Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រាសាទបាយ័ន កសាងនៅឆ្នាំណា ? មានកំពូលប៉ុន្មាន ? ឧទ្ទិសដល់ទេវៈអង្គណា ?

២. តើព្រះបាទជ័យម៌្មទី៧ កសាងមន្ទីរពេទ្យចំនួនប៉ុន្មាន ?

៣. តើនៅសម័យអង្គរមា​នសាកលវិទ្យាល័យអ្វីខ្លះ  ? ឈ្មោះអ្វីខ្លះ ? នៅទីណា ?

៤. តើស្តេចអង្គណាជាអ្នកប្រតិកម្មសិវៈនិយម ចំពោះពុទ្ធនិយម ?              

៥. ចូរនិយាយពីការឈ្លានពាន របស់ម៉ុងហ្គោល នៅវៀតណាមចម្ប៉ានិងកម្ពុជា ?

ចម្លើយ                                                             

១. ប្រាសាទបាយ័ន គរពុំដឹងថាកសាងនៅឆ្នាំណា បញ្ចាប់នៅឆ្នាំណាទេ​គ្រាន់តែដឹងថា ស្ថិតក្នុងរជ្ជកាលព្រះបាទជវម៌្មទី៧ ពីឆ្នាំ ១១៨១ ដល់ ១២១៨ គ.ស​។ ប្រាសាទនេះមានកំពូល៥៤ បែរទៅរកទិសទាំង៤ ។ មានមតិខ្លះគេថាតំណាងឲ្យខេត្តខ្មែរ នៅសម័យនោះ ( គ្មានភស្តុតាងច្បាស់លាស់ ) ។ បើយោងទៅតាមលោក ចូវ តាកួន​ ( ជីតាក្វាន់ ) មកអង្គរនៅឆ្នាំ ១២៩៦ គ.ស ថាខេត្តខ្មែរមានប្រមាណពី៩០ទៅ១០២ខេត្ត ។ បើយោងទៅតាមសិលាចារឹកមានបុរៈ ឬបុរីប្រមាណជាង៣០ ។ ដូចនេះមតិខាងលើនោះពុំត្រឹមត្រូវទេ ដែលថាខេត្តខ្មែរមាន៥៤នោះ ។

២. មានអរោគសាលា ( មន្ទីរពេទ្យ ) ចំនួន១០២កន្លែង និងធម្មសាលា ( សាលាឆទាន= សាលាសំណាក់ ) ចំនួន១២១កន្លែង នៅទូទាំងប្រទេស ។

៣ . នៅសម័យអង្គរមានសាកលវិទ្យាល័យ ដូចជា៖

· សាកលវិទ្យាល័យជយស្រី៖ នៅប្រាសាទព្រះខ័ន

· សាកលវិទ្យាល័យរាជវិហារ​៖ នៅប្រាសាទតាព្រហ្ម

· សាកលវិទ្យាល័យ...? ៖ ប្រាសាទបេងមាលា

· សតស្រម៖ នៅយោធរតដាក មាន៣គណៈ

១. គណៈសិវៈស្រម ២. គណៈវិស្ណុស្រម ៣. គណៈសៅគតស្រមព្រះពុទ្ធសាសនាមហាយាន ។

៤. បន្ទាប់ពីព្រះបាទជយវម៌្មទី៨ ឡើងសោយរាជ្យព្រះអង្គកាន់ព្រាហ្មណ៍សាសនា ។ ព្រះអង្គបានធ្វើការកោសលប់ព្រះពុទ្ធរូបចេញនៅតាមជញ្ជាំងប្រាសាទនានា និងបានបំផ្លាញពុទ្ធបដិមាចោល ។ ព្រះអង្គបានយកសិវៈលិង្គ មកជំនួសឲ្យព្រះពុទ្ធវិញ ។ ដូចជានៅប្រាសាទបន្ទាយក្តី គេបានឃើញបំណែកព្រះពុទ្ធរូបចំនួន២៧០  អង្គកប់នៅក្នុងរណ្តៅរួមមួ​យ ។

៥. នៅចុងឆ្នាំ ១២៧០ រាជ្យវង្សម៉ុងហ្គោល ដែលគ្រប់គ្រងនៅចិន​ បានចេញឈ្លានពានអាស៊ីអាគ្នេយ៍ ។ អស់រយៈពេលជាច្រើនឆ្នាំ ពួកម៉ុងហ្គោលបានបញ្ចូនទ័ពមកវាយយកវៀតណាម និងចាម្ប៉ា តែត្រូវវៀតណាមនិងចាម្ប៉ា សហការណ៍គ្នាវាយម៉ុងហ្គោលឲ្យបរាជ័យនៅឆ្នាំ ១២៨០ ។

          ចំណែកកម្ពុជា ក៏ត្រូវបានម៉ុងហ្គោលឈ្លានពានដែរ ដោយសារេតែការត្អូញត្អែររបស់ស្តេចវៀតណាមចំពោះស្តេចម៉ុងហ្គោលថា ស្តេចខ្មែរចេះតែរំខានវៀតណាម ។ បន្ទាប់មកម៉ុងហ្គោល បានបញ្ចូនទ័ពមកវាយតែត្រូវបរាជ័យ ហើយខ្មែរចាប់បានមេទ័ព និងកងទ័ពជាច្រើន ។ ប៉ុន្តែ ដើម្បីសន្តិភាពជាមួយចចិនជាយូរណាស់មកហើយកម្ពុជា​ បានយកជំនួយជាមិត្តទៅឲ្យម៉ុងហ្គោលនៅចិនព្រមទាំងមេទ័ព និងកងទ័ពដែលចាប់បានផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login