2019-05-20 05:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើនៅសម័យអង្គរមានសាកលវិទ្យាល័យអ្វីខ្លះ ?
២. តើព្រះបាទជ័យវម៌្មទី៧និយមគោរពព្រះពោធិសត្វអ្វី ក្នុងព្រះពុទ្ធសាសនាមហាយាន ?
៣. ហេតុអ្វីគោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតមកដល់សម័យអង្គរ ខុសពីគ្នាពីសម័យកណ្តាលរហូតមកដល់បច្ចុប្បន្នដូចម្តេច ?
៤. ចូរនិយាយពីកម្ពុជានៅស.វទី១៤ ។
៥. ហេតុអ្វី បានជាកម្ពុជាផ្លាស់ប្តូររាជធានីពីអង្គរ មកភ្នំពេញ ?
ចម្លើយ
១. នៅសម័យអង្គរមានសាកលវិទ្យាល័យ ដូចជា៖
_ សាកលវិទ្យាល័យ ជ័យស្រី( ប្រាសាទព្រះខ័ន )
_សាកលវិទ្យាល័យ រាជវិហារ ( ប្រាសាទតាព្រហ្ម )
_សាកលវិទ្យាល័យ... ? ( ប្រាសាទបឹងមាលា ) ។
២.ព្រះបាទជ័យវម៌្មទី៧ និយមគោរពព្រះពោធិសត្វ៣ ក្នុងពុទ្ធសាសានាមហាយាន៖ ១.ព្រះពុទ្ធ ២.ព្រះពោធិសត្វអវលោកេស្វរៈ ៣.ព្រះពោធិសត្វព្រះនាងប្រាជ្ញាបារមីតា ។ គេឧស្សាហ៍ឃើញចម្លាក់ត្រៃសរណគមនេះជាងគេ គឺមានព្រះពុទ្ធរូបប្រក់នាគ ( កណ្តាល ) ព្រះពោធិសត្វអវលោកកេស្វរៈ ( ស្តាំ ) ព្រះពោធិសត្វប្រាជ្ញាបារមីតា ( ឆ្វេង ) ។
៣. គោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតដល់សម័យអង្គរខុសពីគ្នាពីសម័យកណ្តាលរហូតមកកដល់បច្ចុប្បន្នគឺ ៖
គោរម្យងាររបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីសម័យហ្វូណន រហូតដល់មកដល់សម័យអង្គរ បង្កើតឡើងដោយយកពាក្យខ្មែរបុរាណលាយជាមួយពាក្យសំស្រ្តឹត និងបញ្ចប់ដោយពាក្យ វម៌្មទេវ ។ចំណែកគោរម្យងារព្រះមហាក្សត្រខ្មែរ សម័យកណ្តាលរហូតដល់បច្ចុប្បន្នបង្កើតឡើងដោយយកភាសាសំស្រ្តឹតលាយជាមួយភាសាបាលី ដែលមានលក្ខណៈយ៉ាងវែង ។ គោរម្យងារនេះបែប គេឃើញាមានប្រើនៅអយុធ្យា និងសុខោទ័យ ដែលជារដ្ឋកាន់ព្រះពុទ្ធសាសនា ។
៤.នៅក្នុងកំឡុងស.វទី១៤ អយុធ្យាឧស្សាហ៍ឈ្លានពានទៅលើអង្គរ និងលើកចុងក្រោយ១៤៣១. ៤៥ ។បន្ទាប់មកព្រះបាទពញាយ៉ាត បានរំដោះប្រទេសឲ្យរួចចេញពីអយុធ្យា និងបានផ្លាស់រាជធានីមកទិសខាត្បូងគឺភ្នំពេញ ។ ចំណែកអង្គរលែងក្លាយទៅមជ្ឈមណ្ឌលនយោបាយទៀតហើយ ប៉ុន្តែបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ ផ្នែកវប្បធម៌នៅអាស៊ីអាគ្នេយ៍ ។
៥. មានទ្រឹស្តី២ ៖
ទ្រឹស្តីចាស់៖ ដោយសារកម្ពុជា នៅជិតអយុធ្យាប្រមាណជា ៤០០គ.មការ៉េ ។ ហេដ្ឋារចនាសម្ព័ន្ធនៅអង្គរទទួលរងការខូចខាត ហើយពុំអាចស្តារឡើងវិញបាន ។ នៅអង្គរមានប្រជាជនតិច និងពុំអាចការពាររាជធានីបាន ។ តំបន់កសិកម្ម នៅអង្គរពុំអាចធ្វើកសិកម្មតទៀតបានទេជាដើម ។
ទ្រឹស្តីថ្មី ៖ សម័យកាលនេះ គឺជាពេលដែលគេប្រកួតប្រជែងគ្នាធ្វើពាណិជ្ជកម្មជាមួយចិន ដោយមានកំពង់ផែជាច្រើនបានកើតឡើងដូចជាម៉ាឡាកា អយុធ្យា ហ្សាវ៉ាខាងជើង បាហ្គាន វៀតណាមខាងត្បូង ជាដើម ។ ចំណែកនៅរាជធានីនៅអង្គរ មិនមែនជាកន្លែងធ្វើជំនួញ និងមជ្ឈមណ្ឌលនយោបាយទៀតទេ ព្រោះទីតាំងមជ្ឈមណ្ឌលបានស្ថិតនៅតាមមាត់ទមុទ្រ និងតាមដងទន្លេនៃពាណិជ្ជកម្ម ។ ដូចនេះ កម្ពុជាបានផ្លាស់ទីតាំងនៅទន្លេចតុមុខ ដែលជាកន្លែងប្រជុំនៃទន្លេ៤មុខ និងប្រជុំនៃអ្នកជំនួញតាមទន្លេទាំង៤នេះទៅសមុទ្រ និងឡើងពីសមុទ្រមកវិញ ។