Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                      

១. តើសម័យ អង្គរចាប់ផ្តើមពីឆ្នាំណាដល់ឆ្នាំណា ?

២. តើព្រះបាទជយវម៌្មទី២ យាងមកពីណា ? ចូរបង្ហាញភស្តុតាង ចាស់និងភស្តុតាងថ្មី ?

៣. តើស្តេចអង្គណា  ដែលជាស្តេចស្ថាបនិកសម័យអង្គរ ? ហេតុអ្វី ?

៤. តើព្រះបាទជយវម៌្មទី២ ប្រើមធ្យោបាយអ្វីខ្លះដើម្បីបម្រួបបង្រួមជាតិ ?

៥. តើព្រះបាទជុវម៌្មទី២ ឡើងសោយរាជ្យនៅឆ្នាំណា ? បន្ទាប់ពីឡើងសោយរាជ្យ តើព្រះអង្គបានប្រារព្ធពិធិអ្វីខ្លះ ? នៅឯណា ? ក្នុងគោលបំណងអ្វីខ្លះ ?

៦. តើព្រាហ្មណ៍ហរិណទាម មកពីណា គត់ធ្វើអ្វី ?

៧. តើព្រាហ្មណ៍សិវកៃវល្យ មកពីណា ? គាត់ធ្វើអ្វីខ្លះ ?      

៨. តើសម័យអង្គរ ចាប់ផ្តើមនៅឆ្នាំណា ? ហើយបញ្ចប់នៅឆ្នាំណា ?

៩. តើរាជធានីអង្គរ កសាងប៉ុន្មានដំណាក់កាល ? នៅឆ្នាំណាខ្លះ ? កសាងដោយស្តេចអង្គណាខ្លះ ?

១០. តើប្រាសាទមាននប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១១. អ្វីជាប្រាសាទសម្រាប់រាជ្យ ?

១២. នៅមុខរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ តើប្រាសាទគេកសាងដើម្បីអ្វី ? នៅក្រោយរាជ្យព្រអង្គ តើប្រាសាទគេកសាងដើម្បីអ្វីខ្លះ ?

១៣. អ្វីជាលទ្ធិបុគ្គលនិយម ? កើតឡើងក្នុងរាជ្យស្តេចអង្គណា ?

១៤.​តើប្រាសាទព្រះគោ កសាងដោយស្តេចអង្គណា ? នៅឆ្នាំណា ? ឧទ្ទិសដល់អ្នកណា ?

១៥. តើព្រះបាទយសោវម៌្មទី១ សោយរាជ្យនៅឆ្នាំណា ? ហើយព្រះអង្គស្ថាបនាអ្វីខ្លះ ?

១៦. តើព្រះបាទយសោវម៌្មទី១ មានលក្ខណៈពិសេសប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៧. តើប្រាសាទភ្នំបាខែង កសាងនៅឆ្នាំណា ? មានឈ្មោះដូចម្តេច ? ដើម្បីអ្វី ?       

១៨. តើប្រាសាទព្រះវិហារ កសាងព្រះរាជាអង្គណាខ្លះ ?

១៩. តើអទិទេពមជ្ឈឹម របស់ខ្មែរនៅសម័យអង្គរមាននៅណាខ្លះ ?

២០. ហេតុបានជា អទិទេពនៅប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យជាងគេ ?

២១. ហេតុអ្វីបានជានៅពេលស្តេចមាទី៩ របស់ថៃនៅពេលឡើងសោយរាជ្យ បានមកដងទឹកស្រះនៅប្រាសាទព្រះវិហារ យកទៅធ្វើជាទឹកសុគន្ធវារី ?

២២. ចូរនិយាយពីកម្ពុជា ពីរាជ្យព្រះបាទជ័យវម៌្មទី២ ដល់រាជ្យព្រះជ័យវម៌្មទី៣ ។

២៣. ចូរនិយាយកម្ពុជា ពីររជ្ជកាលព្រះបាទឥន្រ្ទវម៌្មទី១ ដល់​ព្រះបាទយសោវម៌្មទី១ ។

២៤. តើព្រះបាទជយវម៌្មទី៤ ឡើងសោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គ ជាស្តេចជ្រែករាជ្យមែនឬទេ ? ចូរបង្ហាញភស្តុតាង ?

២៥. ហេតុព្រះបាទជ័យវម៌្មទី៤​លើរាជធានីទៅកោះកេរ្តិ៍ ?

២៦. ហេតុអ្វី បានជាសំណង់របស់ព្រះបាទជយវម៌្មទី៤ មានលក្ខណៈខុសពីសំណងរបស់ព្រះរាជានានា ?

២៧. ចូរនិយាយកម្ពុជា ពីរជ្ជកាលព្រះបាទជ័យវម៌្មទី៤ មានដល់រជ្ជកាលព្រះបាទ ហស៌វម៌្មទី២ ?             

២៨.​ចូរនិយាយពីព្រះបាទរាជេន្រ្ទបម៌្ម ដល់ព្រះបាទជ័យវម៌្មទី៥ ។

៤២៩ចូរនិយាយពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ ។​

៣០. តើប្រាសាទបន្ទាយស្រីកសាងនៅឆ្នាំណា ? ឧទ្ទិដល់ទេវៈអង្គណាខ្លះ ? ហើយកសាងដោយអ្នកណា ?

ចម្លើយ

១. សម័យអង្គរចាប់ផ្តើមនៅឆ្នាំ៨០២គ.ស ដល់ឆ្នាំ ១៤៣៤ គ.ស ។

២. រឿងដែលនិយាយថា ព្រះបាទជ័យវម៌្មទី២ យាងមកពីជវា=ជ្វា គឺមាននៅក្នុងសិលាចារឹកស្តុកកក់ធំ ។ ហេតុនេះនាំឲ្យអ្នកប្រវត្តិវិទូមួយចំនួនបានបកស្រាយថាជ្វាគឺកោះជ្វា នៅឧបទ្វីបម៉ាឡេស៊ី ជ្វា នៅកោះស៊ូម៉ាត្រា ជាដើម ។បើយើងពីនិត្យឲ្យច្បាស់ទៅជវា=ជ្វា នេះគឺម្ប៉ាខាងត្បូង គឺជាច្ប៉ាបាណ្ឌុរង្គៈ ដែលនៅជាប់កកម្ពុជា ហើយវាតយកកំពង់ផែតាមសមុទ្រ ព្រោះពេលនោះចិនឥណ្ឌូនេស៊ី និងឥណ្ឌា​បានយកកំពង់ផែតាមឆ្នេរខាងត្បូងជាតំបន់់ពាណិជ្ជកម្មសំខាន់សម្រាប់ប្រកួតប្រជែង ។ ចាម្ប៉ានឹងកម្ពុជា តែងតែធ្វើសង្គ្រាមនឹងគ្នាជាញឹកញាប់ ។ ចំណែកជ្វា នៅឥណ្ឌូនេស៊ី ពេលនោះពុំមានសមត្ថភពមកវាយកម្ពុជាទេ ។

          ដូចនេះ ព្រះបាទជ័យវម៌្មទី២ មិនមែនយាងមកពីជ្វា នៃកោះឥណ្ឌូនេស៊ីទេគឺកយាងមកពីចាម្ប៉ាខាងត្បូង បាណ្ឌុរង្គៈនេះឯង ​។

៣. ព្រះបាទជយវម៌្មទី២ គឺជាស្តេចស្ថាបនិកសម័យអង្គរព្រោះព្រះអង្គបានបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយ ។ បន្ទាប់មកវាយបណ្តាញសត្រូវចេញពីប្រទេស គឺជ្វា(ចាម្ប៉ា ) ឈ្លានពាន ។ បន្ទាប់ពីនោះព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ ៨០២គ.ស​ ព្រះអង្គបានប្រារព្ធពីធីនៅលើ ភ្នំគូលែន ដើម្បីឲ្យព្រះអង្គក្លាយទៅជាស្តេចចក្រវាឡ គឺជាស្តេចមហារាជ លើស្តេចទាំងឡាយ ដែលព្រះរាជាក្រោយៗយកតម្រាប់តាមព្រះអង្គ ។

៤. រាជកិច្ចលើកដំបូង ​របស់ព្រះបាទជយវម៌្មទី២​ដំបូងព្រះអង្គបានឡើងគ្រងរាជ្យនៅនគរឥន្រ្ទបុរៈ ( សព្វថ្ងៃស្រុកត្បូងឃ្មំ ) ដែលជាទឹកដីកម្មសិទ្ធិរបស់ព្រាហ្មណ៍សិវកៃវល្យ ។ បន្ទាប់មកព្រះអង្គបានធ្វើការផ្លាស់ប្តូររាជធានីជាញឹកញាប់តម្រង់ឆ្ពោះទៅតំបន់អង្គរខេត្តសៀមរាបភាគខាងកើត និងកណ្តាលសព្វថ្ងៃដែលគេហៅថា ខេត្តបូព៌ាទិស ។

          ព្រះអង្គបានផ្លាស់ចេញពីតំបន់ កុតិ ( ត្បូងឃ្មំ )  ទៅកសាងរាជធានីនៅហិរហល័យរលួស ដែលត្រូវនិងប្រាសាទព្រៃមន្ទីរ ,បាគង , ព្រះគោ , និងលលៃ ។ បន្ទាប់មកព្រះអង្គបានផ្លាស់ទៅ អមរេន្រ្ទបុរៈ ( មិនដឹងថាត្រូវនឹងតំបន់ណា ) ។ ចុងក្រោយព្រះអង្គបានផ្លាស់រាជធានីទៅតាំងនៅមហេន្រ្ទបព៌ត ( ភ្នំគូលែន ) ជាកន្លែងដែលព្រះអង្គបានប្រារព្ធពិធីលេហ ឬតាំងពិធីទេវរាជ ។

          ព្រះអង្គបានប្រើនយោបាយលើកទឹកចិត្ត ដោយតម្លើងឋានៈស្តេចត្រាញ់ និងមន្រ្តីនៅតាមខេត្តមួយចំនួន ឲ្យមានគោរម្យងារបញ្ចប់ដោយ = វម៌្ម ( ... វម៌្ម ) ដែលពីមុគោរម្យងារនេះមានតែអទិទេព និងព្រះមហាក្សត្រប៉ុណ្ណោះដែលអាចប្រើបាន ។

          ការផ្លាស់ប្តូររាជធានីជាញឹកញាប់ ដើម្បីប្រមូលផ្គុំស្តេចត្រាញ់ និងមន្រ្តីដែលបែកបាក់គ្នាឲ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គ ។ នេះគឺជាឯកភាពជាតិ នយោបាយការដឹកនាំដ៏សំខាន់ព្រះបាទជយវម៌្មទី២  ។

៥. ព្រះបាទជយវម៌្មទី២ ឡើងសោយរាជ្យនៅឆ្នាំ ៨០២ដល់ឆ្នាំ ៨៥០ គ.ស ។ បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានប្រារព្ធពិធី២គឺ ពិធីលេហ ពិធីកាល្យានសិទ្ធិ ។​ពិធី​ លេហបាន ប្រារព្ធបន្ទាប់ឡើងសសោយរាជ្យនៅឆ្នាំ ៨០២ ។ ព្រះអង្គ​ចេញបញ្ជាឲ្យព្រាហ្មណ៍ឈ្មោះ ម្រតាញខ្លោញ ស្រីប្រឹថិវិន្រ្ទប្រាររព្ធវិធី កាល្យានសិទ្ធ ឡើងនៅទីក្រុងឬលទ្វលដែលគួតែត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង សព្វថ្ងៃក្នុងគោលបំណងសូមរារាំងកុំឲ្យជ្វា អាចដណ្តើមកាន់កាប់ កម្ពុជទេសបានឡើយ នេះយោងតាមសិលាចារឹក K. ៩៥៦ ។

៦. ព្រាហ្មណ៍ហរិណទាម គាត់មកពីតំបន់ជនបទ (​សព្វថ្ងៃប្រាសាទខ្នា ខេត្តវិហារ ) ។ គាត់គឺជាព្រាហ្មណ៍ដ៏ធំជំនាញម្នាក់ខាងប្រារព្ធពិធី និងមានចំណេះដឹងអំពីគម្ពី វិនាសសិខៈនយោត្តរៈ សំមោហៈ និងសិរច្ឆេទ។

៧. ព្រាហ្មណ៍សិវកៃវល្យ មកកាន់កុតិ ( សព្វថ្ងៃបន្ទាយព្រៃនគរ ខេត្តកំពង់ចាម ) ។ សិវកៃវល្យ ជាមន្រ្តីដ៏ស្មោះត្រង់របស់ព្រះបាទជយវម៌្មទី២ នឹងបានជួបទំនុកបម្រុងព្រះបាទជយវម៌្មទី២ បានបង្រួបបង្រួមជាតិឲ្យនៅតែមួយ ក្រោមការដឹកនាំរបស់ព្រះបាទជយវម៌្មទី២ ។ បន្ទាប់ពីព្រះបាទជយវម៌្មទី២ ឡើងសសោយរាជ្យ ព្រាហ្មណ៍សិវកៃល្យ បានទទួលសិទ្ធជាព្រាហ្មណ៍បុរោហិត របស់ព្រះបាទជយវម៌្មទី២ រហូតដល់ស្តេចជំនាន់ក្រោយៗ គឺមានតែគ្រួសារព្រាហ្មណ៍សិវកៃវល្យទេ ដែលអាចធ្វើជាព្រាហ្មណ៍បុរោហិតបាន ។

៨. សម័យអង្គរចាប់ផ្តើមនៅឆ្នាំ ៨០២គ.ស​នឹងបញ្ចប់នៅឆ្នាំ១៤៣៤គ.ស ។

៩. រាជធានីអង្គរកសាង៤ដំណាក់កាលគឺ ៖

· ដំណាក់កាលទី១៖ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ នៅឆ្នាំ ៨៩៣ គ.ស ដែលមនាប្រាសាទភ្នំបាខែងជាស្នូលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី១ ។

· ដំណាក់កាលទី២៖ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ ពីឆ្នាំ១០១០ គ.ស ដល់ឆ្នាំ ១០៥០គ.ស ដែលមានប្រាសាទតាកែវ ជាស្នូលកណ្តាលរាជធានី ។ ប៉ុន្តែប្រាសាទនេះ កសាងពុំទាន់រួចផង ក៏ត្រូវរន្ទះបាញ់ហើយព្រះបាទសូរ្យម៌្មទី១ ក៏បានបោះបង់ចោលការកសាងនេះ ។ ដូច្នេះការកសាងរាជធានីអង្គរលើកទី២ ក៏ត្រូវបោះបង់ចោល​ ។

· ដំណាក់កាលទី៣៖ ក្នុងរាជ្យព្រះបាទ ឧទ្យាទិត្យវម៌្មទី២ ឆ្នាំ១០៥០ ដល់ ១០៦៦ គ.ស ដែលមានប្រាសាទបាភួន ជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី២ ។

· ដំណាក់កាលទី៤៖ ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ឆ្នាំ១១៨១ គ.ស ដល់ ១១២០គ.ស ដែលមានប្រាសាទបាយ័នជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរ៣ ។

១០. ប្រាសាទមាន២យ៉ាងគឺ៖

  • ប្រាសាទភ្នំៈ ជាប្រាសាទដែលកសាងនៅលើភ្នំនឹង មានខឿនច្រើនជាន់ ឬជាប្រាសាទដែលកសាងនៅលើដីរាបធម្មតា ហើយមានខឿនច្រើនជាន់ដូចគ្នា ។
  • ប្រាសាទធម្មតាៈ ជាប្រាសាទដែលកសាងនៅលើដីធម្មតា ហើយពុំមានខឿនច្រើនជាន់ទេ ។

១១. ប្រាសាទសម្រាប់រាជ គឺជាប្រាសាទដែលព្រះរាជាកសាងសម្រាប់គោរពបូជា សម្រាប់តែព្រះអង្គផ្ទាល់ខ្លួន ។ ស្តេចមួយអង្គៗត្រូវកសាងប្រាសាទសម្រាប់រាជ្យរបស់ខ្លួន មួយហើយប្រាសាទនេះស្តេចអង្គក្រោយៗកសាងប្រាសាទថ្មីមួយទៀតសម្រាប់រាជ្យព្រះអង្គផ្ទាល់ ។ ឧទាហរណ៍ ដូចជាព្រះបាទជយវម៌្មទី២ កសាងប្រាសាទសោវម៌្មទី១ កសាងប្រាសាទភ្នំបាខែង ជាប្រាសាទសម្រាប់រាជ្យ ព្រះបាទជយវម៌្មទី៤ កសាងប្រាសាទកោះកេរ្តិ៍ ជាប្រាសាទសម្រាប់រាជ្យ ព្រះបាទសូរ្យវម៌្មទី២ កសាងប្រាសាទអង្គវត្តជាប្រាសាទសម្រាប់រាជ្យ ព្រះបាទជយវម៌្មទី៧ កសាងប្រាសាទបាយ័ន ជាប្រាសាទសម្រាប់រាជជាដើម​ ។

១២. នៅមុនរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ ប្រាសាទគេកសាងដើម្បីឧទ្ទិសដល់ទេវៈធំក្នុងព្រាហ្មណ៍សាសនា និងអាទិទេពផ្ទាល់ខ្លួន ក្នុងស្រុក(អ្នកតា ) ។ ប៉ុន្តែនោក្រោយរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ប្រាសាទត្រូវបានកសាងដើម្បិឧទ្ទិសដល់ទេវៈធំតូចផ្សេងៗ ក្នុងសាសនាព្រាហ្មណ៍ដល់អាទីទេពសល់ខ្លួនខ្មែរក្នុងស្រុកដែរ ហើយជាពិសេសនោះគឺកើតមានឧទ្ទិសដល់មាតាបិតា ជីដូនជីតា បុព្វការីជន និងញាតិសន្តាន មន្រ្តីមានគុណបំណាច់ជាដើមដែលយើងហៅថាសិទ្ធិបុគ្គនិយម ។

១៣.លទ្ធិបុគ្គលនិយម គឺជាលទ្ធិមួយដែលយកប្រាសាទកសាងរួមគ្នា មកឧទ្ទិសសម្រាប់មាតាបិតា ញាតិវង្សានុវង្ស មន្រ្តីនិងអ្នកមានគុណបំណច់ចំពោះស្តេចតែប៉ុណ្ណោះ ។ លទ្ធិនេះកើតឡើងនៅក្នុងរាជ្យព្រះបាទឥន្រ្ទវម៌្មទី១ ។

១៤. ប្រាសាទព្រះគោកសាងដោយព្រះនាទឥន្រ្ទវម៌្មទី១ នៅឆ្នំា ៨៧៩​ គ.ស​ម្រាប់មាតាបិតាជីដូនជីតា ខាងព្រះមាតាបិតាព្រះបាទជយវម៌្មទី២ និងព្រះអគ្គមហេសី ។ ប្រាសាទនេះមានរាងជាប្រាង្គអិដ្ឋ៦ តំរៀបជាពីរជួរមុខក្រោយហើយស្ថិតនៅលើខឿនតែមួយ ។ បុព្វបុរសទាំងនោះ មាននាមជាទេវៈ ហើយមានរូបដំណាងជាសិវលិង្គ ចំពោះបុរសជាប្រុស និងមានរូបដំណាងជាទេវី ចំពោះបុព្វបុរសជាស្រី ៖

  • ស្រីបឬថវីទ្រេស្វរ =ព្រះបិតា
  • ស្រីបឬថិវីទ្រេទេវី= ព្រះមាតា
  • ស្របរមេស្វរ =ព្រះបាទជយវម៌្មទី២
  • ស្រីធរណទ្រូងទេវី = អគ្គមហេសីព្រះបាទជយវម៌្មទី២
  • ស្រីរុទ្រស្វរ = ជីតាខាងមាតា
  • .....................? =ជីដូនខាងព្រះមាតា ។

១៥.  ព្រះបាទយសោវម៌្មទី១ ឡើងសោយរាជ្យនៅឆ្នាំ ៨៨៩ដល់ ៨៩៩គ.ស ព្រះអង្គបានស្ថាបនាមួយចំនួនទៀត ដូចជាកសាងអាស្រមចំនួន១០០ ( សតយសោធរាស្រម ) កសាងប្រសាទលលៃ នៅកណ្តលបារាយឥន្រ្ទតដាកដែលឧទ្ទិសថ្វាយព្រះមាតាបិតានិងជីដូនជីតាតខាងមាតារបស់ព្រះអង្គ ប្រាសាទភ្នំព្រះវិហារ ភ្នំក្រោម ភ្នំសណ្តក ជាដើម ។ នៅឆ្នាំ ៨៩៣ គ.ស ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង ចាស្នូលរាជធានី ។ រាជធានីនេះព្រះអង្គកសាងបារាយ យសោធរតដាក មានប្រវែង៧គ.ម ទទឹង ១.៨គ.មនៅជ្រុង ឦសានរាជធានី ។ យោងតាមសិលាចារឹករបស់ព្រះបាទរាជេន្រ្ទវម៌្មដែលជាក្មួយ បានឲ្យដឹងថាទឹកដីក្នុងរាជ្យព្រះបាទយសោវម៌្មទី១គឺ ខាងកើតទល់នឹងចម្ប៉ា ខាងជើងទល់ចិន ( ណានចាវ ) ខាងលិចទល់នឹងដែនសូក្ស្មកម្រាតាស ( ប្រទេសភូមា ) ខាងត្បូងទល់ស​មុទ្រ ។

១៦. ព្រះបាទយសោវម៌្មទី១ មានលក្ខណៈពិសេស៤យ៉ាងគឺ ៖ ពុទ្ធិ , គុណធម៌ , សីលវិជ្ជា ​, ហត្ថកម្ម ។

១៧. ប្រាសាទភ្នំបាខែងកសាងឡើងនៅឆ្នាំ ៨៩៣ គ.ស មានឈ្មោះថា មធ្យាទ្រិ ( ភ្នំកណ្តាល ) ជាស្នូលនៃរាជធានីយសោធបុរៈ ( អង្គរទី១ ) ។

១៨. ប្រាសាទព្រះវិហារ កសាងដោយព្រះរាជាចំនួន៣អង្គគឺ ៖ ព្រះបាទយសោវម៌្មទី១ , ព្រះបាទសូរ្យវម៌្មទី១ ,និងព្រះបាទសូរ្យវម៌្មទី២ ។

១៩. អទិទេពមជ្ឈឹម របស់ខ្មែរនៅសម័យអង្គរមាននៅ៖

  • ភទ្រេស្វរៈ នៃលិង្គបុរៈ ( វត្តភូ ឡាវ )
  • ស្រីសិខរីស្វារៈ ( ប្រាសាទព្រះវិហារ )
  • សូយ៌ាទ្រិ  ( ភ្នំជីសូរ )​
  • នៅក្នុងប្រាសាទសម្រាប់រាជ្យរបស់ព្រះមហាក្សត្រ ។

២០. បានជាអទិទេពនៅប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យជាងគេព្រោះព្រះបាទសូរ្យវម៌្មទី១ បានធ្វើពិធីអញ្ជើញអទិទេពនៅស្រីភទ្រេស្វរៈ នៃលិង្គបុរៈ ( ប្រាសាទរត្ត្ភូ ) ឲ្យមកគងនៅប្រាសាទសិខវិស្វារៈ ( ប្រាសាទព្រះវិហារ ) ដើម្បីជាមង្គលដល់កម្ពុជទេស ( ប្រទេសកម្ពុជា ) ។ ម្យ៉ាងទៀត ប្រាសាទនេះកសាងនៅលើកំពូលភ្នំខ្ពស់ ហាក់បីដូចជានៅឋានសួគ៌ ដែលជាកន្លែងព្រះអទិទេព ត្រង់គង់នៅដូច្នោះ ។ ហេតុនេះហើយ បានជាប្រាសាទព្រះវិហារមានលក្ខណៈពិសេសជាងប្រាសាទនានា ។

២១. ដោយសារតែថៃយល់ថា ប្រាសាទនេះមានភាពអស្ចារ្យមានអំណាចបុណ្យបារមីខ្លាំង ជាទីប្រជុំអទិទេពធំនៅសម័យអង្គរ និងជាកន្លែងពិសិដ្ឋរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរគេគោរពបូជា ។ ដូច្នេះហើយបានជាថៃមកដងទឹកនៅក្នុងស្រះ នៃប្រាសាទព្រះវិហារយកទៅធ្វើជាទឹកសុគន្ធវារី នៅពេលស្តេចរាមាទី៩ ឡើងសោយរាជ្យ ។

២២. ចាប់ពីឆ្នាំ៨០០ ដល់ឆ្នាំ៨៧៧ ពោលគឺគ្មានសិលាចារឹកនិងពុំមានស្ថាបត្យកម្មច្រើនទៀតផង ។ ហេតុនេះអ្នកវិទូបានឲ្យទស្ស​នៈជាច្រើនដូចជា ការដែលគ្មានសិលាចារឹកនោះគឺ មកពីពេលនោះ ស្តេចមានអំណាចខ្លាំង គឺមិនអនុញ្ញតិឲ្យអ្នកណាចារសិលាចារឹក ប្រសិនបើគ្មានបញ្ជាពីព្រះមហាក្សត្រ ។ រឿងបែបនេះ គឺមានចាប់រជ្ជកាលព្រះនាងជ័យទេវី រហូតមកដល់រជ្ជកាលព្រះបាទជ័យយវម៌្មទី៣ គឺពុំមានសិលាចារឹកច្រើនទេ ។

២៣. មកដល់រជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ និងបុត្រាទ្រង់គឺព្រះបាទយសោវម៌្មទី១ បានកសាងប្រាសាទល្បីៗ ជាច្រើនដូចជា ព្រះគោ លលៃ បាគង បាខែង ។ រាល់សាលាចារឹកនៅសម័យនេះ គឺជារបស់ស្តេចទាំងអស់ដែរ ពុំមានអំណចខ្លាំងក្លា ទឹកដីមានព្រំប្រទល់ទូលំទូលាយ បើតាមឯកសារចិន (ខាងកើតទល់ចម្ប៉ា ខាងត្បូងទល់សមុទ្រ ខាងលិចទល់ទ្វារវតីខាងកើតទល់ចិន ) ។ ព្រះបាទយសោវម៌្មទី១បានកសាងរាជធានីអង្គរមុនគេបង្អស់ ដែលមានភ្នំបាខែងជាស្នូលរាជធានីដែលមានទំហំ ៤គ.មការ៉េ ៤ជ្រុង ។

២៤. ព្រះបាទជយវម៌្មទី៤ ឡើងសោយរាជ្យនៅឆ្នាំ៩២៥ . ៩៤១គ. ស ។ ព្រះអង្គជាស្តេចជ្រែករាជ្យ ព្រោះព្រះអង្គបានឡើងសោយរាជ្យនៅតំបន់កោះកេរ្តិ៍ ដំណាលគ្នានឹងក្មួយរបស់ព្រះអង្គដែលសោយរាជ្យនៅអង្គរ ៩២២. ៩២៨គ.ស ។

២៥. មានមូលហេតុជាច្រើន ដែលបាននិយាយពីកាលើករាជធានីទៅកោះកេរ្តិ៍របស់ព្រះបាទជយវម៌្មទី៤៖

  • ដោយសារព្រះអង្គជាស្តេចជ្រែករាជ្យ មិនអាចសោយរាជ្យនៅអង្គរបាន ។
  • នៅតំបន់អង្គរសម្បូណ៌សំណងជាច្រើន ជាហេតុធ្វើឲ្យព្រះអង្គមិនអាចក៏សាងអ្វីបាន ។
  • ស្វែងរកកន្លែងថ្មី និងសាងសងសំណង់ឲ្យធំៗជាងនៅតំបន់អង្គរ ។

២៦. ព្រោះសំណង់ទាំងឡាយ របស់ព្រះបាទជយវម៌្មទី៤មាន លក្ខណៈធំសំម្បើម ដូចជាសិវលិង្គ ដុំថ្មកសាងប្រាសាទចម្លាក់គឺមានលក្ខណៈធំជាងសំណងទាំងឡាយនៅអង្គរ ។

២៧. ព្រះបាទជ័យវម៌្មទី៤ ត្រូវជាជាប្អូនថ្លៃព្រះបាទយសោវម៌្មបានជ្រែករាជ្យ​ហើយបានលើករាជធានីនៅ ឆោតគគ៌្យរ សព្វថ្ងៃហៅ កោះកេរ្តិ៍ ។ បន្ទាប់ពីព្រះបាទជ័យវម៌្មទី៤ សុគតបុត្រាទ្រង់ព្រះបាទហស៌វម៌្មទី២ បានឡើងសោយរាជ្យបន្ត ៩៤១ . ៩៤៤គ.ស ។

២៨. ព្រះបាទរាជេន្រ្ទវម៌្ម បានលើករាជធានីពីកោះកេរ្តិ៍ មកដ៏តំបន់អង្គរវិញ ។ ស្តេចអង្គនេះ បានគ្រប់គ្រងទឹកដីទូលាយជាង ស្តេចមុនៗទាំងអស់ ព្រោះព្រះបិតាជាអ្នកចេនឡាទឹកលិច ព្រះនាមមហេន្រ្ទវម៌្ម និងព្រះមាតាទ្រង់នាមមហេន្រ្ទទេវីត្រូវជាប្អូនស្រីរបស់ព្រះបាទយសោវម៌្មទី១ និងជាប្អូនស្រី​មហេសីព្រះបាទជ័យវម៌្មទី៤ ។ ដូចនេះហើយ ព្រះអង្គមានអំណាចគ្រប់គ្រងទឹកដីធំទូលាយ ។ ស្តេចឡើងសោយរាជ្យបន្ទាប់គឺ ព្រះបាទជ័យវម៌្មទី៥ ហើយព្រះអង្គបានរក្សាទឹកដី និងអំណាចដែលព្រះបាទរាជេន្រ្ទវម៌្មមាន ។

២៩. ព្រះបាទសូរ្យវម៌្មទី១ មានគោរម្យងារជា កំត្វន ដែលលោក ហ្សក សឺដេស និយាយថាជាគោរម្យងារ កំត្វន = ព្រះអង្គម្ចាស នៅក្នុងភាសាឧបទ្វីបម៉ាឡេស៊ី ។ លោកគិតថា ព្រះបាទសូរ្យវម៌្មទី១ បានយាងមកពីម៉ាឡេស៊ី ហើយជាស្តេចកានព្រះពុទ្ធសាសនាទៀតផង ។។ ប៉ុន្តែ បើយោងតាមសិលាចារឹកកម្ពុជា គឺសិលាចារឹក តាកិន និងសិលាចារឹកបាយពុះបានឲ្យដឹងថា ព្រះបាទសូរ្យវវម៌្មទី១ មានដើមកំណើតនៅកម្ពុជាភាគកណ្តាល ហើយបានទៅកាន់ាកប់អំណាចនៅអង្គរ ហើយទ្រង់ជាស្តេចកាន់ព្រាហ្មណ៍សាសនា ។​

          ចាប់ពីឆ្នាំ ១០០២ ដល់ ១០១០ ព្រះអង្គបានកាន់កាប់ទឹកដីកម្ពុជាភាគកណ្តាល និងបានធ្វើសង្គ្រាមប្រឆាំងស្តេចនៅអង្គរគឺព្រះបាទជ័យវីវម៌្ម ។ នៅឆ្នាំ ១០១០ គ.ស ព្រះអង្គបានទទួល ជ័យជំនះ និងបានឡើងសោយរាជ្យនៅអង្គរ ។ 

៣០.​ប្រាសាទបន្ទាយស្រី កសាងឡើងនៅឆ្នាំ ៩៦៧ គ.ស​ដោយព្រះរាជាគ្រូព្រះបាទជយវម៌្មទី៥ គឺព្រាហ្មណ៍ យជ្ញវរាហៈដែលមានឈ្មោះដើមថា ត្រិភូវនហេស្វរៈ​ដើម្បីឧទ្ទិសដល់អទិទេពក្នុងទស្សនៈ ត្រីមូត៌ មានព្រះព្រហ្ម ( ឆ្វេង) ព្រះសិវៈ (កណ្តាល ) ព្រះវិស្ណុ ( ស្តាំ ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login