Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តារានិករ ឬកញ្ចុំផ្កាយជាអ្វី ? នៅប្រទេសកម្ពុជា មានកញ្ចុំផ្កាយឈ្មោះអ្វីខ្លះ ?

២. តើការធ្វើថ្មពិលព្រះអាទិត្យមានដំណើរការដូចម្តេច ?

៣. ហេតុអ្វីមានថ្ងៃនិងយប់ ?

៤. តើស្ថានប្រព័ន្ធនិងជីវៈច​ម្រុះជាអ្វី ?

៥. ចូររៀបរាប់ពីទិតាំងព្រះអាទិត្យនៅទីកន្លែងដែលអ្នករស់នៅ ។

ចម្លើយ

១. តារានិករ ឬកញ្ចុំផ្កាយ គឺជា ឈ្មោះក្រុមតារាដែលលេចឡើងជាទ្រង់ទ្រាយផ្សេងៗនៅក្នុងលំហមេឃ ។

២. ថ្មពិលព្រះអាទិត្យជាការបំលែងថាមពលព្រះអាទិត្យដោយផ្ទាល់ទៅជាអគ្គិសនី ។ ប៉ុន្តែការផលិតថ្មពិលព្រះអាទិត្យជាដំណើរការមួយស្មុគស្មាញនិងមានតម្លៃខ្ពស់ហើយផលិតបានអគ្គីសនីតិចតួច ។

៣. ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យ និងធ្វើចលនាជុំវិញខ្លួនឯង ។ ចលនាជុំវិញខ្លួនឯង(រង្វាល់ខ្ញាល់) មួយជុំមានរយៈពេល២៤ ម៉ោងរឺហៅថា “មួយថ្ងៃ” ។ ភពផែនដីជាតារាដែលគ្មានពន្លឺ តែវាទទួលពន្លឺព្រះអាទិត្យ ដូចនេះ “ មួយផ្នែកផែនដីដែលត្រូវពន្លឺអាទិត្យជាពេលថ្ងៃ និងមួយផ្នែកទៀតមិនត្រូវពន្លឺជាពេលយប់ ។ ចំពោះតំបន់ប៉ូលដែលនៅឆ្ងាយពីអេក្វាទ័រ គឺយប់៦ខែនិងថ្ងៃ៦ខែ ។

៤. ស្ថានប្រព័ន្ធនិងជីវៈចម្រុះជា ៖

  • ស្ថានប្រព័ន្ធ ជាសំណុំសារពាង្គកាយដែលមានជីវីតទាំងអស់រួមជាមួយមជ្ឍដ្ឋានជីវីតនិងមានអំពើទៅលើគ្នា​ទៅវិញទៅមករវាងសារពាង្គកាយមានជីវីតទាំងនោះ ជាមួយ​មជ្ឍដ្ឋានជីវីតរបស់វាដែលស្ថិតនៅកន្លែងមួយកំណត់ ។
  • ជីវៈចម្រុះ ជានានាភាពនៃជីវិតនៅលើផែនដី មានដូចជា សត្វ​ ​រុក្ខជាតិ មីក្រូសារពាង្គកាយនិងរូបធាតុ សែន ព្រមទាំងស្ថានប្រព័ន្ធផងដែរ ​។

៥. តាមការសង្កេតរបស់ខ្ញុំ នៅទីក្រុងភ្នំពេញនៅខែធ្នូ ទីតាំងរបស់ព្រះអាទិត្យរអគឺស្ថិតនៅទិសខាងកើតឆៀងខាងត្បូង ហើយទីតាំងនៃព្រះអាទិត្យលិចគឺស្ថិតនៅទិសខាងលិចឆៀងខាងត្បូង​ ។ ប្រវែងនៃគន្លងព្រះអាទិត្យគឺខ្លីបំផុត ដូចនេះរយៈពេលនៃពន្លឺថ្ងៃក៏ខ្លីបំផុតដែរ ។ ដោយសារអក្ស័រផែនដីទ្រេត ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺស្ថិតនៅរយៈកម្ពស់ ទាបជាងគេបំផុតក្នុងឆ្នាំ ( ប្រហែល ១១ម៉ោងនិង ៣០នាទីជារយៈ ពេលថ្ងៃ នៅក្នុងខែធ្នូ ) ។ ពេលសមរាត្រីក្នុងខែមីនា​ ព្រះអាទិត្យរះចំទិសខាងកើត និងលិចចំទិសខាងលិច ។ ប្រវែងកនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលយប់និងពេលថ្ងៃស្មើគ្នា ។ ប្រទេសកម្ពុជាស្ថិតនៅចន្លោះខ្សែអេក្វាទ័រនិងខ្សែត្រូពិចខាងជើង ដូចនេះគន្លងព្រះអាទិត្យនៅពេលថ្ងៃត្រង់កាត់សេនីតនៅរវាងថ្ងៃទី ២០ ខែ មេសា ។ នៅខែមិថុនា ព្រះអាទិត្យរះនៅទិសខាងកើតឆៀងខាងជើង និងលិចនៅទិសខាងលិចឆៀងខាងជើង ។ នៅពេលនោះពេលថ្ងៃមានរយៈពេលវែងបំផុត ( ១២ ម៉ោងនិង ៥០នាទី ) ហើយពេលយប់មានរយៈពេលខ្លីបំផុត ។ នៅប្រទេសកម្ពុជាភាពខុសគ្នារវាងរយៈពេលថ្ងៃខ្លីបំផុតនៅខែធ្នូនិងរយៈពេលវែងបំផុតនៅខែមិថុនាគឺលើសពី ១ ម៉ោង

វិញ្ញាសាទី១៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login