Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តារានិករ ឬកញ្ចុំផ្កាយជាអ្វី ? នៅប្រទេសកម្ពុជា មានកញ្ចុំផ្កាយឈ្មោះអ្វីខ្លះ ?

២. តើការធ្វើថ្មពិលព្រះអាទិត្យមានដំណើរការដូចម្តេច ?

៣. រយៈកម្ពស់ជះឥទ្ធិពលដល់សម្ពាធបរិយាកា។ ចូរពន្យល់ដោយលើកឧទាហរណ៌មកបញ្ចាក់។

៤. ចូរប្រៀបធៀបខ្យល់ប្រចាំតំបន់និងខ្យល់ប្រចាំទី ។

៥. ចូរកំណត់លក្ខណៈមួយនៃស្រទាប់បរិយាកាសនីមួយៗនិងពន្យល់អំពីរបៀបដែលដែលលក្ខណៈរបស់ស្រទាប់បរិយាកាស នីមួយៗជះឥទ្ធិពលមកដល់ជីវីតនៅលើផែនដី ។

ចម្លើយ

១. តារានិករ ឬកញ្ចុំផ្កាយ គឺជា ឈ្មោះក្រុមតារាដែលលេចឡើងជាទ្រង់ទ្រាយផ្សេងៗនៅក្នុងលំហមេឃ ។

២. ថ្មពិលព្រះអាទិត្យជាការបំលែងថាមពលព្រះអាទិត្យដោយផ្ទាល់ទៅជាអគ្គិសនី ។ ប៉ុន្តែការផលិតថ្មពិលព្រះអាទិត្យជាដំណើរការមួយស្មុគស្មាញនិងមានតម្លៃខ្ពស់ហើយផលិតបានអគ្គីសនីតិចតួច ។

៣. រយៈកម្ពស់ខ្ពស់បានជះឥទ្ធិពលដល់សម្ពាធបរិយាកាសដោយសម្ពាធបរិយាកាសកើនឡើងជាមួយរយៈកម្ពស់កាន់តែខ្ពស់និងថយចុះជាមួយរយៈកម្ពស់កាន់តែទាប ។ ឧទាហរណ៌ ពេលយើងឡើងលើភ្នំកាន់តែខ្ពស់យើងនឹងដកដង្ហើមកាន់តែញាប់ នេះបណ្តាលមកពីម៉ូលេគុលខ្យល់នៅកំពូលភ្នំមានតិចធ្វើឲ្យខ្សត់អុកស៊ីសែន ។ បើកាលណាម៉ូលេគុលខ្យល់ថយចុះនោះសម្ពាធបរិយាកាសក៏ថយចុះដែរនេះបញ្ចាក់ថារយៈកម្ពស់ខ្ពស់បានជះឥទ្ធិពលដល់ការកើនឫចុះនៃសម្ពាធបរិយាកាស។

៤. ប្រៀបធៀបខ្យល់បកប្រចាំតំបន់និង ខ្យល់ប្រចាំទី ៖

  • ខ្យល់បក់ប្រចាំតំបន់ ជាផ្នែកមួយនៃគំរូចរន្តខ្យល់ដែលធ្វើចលនាកាត់ផែនដី ​វាកើតពីកម្តៅមិនស្មើគ្នានៃផែនដីខ្យល់បក់ប្រចាំតំបន់រួមមាន ខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិច និងខ្យល់ប៉ូលបក់ពីទិសខាងកើត ។​
  • ខ្យល់បក់ប្រចាំទីជាខ្យល់ទទួលឥទ្ធិពលពីភូមិសាស្រ្ត តំបន់មួយនៃតំបន់ដែលវាបានឆ្លងកាត់មានដូចជា មាត់សមុទ្រឬភ្នំ ដែលមានសីតុណ្ហភាពមិនស្មើគ្នា​ ។

៥.លក្ខណៈរួមមាននៃស្រទាប់បរិយាកាសនីមយយៗ និងការជះឥទ្ធិពលមកលើផែនដីមាន ៖

  • មណ្ឌលអាកាសរចល ជាមណ្ឌលស្ថិតនៅជាប់ផែនដីដែលមានផ្ទុកនួវចំហាយទឹក ពពក និងឧស្ម័នផ្សេងៗ ដែលទ្ររទ្រង់ជីវិតនៅលើផែនដី។
  • មណ្ឌលអាកាសស្ងប់ ជាមណ្ឌលស្ថិតនៅលើបន្ទាត់ពី មណ្ឌលអាកាសរចល់ វាជាកន្លែងដែលផ្ទុកស្រទាប់អូសូន ដេលជាស្រតាប់ឧស្ម័ន ម្យាងដែលស្រូបយកថាមពលព្រះអាទិត្យក្រោមទម្រង់ជាកម្មរស្មីស្វាយអ៊ុលត្រា ដែលធ្វើឲ្យបរិយាកាសឡើងក្តៅ ហើយវាការពារជីវិតទាំងឡាយនៅលើផែនដីពីកម្មរស្មីស្វាយអ៊ុលត្រា។
  • មណ្ឌលកណ្តាល វានៅពីលើមណ្ឌលអាកាសស្ងប់និងជាស្រទាប់ដែលត្រជាក់ជាងគេបំផុតនៃបរិយាកាស ហើយវាជាស្រទាប់ដែលការពារផ្ទៃផែនដីពីការប៉ះទង្គិចពីអាចម៍ផ្កាយជាច្រើន។
  • មណ្ឌលកម្តៅ ជាមណ្ឌលដែលស្ថិតនៅលើគេបង្អស់នៃស្រទាប់បរិយាកាសវាបានការពារផែនដីដោយសារវារបានស្រូបយកកម្តៅព្រះអាទិត្យមួយភាគធំដែលធ្វើឲ្យផែនដីមានកម្តៅមួយសមស្រប។

វិញ្ញាសាទី២១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login