2019-05-20 05:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើរូបចម្លាក់តារាជ មានព្រះហស្ថនៅអង្គរវត្តសព្វថ្ងៃគឺជាអ្នកណា ?
២. តើអង្គរវត្ត មានកំពូលប៉ុន្មាន ?
៣. តើអង្គរវត្តពីមុនគេហៅថាដូចម្តេច ? ក្រោយមកគេហៅថាដូចម្តេច ?
៤ .តើព្រះរាជាអង្គរណា ជាអ្នកកសាងប្រាសាទអង្គរវត្តបង្ហើយ ?
៥. តើព្រះបាទជយវម៌្មទី៧ សោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គបានធ្វើអ្វីខ្លះ ?
ចម្លើយ
១. ប្រាសាទអង្គរវត្ត កសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុហើយបរមមរណកនាមព្រះបាទសូរ្យវម៌្មទី២គឺ បរមវិស្ណុលោកមានន័យថា ក្រោយពេលព្រះបាទសូរ្យវម៌្មទី២ សុគតទៅទ្រង់នេងយាងទៅគង់នៅជាមួយព្រះវិស្ណុ ។ ចំណែករូបចម្លាក់តារាជដៃ៨ គឺជារូបព្រះវិស្ណុ ដែលព្រះបាទសូរ្យវម៌្មទី២ទ្រង់គោរពបូជា។ រូបនេះ មានព្រះភ័ត្រ្តជាព្រះបាទសូរ្យវម៌្មទី២ ប៉ុន្តែកាយវិការ រូបរាងជាព្រះវិស្ណុ ដែលយើងហៅថាព្រះបាទសូរ្យវម៌្មទី២ ក្រោយទម្រង់ព្រះវិស្ណុ ។
២. បច្ចុប្បន្ន យើងមិនមើលឃើញថា ប្រាសាទអង្គរវត្តមានកំពូល៥ ប៉ុន្តែយើងយោងទៅលើសិលាចារឹកខ្មែរនៅសម័យកណ្តាល ( សិលាចារឹក IMA ) ប្រាសាទអង្គរវត្តមានកំពូល៩ ( នព្ធសូលិ៍ )បិទមាស ( ទិបមាស ) ពាសយ៉ាងល្អឆើត ។
៣. អង្គវរវត្តពីមុនគេហៅថា បរមវិស្ណុលោក ឬស្ថានបរមពីស្ណុកលោក ( ហៅមរណនាមព្រះបាទសូរ្យវម៌្មទី២ ) ។ ក្រោយមកនៅសម័យកណ្តាល ស្ថានពីស្ណុលោក ជាកន្លែងរបស់ព្រាហ្មណ៍សាសនា ត្រូវបានអ្នគោរពព្រះពុទ្ធសាសនា នៅសម័យកណ្តាលយកធ្វើជាវត្តអារាម សម្រាប់គោរពបូជា ។ មិនតែប៉ុណ្ណោះ គេបានកសាងវត្តមួយចំនួននៅក្នុងនេះទៀត ផង ។ នៅស.វទី១៧ .១៨ ទើបគេឃើញពាក្យ អង្គរវាត្រអង្គរវត្រ អង្គវត្ត នៅក្នុងសិលាចារឹក IMA ។ ចំណែកបច្ចុប្បន្និ យើងក៏ហៅបន្តថាអង្គវត្ត ដែរ ។
៤. ព្រះបាទច័ន្ទរាជា បានកសាងបង្ហើយប្រាសាទអង្គរវត្ត ពីឆ្នំា១៥៤៦ ដល់ ១៥៦៤គ.ស។ ព្រះបាទច័ន្ទរាជា បានឲ្យជាងចម្លាក់ទៅឆ្លាក់បង្ហើយរោងទង២ផ្ទាំង នៅជ្រុងឦសាន (ចម្លាក់នេះមានលក្ខណៈខុសពីគេ ) ។
៥. ព្រះបាទជយវម៌្មទី៧ ទ្រង់បានឡើងសោយរាជ្យ នៅឆ្នាំ១១៨១ ដល់ ១២១៨ គ.ស។ ព្រះអង្គបានរំដោះប្រទេសចេញពីការឈ្លានពាន របបចាម្បមកលើខ្មែរនៅឆ្នាំ១១៧៧គ.ស។ បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានស្ថាបនាជាច្រើនដូចជា៖
ជាពិសេសោនោះគឺ កសាងក្រុងអង្គរទី៣ ដែលមានកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង៣គីឡូម៉ែត្រមានប្រាសាទនៅមុំជ្រុងទាំង៤ និងមានគូរទឹកព័ន្ធជុំវិញយ៉ាងដ៏ធំសម្បើម ដូចបន្ទាយប្រាការ។ទីក្រុងអង្គរទី៣នេះមានប្រាសាទបាយ័នជាផ្ចឹតនៃរាជធានី ។ រជ្ជកាលព្រះអង្គមាន ការរកសាងច្រើនជាងស្តេចមុនៗ ។
ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំទូលាយ គឺខាងជើងទល់នឹងតំបន់វៀងច័ន្ទន៍ នៃប្រទេសឡាវ ខាងលិចទល់នឹងខ្សែរកទន្លេមេណាម និងអាង ទន្លេឥរ៉ាវតី នៅប្រទេសភូមា ខាងត្បុងទល់និងសមុទ្រ ។ រជ្ជកាលព្រះអង្គមានគរចំណុះចំនួន២ ដូចជា ភូមា ច័ន្ទបុរី សៀម ម៉ាឡេស៊ីចាម្ប៉ា... ។
មានសាកលវិទ្យាល័យចំនួន២ គឺសាកលវិទ្យាល័យជយស្រី នៅប្រាសាទព្រះខ័ន និង សាកលវិទ្យាល័យរាជវិហារ នៅប្រាសាទតាព្រហ្មដែលមានព្រះនាងឥន្រ្ទទេវីជាព្រះអគ្គមហេសី ជាសាកលវិទ្យាធិការ ។ មនុស្សគ្រប់ស្រទាប់វណ្ណៈដែលមានសមត្ថភាព អាចចូលសិក្សាបានគ្រប់ៗគ្នា ។
ព្រះបាទជ័យវម៌្មទី៧ បានកសាងអរោគសាលាចំនួន១០២កន្លែង ស្ថិតនៅពាសពេញប្រទេស ។ យោងតាមសិលាចារឹកប្រាសាទព្រហ្ម មនុស្សគ្រប់ស្រទាប់វណ្ណៈអាចចូលព្យាបាលជម្ងឺបានស្មើៗគ្នា ។ ព្រះអង្គក៏បានកសាងធម្មសាលាចំនួន១២១កន្លែង នៅតាមបណ្តាផ្លូវគមនាគមន៍កម្ពុជាពី ៖