ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើពពកកើតឡើងដូចម្តេច ?
២. តើឥទ្ធិពលកូរីយ៉ូលីស ជះឥទ្ធិពលដូចម្តេចខ្លះចំពោះចលនាខ្យល់បក់ ?
៣. តើប្រភពទឹកសាបណាខ្លះដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ។ ចូរលើកឧទាហរណ៍ជាក់ស្តែង ។
៤. ប្រទេសកម្ពុជាទទួលឥទ្ធិពលខ្យល់មូសុងដែលបង្កើតរដូវពីរច្បាស់លាស់ ។ ចូរពណ៌នាពីរដូវសំខាន់ៗនៅប្រទេសកម្ពុជា ។
៥. ចូររៀបរាប់ពីទិតាំងព្រះអាទិត្យនៅទីកន្លែងដែលអ្នករស់នៅ ។
ចម្លើយ
១. ពពកកើតឡើងដោយសារ ខ្យល់អណ្តែតឡើងលើហើយចុះត្រជាក់ក្លាយជាខ្យល់ឆ្អែតចំហាយទឹក ដែលរួមជាមួយ ល្អងធូលី ផ្សែង និងក្រោមអំបិល បង្កើតបានជាពពកហោះអណ្តែលើអាកាស ។
២. ឥទ្ធិពលកូរីយ៉ូលីស (Coriolis Effect) ជះឥទ្ធិពលដល់ចលនាខ្យល់បក់ ដោយវាធ្វើឲ្យខ្យល់និងទឹកសមុទ្រ ធ្វើចលនាកោងបើគ្មានវា ខ្យល់នឹងធ្វើចលនាតាមទិសត្រង់ពីប៉ូលទោអេក្វាទ័រ ។
៣. ទឹកសាបដែលមានសារៈសំខាន់បំផុតសំរាបមនុស្សនិងរុក្ខជាតិមានដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី ។
ឧទាហរណ៍
៤. ប្រទេសកម្ពុជា ទទួលឥទ្ធិពលខ្យល់មូសុងដែលបង្កើតរដូវពីច្បាស់លាស់គឺ ៖
៥. តាមការសង្កេតរបស់ខ្ញុំ នៅទីក្រុងភ្នំពេញនៅខែធ្នូ ទីតាំងរបស់ព្រះអាទិត្យរអគឺស្ថិតនៅទិសខាងកើតឆៀងខាងត្បូង ហើយទីតាំងនៃព្រះអាទិត្យលិចគឺស្ថិតនៅទិសខាងលិចឆៀងខាងត្បូង ។ ប្រវែងនៃគន្លងព្រះអាទិត្យគឺខ្លីបំផុត ដូចនេះរយៈពេលនៃពន្លឺថ្ងៃក៏ខ្លីបំផុតដែរ ។ ដោយសារអក្ស័រផែនដីទ្រេត ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺស្ថិតនៅរយៈកម្ពស់ ទាបជាងគេបំផុតក្នុងឆ្នាំ ( ប្រហែល ១១ម៉ោងនិង ៣០នាទីជារយៈ ពេលថ្ងៃ នៅក្នុងខែធ្នូ ) ។ ពេលសមរាត្រីក្នុងខែមីនា ព្រះអាទិត្យរះចំទិសខាងកើត និងលិចចំទិសខាងលិច ។ ប្រវែងកនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលយប់និងពេលថ្ងៃស្មើគ្នា ។ ប្រទេសកម្ពុជាស្ថិតនៅចន្លោះខ្សែអេក្វាទ័រនិងខ្សែត្រូពិចខាងជើង ដូចនេះគន្លងព្រះអាទិត្យនៅពេលថ្ងៃត្រង់កាត់សេនីតនៅរវាងថ្ងៃទី ២០ ខែ មេសា ។ នៅខែមិថុនា ព្រះអាទិត្យរះនៅទិសខាងកើតឆៀងខាងជើង និងលិចនៅទិសខាងលិចឆៀងខាងជើង ។ នៅពេលនោះពេលថ្ងៃមានរយៈពេលវែងបំផុត ( ១២ ម៉ោងនិង ៥០នាទី ) ហើយពេលយប់មានរយៈពេលខ្លីបំផុត ។ នៅប្រទេសកម្ពុជាភាពខុសគ្នារវាងរយៈពេលថ្ងៃខ្លីបំផុតនៅខែធ្នូនិងរយៈពេលវែងបំផុតនៅខែមិថុនាគឺលើសពី ១ ម៉ោង ។