2019-05-20 03:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើនៅពេលណា ដែលព្រះពុទ្ធសាសនាប្រើភាសាសំស្រ្តឹត ហើយនៅពេលណាដែលព្រះពុទ្ធសាសនាប្រើភាសាបាលីនៅក្នុងសង្គមខ្មែរ ?
២. ស្របតាមសំណូមពររបស់ព្រះរាជាចិន តើព្រះរាជាខ្មែរបានបញ្ចូនសង្ឃខ្មែរប៉ុន្មានអង្គ ឲ្យទៅជួយបកប្រែគម្ពីរព្រះកត្រៃបិដកពីភាសាសំស្រ្តឹត ឲ្យទៅជាភាសាចិន ? ព្រះអង្គនោះមាននាមអ្វីខ្លះ ?
៣. ចូរនិយាយពីការបកប្រែ គម្ពីរព្រះត្រៃបិតក របស់ព្រះសង្ឃខ្មែរនៅប្រទេសចិន ?
៤. ចូរនិយាយពីរឿងរ៉ាវនៅក្នុងឯកសារចិន ដែលនិយាយពីការដណ្តើមសារីកធាតុព្រះពុទ្ធ ( សក់ ១សរសៃ ) របស់ស្តេចចិន ពីព្រះបាទរុទ្រវម៌្ម ?
៥. ចុះឯកសារខ្មែរ មាននិយាយពីរឿងនេះដែរឬទេ ?
ចម្លើយ
១. ព្រះពុទ្ធសាសនា ដែលប្រើភាសាសំស្ត្រឹត គឺចាប់ពីសម័យហ្វូណន ចេនឡា និងសម័យអង្គរហើយប្រើភាសាបាលី គឺចាប់តាំងពីសម័យកណ្តាល មកដល់បច្ចុប្បន្ន ។
២. ព្រះរាជាខ្មែរបានបញ្ចូនព្រះសង្ឃខ្មែរ៣អង្គ ឲ្យទៅជួយបកប្រែគម្ពីព្រះត្រៃបិតកពីភាសាសំស្ត្រឹត ឲ្យទៅជាភាសាចិនមានថា មន្ទ្រសេនៈ ( ម៉ុន,តូ,ឡូ,សេង ) និង សង្ឃបាលោ ( សេង,គា,ប៉ូ, ឡូ ) និងនាគសេន ( ណា,គា,សាង ) ។
៣. តាមពង្សាវតាចិនក្នុងរាជ្យវង្ស ស៊ីខាងត្បូងបានដំណាលថា ស្តេចនគរហ្វូណន រាជវង្សកៅណ្ឌិន្យ ព្រះនាមជយវម៌្ម ( ចូ,យ៉េ ,ប៉ា,ម៉ូ ) គឺព្រះបាទកៅណ្ឌិន្យជយវម៌្ម ពីមុនទ្រង់គោរពព្រះឥស្វរៈ តែក្រោយមកទ្រង់គោរពព្រះពុទ្ធសាសនាវិញព្រះរាជាអង្គនោះ បានបញ្ចូលព្រះភិក្ខុសង្ឃខ្មែរ២អង្គ ឲ្យទៅបកប្រែគម្ពីព្រះត្រៃបិតកនៅប្រទេសចិន ។ ព្រះថេរទាំង២អង្គនេះ គង់នៅក្នុងប្រទេសចិនក្នុងរវាងចុងស.វទី៥ និងដើមស.វទី៦ ។ ព្រះថេរមួយអង្គនាម សេង,គា,ប៉ូ ,ឡូគឺ សង្ឃបាលោ កើតនៅឆ្នាំ ៤៦០លោកចេះភាសាច្រើន ។ ព្រះចៅក្រុងចិននាម វ៉ូ ក្នុងរាជ្យវង្សលាង គ.ស ៥០៦សុំនិមន្តឲ្យលោកឲ្យទៅជួយប្រែគម្ពីរព្រះត្រៃបិតក ។ លោកធ្វើការអស់រយៈពេល ១៦ឆ្នាំនៅក្នុងការិយាល័យមួយឈ្មោះ ហ្វូ ណនក្វាង ប្រែថា «ការិយាល័យប្រទេសអ្នកមានកខាងត្បូង ឬការិយាល័យប្រទេសនគេភ្នំ » ។
ព្រះថេរមួយអង្គទៀតនាមថា មុ័ន,តូ,ឡូឬ មុ័ន,តូ,ឡូសេង គឺព្រះនាមមន្រ្ទសេនៈ ។ លោកនិមន្តទៅរាជសំណាក់ចិននាម វ៉ូ រាជវង្សលាង ក្នុងឆ្នាំ៥០៤គ.ស ហើយអនុញ្ញតិឲ្យចូលធ្វើការបកប្រែគម្ពីព្រះត្រៃបិតក ជាមួយព្រះសង្ឃបាលោ ។ សេចក្តីប្រែ នៃស្នាព្រះហស្ថទាំង២អង្គនេះមានជាប់នាមនៅក្នុងគម្ពីព្រះត្រៃបិតកចិន រហូតដល់សព្វថ្ងៃនេះ ។
៤. ក្នុងរាជ្យព្រះបាទរុទ្រវម៌្ម ៥១៤គ.ស ព្រះអង្គបានបញ្ចូនទូតទៅប្រទេសចិនជាច្រើនដង ( គ.ស៥៣៩ ) ដោយនាំយកនូវគ្រឿងបណ្តាការ និងផលិតផលខ្មែរ ហើយបានក្រាបទូលស្តេចចិនថា នៅនគរភ្នំមានព្រះបរមសារីកធាតុ គឹសក់មួយសរសៃយ៉ាងវែង ( ប្រហែល៣ម៉ែត្រ ) ។ ពេលត្រលប់មកវិញព្រះចៅក្រុងចិនក៏បញ្ចូនព្រះភិក្ខុចិន ចេ,យ៉ុន , ប៉ាវ ឲ្យតាមរាជទូតខ្មែរមកដណ្តើមយកព្រះសារីកធាតុនោះបាត់បង់ទៅរហូតដល់សព្វថ្ងៃ ។
៥. ប្រភពឯកសារចិន មានសេចក្តីស្របគ្នានឹងសិលាចារឹកនៅប្រាសាទតាព្រហ្មទន្លេបាទី ( ខេត្តតាកែវ ) ក្នុងស.វទី៦ថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្រព្រះបាទកៅណ្ឌិន្យជយវម៌្ម ទ្រង់កាន់ព្រះពុទ្ធសាសនា ហើយព្រះអង្គគោរព្រះបរមសារីកធាតុ នៃព្រះសម្មាសម្ពុទ្ធ ។