2019-05-20 05:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះបាទជយវម៌្មទី៧ ទ្រង់កាន់សាសនាអ្វី ?
២. តើគណៈមហាយាន និងហីនយាន មានលក្ខណៈសម្គាល់ដូចម្តេចខ្លះ ?
៣. តើព្រះនាងជយរាជ្យទេវី ជាអ្នកណា ? ព្រះនាងឥន្រ្ទទេវីជាអ្នកណា ?
៤. ចូរនិយាយពីវិរភាពរបស់ព្រះនាងឥន្រ្ទទេវី ?
៥. តើសំនង់ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ មានអ្វីជាសំគាល់ ?
ចម្លើយ
១. ព្រះបាទជយវម៌្មទី៧ ទ្រង់កាន់ព្រះពុទ្ធសាសនា និកាយមហាយាន ដែលស្តេចមុនៗនៅសម័យអង្គរពុំធ្លាប់គោរពប្រតិបត្តិជាសាសនាធំសម្រាប់ប្រទេសទេ ។
២. លក្ខណៈសម្គាល់ព្រះពុទ្ធសាសនា ហីនយាន ៖
ព្រះពុទ្ធសាសនាមហាយាន ៖
៣. ព្រះនាងជ័យរាជទេវី គឺជាអគ្គមហេសីរបស់ព្រះបាទជយវម៌្មទី៧ ។ បន្ទាប់ព្រះនាងសុគតទៅ ព្រះនាងឥន្រ្ទទេវីដែលជាបងស្រី បានធ្វើជាអគ្គុមហេសីព្រះបាទជយវម៌្មទី៧ម្តងវិញ ជំនួសឲ្យប្អូនស្រីវិញ ។
៤. វីរភាពរបស់ព្រះនាងឥន្រ្ទទេវី គឺព្រះនាងជាកវីករខាងកំណាព្យជាភាសាសំស្ត្រឹត មានចំណេះដឹងព្រះពុទ្ធសាសនានឹងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជវីហារ ( ប្រាសាទតាព្រហ្ម ) បានជួយកិច្ចការជាច្រើនរបស់ព្រះបាទជ័យវម៌្មទី៧ នឹងអគ្គមហេសីទី២ ព្រះបាទជយវម៌្មទី៧ បន្ទាប់ពីព្រះនាងជយតេវី ដែលជាប្អូនស្រីោនឹងជាអគ្គមហេសីទី១ព្រះបាទជយវម៌្មទី៧ បានសុគតចោល ។
៥.សំណង់ព្រះបាទជួយវម៌្មទី៧ មានលក្ខណៈសម្គាល់ដូចជា៖
· មានរូបព្រហ្មមុខ៤ នៅលើកំពូលប្រាសាទ
· មានចម្លាក់ព្រះពុទ្ធប្រកនាគ អមដោយព្រះពោធិសត្វអវលោកេស្វរៈ និងនាងប្រាជ្ញាបារមិតា
· ចម្លាក់ព្រះពោធិសត្វ មានរូបព្រះពុទ្ធអមិតាភៈតូបនៅលើភ្នួងសក់ លើដងខ្លួននិងនៅលើបាតដៃ
· មានរូបសត្វគ្រុឌ និងនាគនៅជាមួយគ្នា ។