Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើទឹកសាបដែលមនុស្សយើងប្រើប្រាស់មានប្រភពមកពីណា ?

២. ចូររាប់ប្រភេទធនធានធម្មជាតិពីមហាសមុទ្រយ៉ាងតិចឲ្យបានបួន ។

៣. ចូរចុះបញ្ជីប្រភពទឹកសំខាន់ៗ នៅលើភពផែនដី ។

៤. ចូររៀបរាប់ពីភាពខុសគ្នារវាងមីលគីវ៉េនិងកាឡាក់ស៊ីមីលគីវ៉េ ។

៥. ចូររៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំងបួន​ ។

ចម្លើយ

១. ទឹកសាបដែលមនុស្សប្រើប្រាស់មានប្រភពមកពី ទឹក ក្រោមដី និងទឹកលើផ្ទៃដី មានដូចជា បឹង ទន្លេ ស្ទឹង និងអណ្តូងជាដើម ។

២. ប្រភេទធនធានធម្មជាតិបួនដែលបានមកពីសមុទ្រមាន ៖

  • ប្រេងកាត
  • ឧស្ម័នធម្មជាតិ
  • អាហារ ( ត្រី​ក្តាម អំបិល ... )
  • ម៉ង់កាណែស ទង់ដែង នីកែល ​.... ។

៣. ប្រភពទឹកសំខាន់ៗនៅលើផែនដីមា​ន ៖

  • ទឹកសាបសម្រាប់ប្រើប្រាស់ ដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី គឹសម្រាប់មនុស្សនិងរុក្ខជាតិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។ ទឹកសាបសំរាប់ការបំរើឲ្យវិស័យទេសចរណ៍ដូចជា ទឹកជ្រោះ ទន្លេ បឹងធម្មជាតិ ​និងខ្លះទៀត បានប្រើប្រាស់សម្រាប់ជាទំនាស់វារីអគ្គិសនីផ្តល់ភាពងាយស្រួល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
  • ទឹកសមុទ្រសម្រាប់ប្រើប្រាស់ជាវិស័យទេសចរណ៍ និងឧស្សាហកម្ម ដូចជា រ៉ែ និងឧស្ម័នជាដើម ។

៤. ភាពខុសគ្នារវាងមីលគីវ៉េនិងកាឡាក់ស៊ីមីលគីវ៉េ គឺ ៖

  • មីលកីវ៉េ ជាបាច់ពន្លឺធំមួយកាត់ផ្ទៃមេឃ ជនជាតិក្រិចបានឲ្យឈ្មោះបាច់ពន្លឺនេះថា មីលគីវ៉េ ផ្លូវទឹកដោះ ឬគន្លងដំរីស ។ ពន្លឺចេញពីមីលគីវ៉េ បានមកពីតារារាប់លានដួងដែលរះជិតៗគ្នា ។
  • កាឡាក់ស៊ីមីលគីវ៉េ ក៏ជាមីលគីវ៉េដែរ តែមានប្រព័ន្ធព្រះអាទិត្យរបស់យើងនោក្នុងនោះ ។ អង្គជាច្រើននៅលើមេឃដែលយើងអាចមើលឃើញដោយភ្នែកទទេ ក៏ជាផ្នែកនៃកាឡាក់ស៊ីមីលគីវ៉េដែរ ។ កាឡាក់ស៊ីនេះមានតារារាប់លានដួងថែមទាំងមានឧស្ម័ននិងពពកធូលីដែរ ។

៥. ប្រទេសសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំងបីមាន ៖

  • ភ្នំភ្លើងខែល វាកើតឡើងពីស្រទាប់កំអែភ្នំភ្លើង ដែលហូរគ លើគ្នាជាបន្តបន្ទាប់បន្ទុះស្ងប់ ។ ដោយសារកំអែមាន លក្ខណៈរាវខ្លាំង ធ្វើឲ្យរាលដាលគ្រប់ដណ្តប់លើផ្ទៃដីដ៏ធំ ។ នៅទីបំផុត វាបង្កើតបានជាភ្នំភ្លើងខែលដែលមានចំណោទទេ​​​និង ទាប ។
  • ភ្នំភ្លើងសាជី ភ្នំភ្លើងសាជីមានរាងសាជីតូចៗដែលកើតឡើងពីបំណែកសិលានៃបន្ទុះធន់កណ្តាល បំណែកសិលា បង្កើតបានជាចំណោទចោតខ្លាំងនិងមានបាតតូចជាងភ្នំភ្លើងខែល ​។
  • ភ្នំភ្លើងមាស ភ្នំភ្លើងមាសកើតពីបន្ទុះឆ្លាសគ្នានៃបន្ទុះស្ងប់និងបន្ទុះខ្លាំង ។ បន្សំនៃកំអែភ្នំភ្លើងបង្កើតបានជាស្រទាប់សិលាឆ្លាស់គ្នា ។ វាមានបាត់ធំចំណោតមធ្យម និងមានកម្ពស់ខ្ពស់ ។
  • ខ្ពង់រាបកំអែភ្នំភ្លើង វាលទ្ថផលនសលំហូរកំអែភ្នំភ្លើងរាវ ហូរចេញពី ស្នាមប្រេះបែកជាច្រើននៃបន្ទុះស្ងប់ដែលគ្របដណ្តប់លើដីរាប់ពាន់គីឡូម៉ែតការេ ។

វិញ្ញាសាទី១៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login