2019-05-20 05:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើបារាយខាងលិច ឬបារាយទឹកថ្លា កសាងដោយស្តេចអង្គណា ? គេកសាងអ្វីនៅកណ្តាលបារាយ ?
២. តើព្រះបាទជ័យវម៌្មទី៧ កសាងអរោគសាលា ( មន្ទីរពេទ្យ ) និង ធម្មសាលា ( សាលាឆទាន ) ចំនួនប៉ុន្មាន ?
៣. តើព្រះនាងជ័យទេវី និងព្រះនាងឥន្រ្ទទេវីជាអ្នកណា ?
៤. តើព្រះនាងឥន្រ្ទទេវី បានធ្វើអ្វីខ្លះ ក្នុងសង្គមខ្មែរ ?
៥. នៅក្នុងរជ្ជកាល ព្រះបាទយសោវម៌្មទី១ តើមានអាស្រមចំនួនប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. បារាយទឹកថ្លា ឬ បារាយខាងលិច កសាងឡើងដោយព្រះបាទឧទយាទិត្យវម៌្មទី២ ដែលមានបណ្តោយ៨គ.ម × ២.២ គ.ម ដែលអាចដាក់ទឹកបាន៤០ លានម៉ែត្រគូប ។ នៅចំកណ្តាលបារាយនេះព្រះអង្គបានកសាងប្រាសាទ១ ឈ្មោះមេបុណ្យខាងលិច ដែលតម្កល់បដិមាព្រះវិស្នុផ្ទុំធ្វើពីលង្ហិន១យ៉ាងធំ ( សព្វថ្ងៃសារមន្ទីរជាតិភ្នំពេញ ) ដែលឧទ្ទិសចំពោះព្រះវិស្ណុ នៅពេលដែលទ្រង់បានផ្ទុំលើទឹកសមុទ្រអស់រយៈពេលយ៉ាងយូររងចាំការបង្កើតលោកថ្មីរបស់ព្រះព្រហ្ម ។
២. ព្រះបាទជ័យវម៌្មទី៧ បានកសាងអរោគសាលាចំនួន១០២ នៅពាសពេញផ្ទៃប្រទេស ។ ចំណែកធម្មសាលាមានចំនួន១២១នៅតាមផ្លូវគមនាគមន៍ កម្ពុជាពី៖
១. អង្គរទៅចម្ប៉ា៖ ៥៧ ធម្មសាលា
២. អង្គរទៅភិម៉ៃ៖ ១៧ធម្មសាលា
៣. អង្គរសូយ៌្យាទ្រិ ( ភ្នំជីសូរ ) ៖ ១ ធម្មសាលា
៤. អង្គរទៅកន្លែងផ្សេងទៀត ៤៤ធម្មសាលា ។
យោងតាមសិលាចារឹកតាព្រហ្ម មនុស្សគ្រប់ស្រទាប់មានសិទ្ធិចូលព្យាបាលជម្ងឺ និងសម្រាកនៅតាមធម្មសាលាបានស្មើរៗគ្នា ។
៣. ព្រះនាងជ័យទេវី គឺជាប្អូនស្រីរបស់ព្រះនាងឥន្រ្ទទេវី ។ ព្រះនាងជ័យទេវី ជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវម៌្មទី៧ ។ បន្ទាប់ព្រះនាងជ័យទេវីសោយទីវង្គត ព្រះនាងឥន្រ្ទទេវីបានឡើងធ្វើជាព្រះអគ្គមហេសីរបស់ព្រះបាទជ័៧វម៌្មទី៧ជំនួស ។
៤. ព្រះនាងឥន្រ្ទទេវី គឺជាសាកលវិទ្យាការ នៃសាកលវិទ្យាល័យរាជវិហារ ( ប្រាសាទតាព្រហ្ម ) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា ។ ព្រះនាងជាកវីឯកខាងភាសាសំស្ត្រឹត ដែលកម្ររកបាននៅសម័យនោះ ( សិលាចារឹកភិមានអាកាស ) ( សូម្បីតែជនជាតិឥណ្ឌា បច្ចុប្បន្នក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អ ដែលកម្ររកបាន នៅពេលឃើញសិលាចារឹក ដែលជាស្នាដៃរបស់ព្រះនាង ) ។ ព្រះនាងណែនាំព្រះប្អូនស្រីឲ្យធ្វើតបៈធម៌នៅពេលស្វាមី ( ជ័យវម៌្មទី៧ ) ទៅធ្វើសង្គ្រាមនៅចាម្ប៉ា ។ ព្រះនាងបានជួយក្នុងកិច្ចការសង្គមជាច្រើន និងជួយណែនាំស្វាមីអំពីព្រះពុទ្ធសាសនា ។
៥ . នៅក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ មានអាស្រមចំនួន១០០ បែងចែកជា៣គណៈគឺ៖
១.សិវៈស្រម៖ សម្រាប់គណៈព្រះសិវៈ
២. វិស្ណុស្រម៖ សម្រាប់គណៈព្រះវិស្ណុ
៣. សៅគតស្រម ៖ សម្រាប់គណៈព្រះពុទ្ធសាសនានិកាយមហាយាន ។