សំនួរ
១. តើស្តេចខ្មែរអង្គណា កាន់ព្រះពុទ្ធសាសនា និកាយហីនយានដំបូងគេ ?
២. នៅសម័យមុនអង្គរនិងសម័យក្រោយអង្គរគេនិយមប្រើភាសាអ្វី ? នៅសម័យក្រោយអង្គរគេនិយមប្រើភាសាអ្វី ?
៣. តើសិលាចារឹកជាភាសាបាលីដំបូងមានឈ្មោះអ្វី ? ចារឹកនៅឆ្នាំណា ?
៤. តើព្រះរាជានៅសម័យអង្គរមានគោរមងារដូចម្តេច ?
៥. ចូររាប់នាម ឆ្នាំសោយរាជ្យមរណៈនាម និងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ ?
ចម្លើយ
១. គឺព្រះបាទស្រីស្រីន្រ្ទវម៌្ម ទ្រង់កាន់កាប់ព្រះពុទ្ធសាសនានិកាយហីនយាន ប្រើភាសាបាលីដំបូងគេនៅកម្ពុជា ។
២. ចាប់ពីសម័យមុនអង្គរ អង្គរ គេនិយមប្រើភាសាសំស្ត្រឹតនិងភាសាខ្មែរបុរាណ ។ ចំណែកនៅក្រោយសម័យអង្គរគេនិយមប្រើភាសាបាលី និងភាសាខ្មែរបុរាណ ។ ចាប់ពីអាណានិគមនបារាំងមក គេនិយមភាសាខ្មែរ និងភាសាបារាំងអង់គ្លេស ជាដើម ។
៣. សិលាចារឹកកជាភាសាបាលីដំបូងគេ គឺសិលាចារឹកគោកស្វាយចេកចារឹកនៅឆ្នាំ១៣០៩ គ.ស ។
៤. មានគោរម្យងារ៣គឺ មុនពេលសោយរាជ្យ ពេលសោយរាជ្យ និងក្រោយពេលមរណៈ ។
៥. នាម ឆ្នាំសោយរាជ្យមរណៈនាមនិងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ៖
- ព្រះបាទជ័យវម៌្មទី២ ( ៨០២ .៨៥០គ.ស ) មាននាមសោយរាជ្យ ថាធូលីព្រះបាទធូលីជេង វ្រះកម្រងតេងអញគ្រីជយវម៌្មទេវ និងបច្ឆាមរណៈនាមថា បរមេស្វរវល្លភៈ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។ គ្រី = ស្រី ។
- ព្រះបាទជ័យវម៌្មទី៣ ( ៨៥០ . ៨៧៧គ.ស ) មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រតេងអញ គ្រីជយវម៌្មទេវនិងមច្ឆារណៈ នាមថាវិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ។
- ព្រះបាទឥន្រ្ទវម៌្មទី១ ៨៧៧.៨៨៩គ.ស មាននាមសោយរាជ្យលថា ធូលីជេងវ្រះកម្រងតេងអញគ្រីឥន្រ្ទវម៌្មទេវមានមរណៈនាមថា ឦស្វរលោក ទ្រង់គោរពព្រះសិវៈព្រះឥសូរ ។
- ព្រះបាទយសោវម៌្មទី១ ៨៨៩.៩០០ គ.សមាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីយសោយវម៌្មទេវមានមរណនាមថា បរមសិវលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
- ព្រះបាទហស៌វម៌្មទី១ ៩០០.៩២៣គ.ស មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីះស៌វម៌្មទេវមានបច្ឆាមរណៈនាមថា រុទ្រលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
- ព្រះបាទជ័យវម៌្មទី៤ ៩២១. ៩៤១ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមសិវបទ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។
- ព្រះបាទហស៌វម៌្មទី២ ៩៤២.៩៤៤ គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននាមមរណៈនាមថា វ្យហ្មលោក= ព្រហ្មលោកទ្រង់គោរពព្រះព្រហ្ម ។
- ព្រះបាទរាជេន្រ្ទវម៌្ម ៩៤៤. ៩៦៨គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីរាជេន្រ្ទវម៌្មទេវ មានមរណៈនាមថាសិវលោកទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
- ព្រះបាទជ័យវម៌្មទី៥ ៩៦៨.១០០០គ.ស មាននាមសោយរាជ្យថាធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថាបរមវីរលោក ទ្រង់គោរពព្រះសិវៈឬ ព្រះឥសូរ ។
- ព្រះបាទឧទយាទិត្យ វម៌្មទី១ ១០០១. ១០០២គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាវម៌្មទេវ ព្រះអង្គរគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទជ័យវីរវម៌្ម ១០០២. ១០១០គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទជេងវ្រះកម្រងតេងអញគ្រីជយវីរវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
- ព្រះសូរ្យវម៌្មទី១ ១០០២ .១០៥០ គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទកម្រងតេងកំត្វនអញគ្រីសូរវម៌្មទេវ ទ្រង់មានមរណៈមានថា បរមនិវ៌្វាណបទ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទឧទយាទិត្យវម៌្មទី២ ១០៥០,១០៦៦គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាទិត្យវម៌្មទេវ ទ្រង់គ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទសហ៌វម៌្មទី៣ ១០៦៦. ១០៨០ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននមរណៈនាមថាសទាសិវបទ ទ្រង់គោរពព្រះសិវៈ ។
- នបតីន្រ្ទវម៌្ម = នឬបតិន្រ្ទវម៌្ម ១០៨០ , ១១១៣ គ.សមាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីបនតីន្រ្ទវម៌្មទេវ ព្រះអង្គគ្មានមរណៈទេ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទជ័យវម៌្មទី៦ ១០៨០ ,១១០៧គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមកៃវល្យបទ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទធរណិន្រ្ទវម៌្មទី១ ១១០៧. ១១១៣គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីធរណិន្រ្ទវម៌្មទេវ មានមរណៈនាមថា បរមនិស្កលបទទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទសូរ្យវម៌្មទី២ ១១១២. ១១៥០ គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីសូរ្យវម៌្មទេវ មានមរណៈនាមថាបរមវិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ឬព្រះនរាយណ៍ ។
- ព្រះបាទធរណិន្រ្ទវម៌្មទី២ ១១៥០. ១១៦០គ.សមិនមាននាមភាសាខ្មែរឡើយ មាននាមជាភាសាសំស្ត្រឹតថាធរណិន្រ្ទវម៌្មទេវ និងគ្មានមរណៈនាមទេ ។
- ព្រះបាទយសោវម៌្មទី២ ១១៦០. ១១៦៧ គ.ស គេមិនឃើញមានឈ្មោះពេញជាភាសាខ្មែរ មានតែនៅក្នុងសិលាចារឹកបន្ទាយឆ្មារ k. ២២៧ សរសេរថា វ្យះបាទគ្រីយគោវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាព្រះអង្គរគោរពអទិទេពអ្វីនោះទៀត ។
- ព្រះបាទត្រិភុវនាទិត្យ ១១៦៥. ១១៧៧គ.ស មាននាមសោយរាជ្យថាធូលីវ្រះបាទធូលីជេងវ្រះកម្រងតេង អញគ្រីត្រិភវនាទិត្យវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាទ្រង់គោរពសាសនាអ្វី ?
- ព្រះបាទជយវម៌្មទី៧ ១១៨១.១២១៨គ.សគេមិនបានរកឃើញនាមព្រះអង្គសោយរាជ្យ ជាភាសាខ្មែរទេមានតែភាសាបាលីសំស្ត្រឹតសរសេរថា ជយវម៌្មទេវមានមរណៈនាមថា មហាបរមសៅគតបទ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ប្រើភាសាសំស្ត្រឹតជាយាន ។
- ព្រះបាទឥន្រ្ទវម៌្មទី២ ១២២០. ៤៣ គ.ស គេមិនបានរកឃើញនាមព្រះអង្គសោយរាជ្យ ជាភាសាខ្មែរទេ មានតែនៅក្នុងភាសាសំស្រ្តឹត កសរសេរថាឥន្រ្ទវម៌្មទេវ គេពុំបានរកឃើញមរណៈនាមនោះទេ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ។
- ព្រះបាទជយវម៌្មទី៨ ១២៤៣.១២៩៥ គ.សមាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញ គ្រីជយវម៌្មមានមរណៈនាមថា បរមេស្វរបទទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទស្រីន្រ្ទវម៌្ម ១២៩៥.១៣០៧គ.ស មាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មមានមរណៈនាមថា ស្រីន្រ្ទសុគត ទ្រង់គោរពព្រះពុទ្ធសាសនាហីនយាន ។
- ព្រះបាទស្រីន្រ្ទជ័យវម៌្ម ១៣០៧. ១៣២៧ គ.ស មាននាមសសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មទេវ ព្រះអង្គគ្មាននាមមរណៈទេ ទ្រង់គោរពព្រះពុទ្ធសាសនានិកាយហីណយាន ។
- ព្រះបាទជ័យវម៌្មទី៩ ១៣២៧. ១៣៥.... ? គ.សមាននាមសោយរាជ្យ ថា វ្រះបាទកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា ជយវម៌្មបរមេស្វរ ទ្រង់គោរពព្រះសិវៈ ។
- ព្រះបាទឦសានវម៌្មទី២ ៩២៥.៩២៨ គ.សមាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីឦសានវម៌្មទេវ មានមរណ
ៈនាមថា បរមរុទ្រុលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។