Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្វីជាសម្ពាធបរិយាកាស ?

២. ហេតុដូចម្តេចបានជាមណ្ឌលកម្តៅអាចមានសីតុណ្ហភាពខ្ពស់ ប៉ុន្តែមិនមានអារម្មណ៍ថាក្តៅ ?

៣. ចូររៀបរាប់ពីក្រុមជិវីតទាំងបីនៅក្នុងមហាសមុទ្រ ព្រមទាំងផ្តល់ ឧទាហរណ៍ ។

៤. ចូររៀបរាប់ពីការបំពុលមហាសមុទ្រ ដែលកើតឡើងដោយសកម្មភាពមនុស្ស​ ។​

៥. តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមចំណែកក្នុង។ការរកាត់បន្ថយការបំពុលទឹក ?

ចម្លើយ

១. សម្ពាធបរិយាកាស ជាបរិមាណនៃកម្លាំងខ្យល់ដែលសង្កត់លើតំបន់មួយនៃផ្ទៃដី។

២. បានជាមណ្ឌលកម្តៅមានស៊ីតុណ្ហភាពខ្ពស់ប៉ុន្តែមិនមានអារម្មណ៌ថាក្តៅ ពីព្រោះមណ្ឌលកម្តៅមានភាពល្អិតតិចតួចដែលធ្វើចលនាលឿន ហើយស៊ីតុណ្ហភាពកើតឡើងជាមួយនឹងល្បឿនរបស់ភាពល្អិតតែដោយភាគល្អិតតិច វាមិនងាយប៉ះគ្នាហេតុ បណ្តាលឲ្យមណ្ឌលកម្តៅមានបន្ទរថាមពលតិចទើបមណ្ឌលនេះមិនមានកម្តៅក្តៅ ។

៣. ក្រុមជីវីតទាំងបីនៅក្នុងមហាសមុទ្ររួមមាន ៖

  • ប្លង់តុង គឺជាសារពាង្គកាយដែលអណ្តែតលើ ឬក្បែរផ្ទៃលើមហាសមុទ្រ ។ វាចែកជាពីរគឺ ត្រីបាឡែន ត្រីដូហ្វីន និងត្រី ជាច្រើនប្រភេទទៀត ។
  • បង់តូស គឺ សារពាង្គកាយដែលរស់នៅលើ ឬនៅក្នុងបាតសមុទ្រ ។ វាមានដូចជា ក្តាម ផ្កាថ្ម ឈ្លើង ផ្កាយសមុទ្រ ...​។​

៤. ការបំពុលទឹកសមុទ្រដោយសកម្មភាពមនុស្សមានជាច្រើន ដូចជា ការធ្វេសប្រហេសរបស់នាវាដឹក ប្រេងដែលធ្វើឲ្យមានការកំពប់ប្រេងឆៅចូលក្នុងសមុទ្រមម ជាហេតុបណ្តាលឲ្យ្កកខ្វក់ទឹកសមុទ្រ និងបាត់បង់នូវលំនឹងនិងមានជីវីត ក្នុងសមុទ្រសំណល់ដ៏ច្រើនលើសលុបនៃប្លាស្ទិចដែល ហូរចូលក្នុងសមុទ្រសម្លាប់ត្រីជាច្រើនដែលបានស៊ីប្លាស្ទិចទាំងនោះ ហើយនៅមានសារធាតុបំពុលជាច្រើនទៀត ដូចជា ថ្នាំសម្លាប់សត្វល្អិត DDT ឌីអុកស៊ីន មានសារធាតុពុលមានដង់ស៊ីតេខ្ពស់ មានដូចជា នីកែល ​អាសេទិច និងកាត់ម៉្ញូម ។

៥. ដើម្បីចូលរួមកាត់បន្ថយការ បំពុលទឹកយើងទាំងអស់គ្នាត្រដូវមានវិធានការដូចខាងក្រោម ៖

  • ប្រើប្រាស់ទឹកក្នុងការសន្សំសំចៃខ្ពស់
  • មិនត្រូវបោះចោលកាកសំណល់ ទាំងឡាយណាដែលបណ្តាលឲ្យមានការកង្វក់ទឹក
  • មិនត្រូវប្រើប្រាស់ថ្នាំសំលាប់ល្អិតនិងជីគីមី ដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ
  • អប់រំប្រជាជនឲ្យបានយល់ច្បាស់ ពីបញ្ហាបរិស្ថាន​និងតម្លៃនៃការខូចខាត និងផលពិបាកតាមរយៈការឃោសនាគ្រប់រូបភាព បញ្ចូលការអប់រំបរិស្ថានក្នុងកម្មវិធី សិក្សាតាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់នៃប្រព័ន្ធអប់រំ ។​
  • ក្រសួងពាក់ព័ន្ធ ត្រូវមានវិធានការត្រឹមត្រូវក្នុងការថែរក្សាបរិស្ថាននិងចេះគ្រប់គ្រងនិងតាមដានជាតិពុលទាំងឡាយ ដែលបណ្តោលឲ្យកង្វក់ទឹកហើយបណ្តុះបណ្តាលមន្រ្តីជំនាញក្នុងការត្រួតពិនិត្យ និងចេះប្រើប្រាស់ឧបករណ៍រកជាតិពុលក្នុងទឹកជាដើម ។
  • ណែនាំអប់រំដល់ម្ចាស់រោងចក្រ សិប្បកម្ម សហគ្រាស រមណីដ្ឋាន ភោជនីយដ្ឋានឲ្យធ្វើអាងសម្អាតកាកសំណល់ទាំងឡាយមុននឹងបង្ហូរចូលក្នុងទឹក
  • បង្កើតក្រុមចុះត្រួតពិនិត្យ និងដាក់ពិន័យចំពោះអ្នកទាំងឡាយណាដែលធ្វើឲ្យមានកង្វក់ទឹក ។

វិញ្ញាសាទិ១៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login