបូងគឺនៅឆ្នាំ២២៥.៣០គ.ស នៅពេលដែលមន្រ្តីរបស់ចិន ២នាក់ត្រូវបានគេបញ្ចូនទៅស្វែងរកកំពងផែនៅអាស៊ីអាគ្នេយ៍ ។ ពាក្យថា ហ្វូណន ត្រូវបានគេប្រទះឃើញតែនៅក្នុងរបាយការណ៍ចិនប៉ុណ្ណោះ ហើយមិនមានឃើញក្នុងសិលាចារឹកខ្មែរទេ ។ លោក ហ្សក កសឺដែស ជាភាសាបាវិទូរាំង បានបកប្រែពាក្យហ្វូណនថា ភ្នំ ដែលខ្មែបុរាណថា វ្នំ ។ ទំនាក់ទំនងចិន ជាមួយហ្វូណន  ដំបូងស្របពេលដែលបេសកទូតឥណ្ឌាមកដល់ ហ្វូណនជាលើកដំបូងដែរហើយពួ្កគេក៏បានពិភាក្សាអំពីជំនួញរវាងចិន នឹងឥណ្ឌា ។

          មន្រ្តីចិន បានឮថាអំពីប្រពៃណី ហ្វូណននិយាយរឿងកាល២០០ឆ្នាំមុនថា​មានព្រះអង្គម្ចាស់ក្សត្រីគ្រប់គ្រងនគរដំបូងព្រះនាម លីវ យី ។ ​បន្ទាប់មកមានជនបរទេសម្នាក់ឈ្មោះ ហ៊ុន ឆេង ឬហ៊ុន ហ៊ួយ ឬក៏ ហ៊ុន ទៀន បានធ្វើដំណើរមកតាមសំពៅ ហើយបានរៀបការជាមួយនឹងព្រះនាង លីវ  យី ហើយបានបង្កើតបានជាព្រះរាជវង្សានុវង្សដំបូងបង្អស់ ។

          អស់រជ្ជកាល ហ៊ុន ជាច្រើនមក មានរាជវង្សថ្មីមួយមានអំណាច ដែលមានគោរម្យងារថា ហ្វានក ដូចកោរម្យព្រះរាជរបស់ លីន យី នៅពេលនោះដែរ ។

          ប្រហែលជា ២០០ឆ្នាំក្រោយ ព្រះរាជាខ្មែរសរសេរគោរម្យងារជាភាសាសំស្ក្រឹតដំបូង ដែលបញ្ចប់ដោយពាក្យ វម៌្មហើយវាក៏បាននកើតឡើងនៅក្នុងរបាយកាណ៍ចិនដែរ ។ នៅពេលនេះបញ្ជាក់ថា ហ្វូណន បានទទួលឥទ្ធិពលច្រើនពីឥណ្ឌា ។ ពេលនោះមានលោកសង្ឃខ្លះ បានទៅសិក្សាភាសាសំស្ត្រឹត និងព្រះពុទ្ឌសាសនាយ៉ាងល្អិតល្អន់នៅឥណ្ឌាហើយក៏ត្រូវព្រះចៅអធិរាជចិន អញ្ជើញឲ្យមកប្រទេសចិនដើម្បីធ្វើជាគ្រូបង្រៀន អ្នកបកប្រែនិងបានប្រែនិងបានជួយប្រែគម្ពីរព្រះត្របិដកពីភាសាសំស្ត្រឹតឲ្យមកជាភាសាចិនផងដែរ ។

          កំពង់ផែ ដែលចិនស្គាល់ថាជារបស់ ហ្វូណន ដំបូងគឺកំពង់ផែ អូរ កែវ ( បច្ចុប្បន្ន អុក អែវ​​ ) នៅជិតឆ្នេរសមុទ្រវៀតណាម និងទីក្រុងចាស់របស់កម្ពុជា គឺអង្គរបុរី នៅស្រុកលអង្គរបុរី ខេត្តតាកែវ ដែលកសម័យបុរាណហៅថា វ្យាធបុរៈ  ។

          នៅស.វទី ៥.៦ មានផ្លូវពាណិជ្ជកម្មតាមសមុទ្រ១ពីចិន ទៅឥណ្ឌូនេស៊ី ហើយ ហ្វូណនមានសារៈសំខាន់តិចតួចណាស់សម្រាប់ចិន ។ នៅពេលនោះ ចិនឈប់សរសេរអំពី ហ្វូណនព្រោះពេលនោះចិនទៅរកស៊ីឥណ្ឌូណេស៊ីដោយសារ ហ្វូណនមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងបញ្ហាផ្ទៃក្នុង ។ ហ្វូណន បានបាត់ឈ្មោះក្នុងរបាយការណ៍ចិននៅរវាងឆ្នាំ ៦២០. ៣០ គ.ស ដែល ហ្វូ ណនបានបញ្ជូនបេសកទូតលើកចុងក្រោយទៅចិននៅឆ្នាំ១៦៨ ។

៥. នៅក្នុងរបាយការណ៍ចិនអំពី ហ្វូណន បាននិយាយថាមានប្រទេសមួយឈ្មោះ ទុន ស៊ុន ដែលមានទីក្រុង៥នឹងព្រះរាជា៥អង្គ ហើយមានភាសាខុសគ្នាតិចតួចប៉ុណ្ណោះហ្វូណន ។ ឈ្មោះ ទុន ស៊ុន នេះមានន័យថាទីក្រុង ៥ភាសាមន ហើយនេះក៏ជាភស្តុតាងលើកដំបូងអំពីប្រទេសមន ។ ទុន ស៊ុន ស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបម៉ាឡេស៊ីដែលសព្វថ្ងៃជាមួយផ្នែកនៅក្នុងប្រទេសថៃ និងមួយផ្នែកទៀតនៅក្នុងប្រទេសភូមា​។

          រាជាណាចក្រមន ត្រូវបានសរសេរដោយព្រះសង្ឃចិន កមួយអង្គដែលបានទៅសិក្សានៅប្រទេសឥណ្ឌា នាស.វទី៧បាននិយាយថា ខាងកើតប្រទេសឥណ្ឌាគឺ ទីក្រុងស្រីក្សេត្រ ( ភូមាកណ្តាល ) បន្ទាប់មក ទ្វារវតី ( ថៃកណ្តាល ) បន្ទាប់មក ឦសានបុរៈ  ( សម្បូរព្រៃគុកកម្ពុជា ) និង​​ន្ទាប់ គឺចាម្ប៉ា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login