Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ់

១. តើស្តេចអង្គណា នៅសម័យអង្គរដែលបានទទួលមរតកទឹកដីធំជាងគេ ? ហេតុអ្វី ?

២. តើប្រាសាទបន្ទាយស្រី កសាងឡើងនៅឆ្នាំណា ? ដោយអ្នកណា ? ឧទ្ទិសដល់ទេវអង្គណា ?

៣. តើប្រាសាទព្រះវិហារ កសាងឡើងដោយស្តេចអង្គណាខ្លះ ?

៤. តើអទិទេពមជ្ឈិមនៅសម័យអង្គរ មាននៅទីណាខ្លះ ?        

៥. តើក្នុងរាជស្តេចអង្គណា ដែលបានអញ្ជើញអទិទេពមជ្ឈឹមទាំងអស់ ទៅគង់នៅប្រាសាទព្រះវិហារ ?

ចម្លើយ                                                     

១. ព្រះបាទរាជេន្រ្ទ ដែលបានទទួលមរតកទឹកដីច្រើនជាគេនៅសម័យអង្គរ ព្រោះព្រះអង្គមានព្រះបិតាស្តេចសោមវង្ស និងព្រះមាតាជារាជវង្សសូរ្យវង្សអង្គរ ។

២. ប្រាសាទបន្ទាយស្រី ឬត្រិភូវនមហេស្វរៈ កសាងនៅឆ្នាំ៩៦៧ ដោយព្រាហ្មណ៍ យជ្ញវរាជ ដែលជាព្រះរាជគ្រូព្រះបាទរាជេន្រ្ទវម៌្ម ។ ប្រាសាទនេះឧទ្ទិសដល់អទិទេពត្រឹមមូតិក្នុងព្រហ្មញ្ញសាសនា​គឺព្រះសិវៈនៅកណ្តាល ព្រះវិស្ណុនៅខាងស្តាំ និងព្រះព្រហ្មនៅខាងឆ្វេង ។

៣. ប្រាសាទព្រះវិហារ កសាងឡើងដោយព្រះបាទយសោវម៌្មទី១ ព្រះបាទសូរ្យវម៌្មទី១ និងព្រះបាទសូរ្យវម៌្មទី២ ។

៤. អទិទេពមជ្ឈឹមសម័យអង្គរមាននៅ សូយ៌្យាទ្រិ ( ភ្នំជីសូរ ) ខេត្តតាកែវ ភទ្រេស្វៈ ( ប្រាសាទវត្តភូ ) ប្រទេសឡាវ សិខរីស្វរៈ ( ប្រាសាទព្រះវិហារ ) ខេត្តព្រះវិហារ និងអទិទេពសម្រាប់រាជ្យ នៅអង្គរ ។

៥. គឺព្រះបាទសូរ្យវម៌្មទី១ បានអញ្ជើញព្រះភទ្រេស្វរៈ នៃលិង្គបុរៈ ( វត្តភូ ) និងពីសូយ៌្យាទ្រិ ( ភ្នំជីសូរ ) មកសណ្ឋិតនៅប្រាសាទព្រះវិហារ គឺស្រីសិខិរីស្វារៈ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login