2019-05-20 05:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះបាទសូរ្យវម៌្មទី២ បានស្ថាបនាអ្វីខ្លះ ?
២. ហេតុអ្វីបានជានៅសម័យអង្គរ គេនិយមឆ្លាក់រូបទេវៈដោយយករូបរាងនិង មុខមាត់របស់បុគ្គលអ្នកគោរពទៅវិញ ?
៣.តើអ្វីទៅជាសិលាចារឹកស្តុកកក់ធំ ?
៤. តើប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នកសាងនៅឆ្នាំណា ? ឧទ្ទិសដល់ទេវអង្គណា ?
ចម្លើយ
១. ព្រះបាទសូរ្យវម៌្មទី២ បានស្ថាបនាដូចជា៖
២. បានជានៅសម័យអង្គរ គេនិយមឆ្លាក់ទេវៈរូបប៉ុន្តែមានមុខមាត់ រូបរាង ជាបុគ្គលធម្មតា ព្រោះអ្នកគោរពអទិទេពមានច្រើន អ្នកខ្លះគោរពព្រះសិវៈ អ្នកខ្លះគោរពព្រះវិស្ណុ អ្នកខ្លះគោរពព្រះពហ្ម អ្នកខ្លះគោរពព្រះពុទ្ធសាសនាមហាយាន ។ អ្នកទាំងនោះជាអ្នកមានជំនឿ ដូចនេះគេគិតថា បន្ទាប់ពីស្លាប់ទៅអ្នកទាំងនោះនឹងបានឡើងទៅឋានសួគ៌ ហើយរស់នៅជាមួយអទិទេពដែលខ្លួនពេញចិត្ត អ្នកទាំងនោះក៏យកចម្លាក់អទិទេពដែលខ្លួនពេញចិត្តឆ្លាក់លាយរូបរបស់ខ្លួន ។ ម្យ៉ាងទៀត អទិទេពពុំមានមុខមាត់ពិតប្រាកដថាដូចម្តេច ទើបអ្នកទាំងនោះយកមុខរបស់ខ្លួន ទៅដាក់ជំនួសរួមជាមួយ អទិទេពដែលខ្លួនពេញចិត្ត ។
៣ . សិលាចារឹកស្តុកកក់ធំ បានចារឹកនៅឆ្នាំ ១០៥២ គ.សដែលបានរៀបរាប់រឿងរ៉ាវ តាំងពីរជ្ជកាលព្រះបាទជយវម៌្មទី២ ( ៨០២ គ.ស ) រហូតដល់រជ្ជកាលព្រះបាទឧទ្យាទិត្យម៌្មទី២ ( ១០៥២ . ៦៦គ.ស ) ។
រឿងរ៉ាវក្នុងចង់បង្ហាញពី ពូជពង្សត្រកូលរបស់ព្រាហ្មណ៍សិវកៃវល្យ បានជួយព្រះបាទជយវម៌្មទី២ តាំងពីមុនសោយរាជ្យរហូតដល់បានឡើងសោយរាជ្យ និងបានទទួលសិទ្ធិផ្កាច់មុខក្នុងការធ្វើជាព្រាហ្មណ៍បុរេហិត របស់ស្តេចនានា ទៅថ្ងៃក្រោយ។ គ្រួសារនេះ បានទទួលរង្វាន់មានទឹកដីមាសប្រាក់ របស់របរ ជាច្រើនពីស្តេច ក្នុងការកាន់កាប់ ។ មានមនុស្សជាច្រើន នៅក្នុងគ្រួសារព្រាហ្មណ៍សិវកៃវល្យបានធ្វើជាព្រាហ្មណ៍បុរេហិត ព្រះរាជគ្រូ មន្រ្តី ជាញាតិព្រះរាជវង្ស ។ សរុបទៅគឺចង់បង្ហាញពី សិទ្ធិអំណាចរបស់ខ្លួននៅក្នុងរាជការ ។
៤. ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន គេពុំដឹងថាចាប់ផ្តើមកសាងនៅឆ្នាំណាទេ តែគេដឹងថាប្រាសាទអង្គរវត្តស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ ពីឆ្នាំ ១១១៣ គ.ស ដល់ ១១៥០គ.ស ។ ចំណែកប្រាសាទបាយ័ន កសាងដោយព្រះបាទជយវម៌្មទី៧ ពីឆ្នាំ ១១៨១គ.ស ដល់ ១១១៨ គ.ស ។ នេះដោយពុំមានសិលាចារឹកណាមួយ បានសរសេរពីការកសាងប្រាសាទនេះ ខុសពីប្រាសាទនានា ដែលមានកាលបរិច្ឆេទច្បាស់លាស់ ។