Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីរាជធានី ឆ្នាំសម័យកាលតាំងសម័យហ្វូណន រហូតដល់បច្ចុប្បន្ន ។

២. តើប្រាសាទព្រះគោកសាងនៅឆ្នំាណា ? ដើម្បីអ្វី ?

៣. តើប្រាសាទភ្នំបាខែង កសាដោយស្តេចអង្គណា ? នៅឆ្នាំណា ? ដើម្បីអ្វី ?                   

៤. តើក្រុមប្រាសាទកោះកេរ្តិ៍ កសាងក្នុងរាជស្តេចណា ? ហេតុអ្វីបានជាស្ថិតនៅខេត្តព្រះវិហារ ?

៥. តើស្តេចអង្គណា នៅសម័យអង្គដែលបានទទួលមរតទឹកដីធំជាងគេ ? ហេតុអ្វី ?

ចម្លើយ                                                                               

១. រាជធានីរបស់ខ្មែរ តាំងពីដើមរហូតមកដល់បច្ចុប្បន្នគឺ៖      

                     ១. សម័យហ្វូណន៖ វ្យាធបុរៈ នៅអង្គបុរី ខេត្តតាកែវ( ៥០.៥៥០ )     

                     ២. សម័យចេនឡាដីគោក៖ ភវបុរៈ ឦសាន នៅសម្បូណ៌ព្រៃគុក ខេត្តកំពង់ធំ ( ៥៥០. ៨០២ )

                     ៣. ចេនឡាទឹកលិច៖ សម្ភុបុរៈ នៅខេត្តក្រចេះ

                     ៤. សម័យអង្គរ៖ យសោធបុរៈ នៅខេត្តសៀមរាប ( ៨០២,១៤៣៤ )

                     ៥. សម័យចតុមុខ៖ ចតុមុខមង្គល នៅភ្នំពេញ ( ១៤៣៤.១៥២៩ )

                     ៦. សម័យលង្វែក៖ លង្វែក នៅកំពង់ឆ្នាំង ( ១៥២៩. ៩៤ )

                     ៧. សម័យឧត្តុង្គ ៖ ឧត្តុង្គ នៅភ្នំអដ្ឋរស្ស ខេត្តកណ្តាល ( ១៦២០. ១៨៦៣ )

                     ៨. សម័យអាណាព្យាបាលបារាំង៖ ឧត្តុង ( ១៨៦៣ . ៦៧ )និងភ្នំពេញ(១៨៦៧.១៩៥៣ )

                     ៩. សម័យសាធារណៈរដ្ឋខ្មែរ ៖ ភ្នំពេញ ( ១៩៥៥ . ៧០ )

                     ១០. សម័យសាធារណៈរដ្ឋខ្មែរ៖ ភ្នំពេញ ( ១៩៧០ . ៧៥ )

                     ១១. សម័យកម្ពុជាប្រជាធិបតេយ្យ ៖ ភ្នំពេញ ( ១៩៧៥. ៧៩ )

                     ១២. សាធារណៈរដ្ឋប្រជាមានិតកម្ពុជា៖ ភ្នំពេញ (​១៩៧៩. ៨៩ )

                     ១៣. សម័យរដ្ឋកម្ពុជា៖​ភ្នំពេញ ( ១៩៨៩. ៩១ )

                     ១៤. សម័យអន្តរកាល ( គ្រប់គ្រងដោយ​UN ) ៖ ភ្នំពេញ ( ១៩៩១. ៩៣ )

                     ១៥. សម័យព្រះរាជាណាចក្រកម្ពុជាទី២ ៖ ភ្នំពេញ ( ១៩៩៣.ដល់បច្ចុប្បន្ន ) ។

២. ប្រាសាទព្រះគោ កសាងនៅឆ្នាំ៨៧៩ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គ មានព្រះមាតាបិតាជីដូនជីតាខាងព្រះមាតាព្រះបាទជ័យវម៌្មទី២ និងអគ្គមហេសី ។ ការឧទ្ទិសចំពោះបុព្វបុរសនេះ ពុំដែលមានទេពីមុនមក គឺមានតែទ្ទិសចំពោះព្រះអទិទេព ដែលការនេះគេហៅថា លិទ្ធិបុគ្គលនិយម ។

៣. ប្រាសាទភ្នំបាខខែង កសាងដោយព្រះបាទយសោវម៌្មទី១ នៅឆ្នាំ៨៩៣ គ.ស ដើម្បីធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ និងជាស្នូលរាជធានីអង្គរទី១ ។

៤.​ រាជធានីអង្គរកសាងចំនួន៤លើកគឹ៖

                     ១. លើកទី១៖ កសាងក្នុងរាជ្យព្រះបាទយសោវម៌្មទី១ឆ្នាំ ៨៨៩. ៨៩៩ ដែលមានភ្នំបាខែងជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី១ ។

                     ២. លើកទី២៖ កសាងក្នុងរាជព្រះបាទសូររ្យវម៌្មទី១ ឆ្នាំ ១០១០.​៥០ ដែលមានប្រាសាទតាកែវជាស្នូលរាជធានី តែដោយសាររត្រូវរន្ទះបាញ់ ( ធ្វើពុំទាន់រួច ) ក៏បោះបង់ចោល ។

                     ៣. លើកទី៣៖ កសាងក្នុងរាជព្រះបាទជ័យវម៌្មទី៧ ឆ្នាំ១១៨១. ១២២០ ដែលមានប្រាសាទបាយ័ន ជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី៣ ។

៥. ក្រុមប្រាសាទកោះកេរ្តិ៍ កសាងក្នុងព្រះបាទជ័យវម៌្មទី៤ ។ហើយបានស្ថិតនៅក្នុងខេត្តព្រះវិហារ ព្រះបាទជ័យវម៌្មទី៤ជាស្តេចជ្រែករាជ្យ​ ជាមួយនិងក្មួយរបស់ទ្រង់ ដែលជាបុត្រព្រះបាទយសោវម៌្មទី១ ។ បន្ទាប់ពីព្រះអង្គសោយរាជ្យពេញលេញ ព្រះអង្គបានលើករាជធានីពីអង្គរទៅកោះកេរ្តិ៍ហើយមានប្រវត្តិវិទូខ្លះថា ទីនោះគឺជាស្រុកកំណើតរបស់ទ្រង់ និងខ្លះទៀតថាសំណង់ស្ថាបត្យកម្មនៅអង្គរច្រើនពេកទើបទៅកោះកេរ្តិ៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login