Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វី បានជាសំណង់របស់ព្រះបាទជយវម៌្មទី៤ មានលក្ខណៈខុសពីសំណងរបស់ព្រះរាជានានា ?

២. ចូរនិយាយកម្ពុជា ពីរជ្ជកាលព្រះបាទជ័យវម៌្មទី៤ មានដល់រជ្ជកាលព្រះបាទ ហស៌វម៌្មទី២ ?             

៣.​ចូរនិយាយពីព្រះបាទរាជេន្រ្ទបម៌្ម ដល់ព្រះបាទជ័យវម៌្មទី៥ ។

៤ ចូរនិយាយពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ ។​

៥. តើប្រាសាទបន្ទាយស្រីកសាងនៅឆ្នាំណា ? ឧទ្ទិដល់ទេវៈអង្គណាខ្លះ ? ហើយកសាងដោយអ្នកណា ?

ចម្លើយ

១. ព្រោះសំណង់ទាំងឡាយ របស់ព្រះបាទជយវម៌្មទី៤មាន លក្ខណៈធំសំម្បើម ដូចជាសិវលិង្គ ដុំថ្មកសាងប្រាសាទចម្លាក់គឺមានលក្ខណៈធំជាងសំណងទាំងឡាយនៅអង្គរ ។

២. ព្រះបាទជ័យវម៌្មទី៤ ត្រូវជាជាប្អូនថ្លៃព្រះបាទយសោវម៌្មបានជ្រែករាជ្យ​ហើយបានលើករាជធានីនៅ ឆោតគគ៌្យរ សព្វថ្ងៃហៅ កោះកេរ្តិ៍ ។ បន្ទាប់ពីព្រះបាទជ័យវម៌្មទី៤ សុគតបុត្រាទ្រង់ព្រះបាទហស៌វម៌្មទី២ បានឡើងសោយរាជ្យបន្ត ៩៤១ . ៩៤៤គ.ស ។

៣. ព្រះបាទរាជេន្រ្ទវម៌្ម បានលើករាជធានីពីកោះកេរ្តិ៍ មកដ៏តំបន់អង្គរវិញ ។ ស្តេចអង្គនេះ បានគ្រប់គ្រងទឹកដីទូលាយជាង ស្តេចមុនៗទាំងអស់ ព្រោះព្រះបិតាជាអ្នកចេនឡាទឹកលិច ព្រះនាមមហេន្រ្ទវម៌្ម និងព្រះមាតាទ្រង់នាមមហេន្រ្ទទេវីត្រូវជាប្អូនស្រីរបស់ព្រះបាទយសោវម៌្មទី១ និងជាប្អូនស្រី​មហេសីព្រះបាទជ័យវម៌្មទី៤ ។ ដូចនេះហើយ ព្រះអង្គមានអំណាចគ្រប់គ្រងទឹកដីធំទូលាយ ។ ស្តេចឡើងសោយរាជ្យបន្ទាប់គឺ ព្រះបាទជ័យវម៌្មទី៥ ហើយព្រះអង្គបានរក្សាទឹកដី និងអំណាចដែលព្រះបាទរាជេន្រ្ទវម៌្មមាន ។

៤. ព្រះបាទសូរ្យវម៌្មទី១ មានគោរម្យងារជា កំត្វន ដែលលោក ហ្សក សឺដេស និយាយថាជាគោរម្យងារ កំត្វន = ព្រះអង្គម្ចាស នៅក្នុងភាសាឧបទ្វីបម៉ាឡេស៊ី ។ លោកគិតថា ព្រះបាទសូរ្យវម៌្មទី១ បានយាងមកពីម៉ាឡេស៊ី ហើយជាស្តេចកានព្រះពុទ្ធសាសនាទៀតផង ។។ ប៉ុន្តែ បើយោងតាមសិលាចារឹកកម្ពុជា គឺសិលាចារឹក តាកិន និងសិលាចារឹកបាយពុះបានឲ្យដឹងថា ព្រះបាទសូរ្យវវម៌្មទី១ មានដើមកំណើតនៅកម្ពុជាភាគកណ្តាល ហើយបានទៅកាន់ាកប់អំណាចនៅអង្គរ ហើយទ្រង់ជាស្តេចកាន់ព្រាហ្មណ៍សាសនា ។​

          ចាប់ពីឆ្នាំ ១០០២ ដល់ ១០១០ ព្រះអង្គបានកាន់កាប់ទឹកដីកម្ពុជាភាគកណ្តាល និងបានធ្វើសង្គ្រាមប្រឆាំងស្តេចនៅអង្គរគឺព្រះបាទជ័យវីវម៌្ម ។ នៅឆ្នាំ ១០១០ គ.ស ព្រះអង្គបានទទួល ជ័យជំនះ និងបានឡើងសោយរាជ្យនៅអង្គរ ។ 

៥.​ប្រាសាទបន្ទាយស្រី កសាងឡើងនៅឆ្នាំ ៩៦៧ គ.ស​ដោយព្រះរាជាគ្រូព្រះបាទជយវម៌្មទី៥ គឺព្រាហ្មណ៍ យជ្ញវរាហៈដែលមានឈ្មោះដើមថា ត្រិភូវនហេស្វរៈ​ដើម្បីឧទ្ទិសដល់អទិទេពក្នុងទស្សនៈ ត្រីមូត៌ មានព្រះព្រហ្ម ( ឆ្វេង) ព្រះសិវៈ (កណ្តាល ) ព្រះវិស្ណុ ( ស្តាំ ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login