2019-05-20 05:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថឃ្លាំង ?
២. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបាភួន ?
៣. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថអង្គរវត្ត ?
៤. តើប្រាសាទណាខ្លះ ដែលស្ថិតនៅក្នុងរចនាបថបាយ័ន ?
៥. ចូររាប់ បុរៈ ឬ បុរី សម័យបុរាណខ្មែរយ៉ាងតិចឲ្យបាន១០ ?
ចម្លើយ
១.ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថឃ្លាំង កសាងនៅចុងស.វទី១០ និងដើមស.វទី១១ មានដូចជា៖
១. ក្លោងទ្វារ នៃព្រះរាជវាំង
២. ផ្នែកមួយនៃប្រាសាទព្រះវិហារ
៣. ប្រាសាទគុហនគរ
៤. ប្រាសាទភ្នំធំប្រាសាទកំពែងណយ ( ប្រទេសថៃ )
៥. ប្រាសាទតាកែវ
៦. ប្រាសាទឃ្លាំងខាងជើង
៧. ប្រាសាទឃ្លាំងខាងត្បូង
៨. ប្រាសាទភិមានអាកាស
៩. ប្រាសាទភ្នំជីសូរ្យ
១០. ប្រាសាទព្រះខ័នកំពង់ស្វាយ
១១. ប្រាសាទវត្តភូ
១២. ប្រាសាទស្នឹង... ។
២. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថបាភួនកសាងនៅពាក់កណ្តាលស.វទី១១ មានដូចជា៖
១. ប្រាសាទមេបុណ្យខាងលិច
២. ប្រាសាទបាពួន
៣. ប្រាសាទវត្តខ្នា ( សៀមរាប )
៤. ប្រាសាទខ្នាសែនកែវ ( ខេត្តព្រះវិហារ )
៥. ប្រាសាទឯកភ្នំ ... ។
៣. ប្រាសាទ ដែលស្ថិតនៅក្នងុរចនាបថអង្គរវត្តកសាងក្នុងស.វទី១២ មានដូចជា៖
១. ប្រាសាទអង្គរវត្ត
២. ប្រាសាទធម្មនន្ទ
៣. ប្រាសាទព្រះពិធូ
៤. ប្រាសាទចៅសាយទេវតា
៥. ប្រាសាទបន្ទាយសម្រែ
៦. តួប៉មខាងលើ នៃប្រាសាទបាគង
៧. ប្រាសាទបឹងមាលា
៨. ប្រាសាទព្រះខ័នកំពង់ស្វាយ ( ផ្នែកកណ្តាល )
៩. ប្រាសាទភិម៉ៃ
១០. ប្រាសាទបាលិល័យ្យ... ។
៤. ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថបាយ័ន កសាងនៅស.វទី១២ និងទី១៣ មានដូចជា៖
១. ប្រាសាទបាយ័ន
២. ប្រាសាទព្រះខ័ន
៣. ប្រាសាទតាព្រហ្ម ( សៀមរាប )
៤. ប្រាសាទតាព្រហ្ម ( ទន្លេបាទី តាកែវ )
៥. ប្រាសាទបន្ទាយក្តី
៦. ប្រាសាទសួរព្រ័ត្រ
៧. ប្រាសាទនាគព័ន្ធ
៨. ព្រលានជល់ដរី
៩. ប្រាសាទវត្តនគរ ( កំពង់ចាម )
១០. ប្រាសាទបាណន់ ( បាត់ដំបង )
១១. ប្រាសាទតានៃ
១២. ប្រាសាទតាសោម
១៣. ប្រាសាទតាសោម
១៤. ប្រាសាទបន្ទាយឆ្មារ
១៥. ប្រាសាទបន្ទាយទ័ព ... ។
៥. បុរៈ ឬបុរីសម័យបុរាណរបស់ខ្មែរមាន៖ វ្យាធបុរៈ នរវនរបុរៈ សម្ភុបុរៈ ភវបុរៈ សិវបុរៈ ឥន្រ្ទបុរៈ លិង្គបុរៈ យសោធបរៈ អមោឃបុរៈ ឦសានបុរៈ អមរេន្រ្ទបុរៈ មេហន្រ្ទបុរៈ មហីធរបុរៈ វិជយបុរៈ ស្រេស្ឋបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវៈបុរៈ ។