Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើម៉ាសមាឌនៃខ្យល់មានទំនាក់ទំនងយ៉ាងដូចម្តេច ជាមួយនិងបរិយាកាស ?

២. ពណ៌នាពីសកម្មភាពមនុស្សដែលអាច​ផ្តល់និរន្តភាពដល់ពិភពលោក ។

៣. តើមានអ្វីខុសគ្នារវាងសំណើមនិងសំណើមប្រៀបធៀប ?

៤. ចូរនិយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ ។

៥. នៅប្រទេសកម្ពុជាមានរដូវធំៗប៉ុន្មាន ? អ្វីខ្លះ ? ចូរពណ៌នាពីលក្ខណៈនៃរដូវនៅប្រទេសកម្ពុជា ។

ចម្លើយ

១. ម៉ាសមាឌនៃខ្យល់មានទំនាក់ទំនងនិងបរិយាកាសដោយវាសមាមាត្រនឹងគ្នាគឺវាថយចុះនៅរយៈកម្ពស់ខ្ពស់ដូចគ្នាកើនឡើងនៅរយៈកម្ពស់ទាបគៀននឹងផែនដីដូចគ្នា។

២. សកម្មភាពដែល អាចផ្តល់និរន្តភាពដល់ពិភពលោកមានដូចជា ជម្រក​សត្វត្រូវ​បានគេការពារ សំណល់ឬ សំរាមត្រូវ​​បានគេកែឆ្នៃឡើងវិញទៅជា សារធាតុគ្មានគ្រោះថ្នាក់ ។ ធនធានធម្មជាតិលើើតឡើងវិញ ​ត្រូវប្រើប្រាស់ដោយ សន្សំសំចៃ និងមា​នប្រសិទ្ធភាពខ្ពស់បំផុត ហើយធនធានធម្មជាតិមិនកើតឡើងវិញត្រូវ ប្រើប្រាស់ឲ្យបានសមស្របតាមអ្វីដែលគេអាច​យកមក បំពេញជំនួសបាន ។

៣. រវាងសំណើមនិងសំណើមប្រៀបធៀបមានលក្ខណៈខុសគ្នាដូចជា ៖

  • សំណើម គឺជាចំហាយទឹកដែលទទួលបានពីការរំហួត នៃទឹកនៅលើផែនដីគឺបានបី មហាសមុទ្រ បឹងទន្លេ ដី រុក្ខជាតិ និងសត្វ ។
  • សំណើមប្រៀបធៀបមាន ជាផលធៀបរវាងទម្ងន់​ ចំហាយទឹកនិងទម្ងន់ចំហាយទឹកដែលលមានច្រើនបំផុត នៅក្នុងអាកាសក្នុងចណ្តុះស្មើគ្នា ហើយក្នុងលក្ខខណ្ឌ សីតុណ្ហភាព និងសម្ពាធដូចគ្នា ។

៤. និយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ ៖

  • កាឡាក់ស៊ីរាងពងក្រពើ ផ្ទុកដោយធូលីតូចៗនិងឧស្ម័ន ។ តារានិងតារានិករដែលស្ថិតនៅក្នុងកាឡាក់ស៊ីនេះជាតារាដែលចាស់ជាងតារាផ្សេងៗទៀតក្នុងប្រភេទកាលាក់ស៊ី ។
  • កាឡាក់ស៊ី ដែលផ្នែកកណ្តាលកើតឡើងពីវត្ថុធាតុមានម៉ាស់យ៉ាង់ក្រាស់ ហើយមានរាងគូទខ្យងនៅព័ទ្ធជុំវិញផ្នែកកណ្តាលហៅថា កាឡាក់ស៊ីរាងគូទខ្យង ។
  • កាឡាក់ស៊ីមានរាងមិនទៀងទាត់ជាកាឡាក់ស៊ិដែលគេមិនអាចកំណត់ទ្រង់ទ្រាយបាន ។ កាឡាក់ស៊ីនេះកើតឡើងពីពពកម៉ាស់សែលឡានិចហើយស្ថិតនៅជិតកាឡាក់ស៊ីមីលគីវ៉េជាងគេ ។

៥. នៅប្រទេសកម្ពុជាមានរដូវធំៗពីរ គឺរដូវប្រាំង និងរដូវវស្សា ។

ក. រដូវប្រាំង

រដូវប្រាំង មានរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។ នៅរដូវនេះខ្យល់បក់កាត់ប្រទេសកម្ពុជាពីទិសអីសានទៅនិរតី គឺពីមណ្ឌលសម្ពាធខ្លាំងស៊ីបេរី ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយនៅមហាសមុទ្រឥណ្ឌា ។ របបខ្យល់នេះ ខ្សត់ទឹកភ្លៀងដែលគេឲ្យឈ្មោះថា រដូវស្ងួត ប៉ុន្តែគេឃើញមានភ្លៀងកក់ខែខ្លះៗដែរនៅខែមករានិងខែធ្នូ ដែលជាការលំបាកដល់កសិករក្នុងពេលប្រមូលផល ។ គេបែងចែករដូវពីរទៀត គឺរដូវរងា ( រដូវរំហើយ ) និងរដូវក្តៅ ។

  • រដូវរងា ចាប់ពីខែវិច្ឆិកាដល់ខែ មករារយៈពេល៣ខែ ។ នៅរដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១៤ អង្សាសេ នៅខែមករា ។
  • រដូវក្តៅ នៅចុងរដូវប្រាំង ចាប់ពីខែកុម្ភៈដល់ខែមេសា មានរយៈពេល៣ខែដែរ ។ គេសង្កេតឃើញសីតុណ្ហភាពក្តៅនៅខែមេសាឡើងរហូតឲ្យមានអគ្គីភ័យកើតឡើកងនិងបញ្ហាផ្សេងៗជាច្រើនទៀត ។

ខ. រដូវវស្សា

រដូវវស្សា មានរយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ។ ខ្យល់មូសុង បក់ឆ្លងកាត់ប្រទេសកម្ពុជាទិសនិរតីទៅទិសឥសាន គឺពីមណ្ឌលសម្ពាធខ្លាំងមហាសមុទ្រឥណ្ឌា ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយតំបន់ស៊ីបេរី ។ នៅរដូវនេះ ប្រទេសយើងទទួលទឹកភ្លៀងលើសពី ១ម៉ែត្រ ក្នុងមួយឆ្នាំៗនៅស្ទើរគ្រប់ទីកន្លែង ។ ខែដែលមានទឹកភ្លៀងខ្ពស់ជាងគេ គឺខែតុលា កម្ពស់ទឹកភ្លៀងរហូតដល់​ 252mm និងខែដែលខ្សត់ទឹកភ្លៀង គឺខែកក្កដា កម្ពស់ទឹកភ្លៀងត្រឹមតែ 164mm ។ ក្នុរដូវវស្សានេះមានកូនរដូវប្រាំងមួយដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីចុងខែកក្កដារហូតដល់ដើមខែសីហា ។ នៅក្នុងកូនរដូវ់នេះ គេតែងជួបប្រទះគ្រោះរាំងស្ងួត ។

វិញ្ញាសាទី២២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login