Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រាសាទអង្គវត្ត កសាងដោយស្តេចអង្គណា ។​នៅឆ្នំាណា ? កសាងរួចស្រេចឬទេ ? ស្តេចអង្គណាកសាងបង្ហើយ ?

២. នៅក្នុងពង្សាវតាខ្មែរ ដែលសរសេរនៅស.វទី១៩ ថាប្រាសាទអង្គរវត្ត កសាងក្នុងរាជស្តេចអង្គណា ? ដោយស្ថាបត្យករឈ្មោះអ្វី ?

៣. តើប្រាសាទបាយ័ន កសាងដោយស្តេចអង្គណា ? នៅឆ្នាំណា ? តើមានលក្ខណៈអ្វីខុសពីគេ ?

៤. តើបារាយឥន្រ្ទដាក កសាងដោយស្តេចអង្គណា ? មានទំហំប៉ុន្មាន  ?
៥. តើរបាយយសោធរតដាក កសាងឡើងដោយ ស្តេចអង្គណា ? មានទំហំប៉ុន្មាន ? គេកសាងអ្វីនៅ កណ្តាលបារាយនេះ ?

ចម្លើយ                        

១. ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទ សូរ្យវម៌្មទី៧ ពីឆ្នាំ១១១៣. ១១៥០ គ.ស​ ។ ប្រាសាទនេះកសាងពុំស្រេងចទេ នៅឆ្នាំ ១៥៤៦. ៦៤ ព្រះបាទច័ន្ទរាជា បានជួសជុល កសាងបន្ថែមនិងបានឆ្លាក់បង្ហើយចម្លាក់ពីផ្ទាំងនៅជ្រុងឦសាន ។

២. នៅក្នុងពង្សាវតាខ្មែរ ដែលសរសេរនៅស.វទី១៩ ថាប្រាសាទអង្គរវត្ត កសាងក្នុងព្រះបាទកេតុមាលា ដែលជាបុត្រាព្រះឥន្រ្ទាធិរាជ ចុះមកចាប់ជាតិនៅលើផែនដី ។ ប្រាសាទអង្គរវត្ត កសាដោយស្ថាបត្យករឈ្មោះ ពិស្ណុការ ។

៣. ប្រាសាទបាយ័ន កសាងដោយព្រះបាទជ័យវម៌្មទី៧ ពីឆ្នាំ១១៨១. ១២១៨គ.ស ។ ប្រាសាទនេះ មានប្រាង្គមុខ៤ ចំនួន៥៤ ដែលតំណាងឲ្យព្រះភ័ត្រ្តព្រះលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ មិនមានតម្កល់សិវលិង្គទៀតទេ គឺតម្កល់ពុទ្ធបដិមា មានកម្ពស់ជិត៤ម៉ែត្រនៅក្នុងប្រាសាទ ដែលគេហៅថាលិទ្ធិថ្មីនេះថា ពុទ្ធរាជ ។

៤. បារាយឥន្រ្ទតដាក កសាងដោយព្រះបាទ ៨៧៧ គ.ស ស្ថិតនៅខាងជើងរាជធានី មានប្រវែង ៣០០០ ម × ទទឹង ៨០០ម នឹងដាក់ទឹកបាន ៦លានម៉ែត្រគូប ។

៥. បារាយយសោធរតដាក កសាងឡើងដោយព្រះបាទយសោវម៌្មទី១ នៅជ្រុងឦសាន រាជធានី ដែលមានទំហំបណ្តោយ ៧ គ.ម ­­× ទទឹង ១.៨ គ.ម ។ នៅកណ្តាលបារាណ៍ព្រះបាទរាជេន្រ្ទវម៌្មទី២ បានកសាងប្រាសាទមេបណ្យខាងកើត នៅឆ្នាំ ៩៥២ គ.ស ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ទ្រង់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login