Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. បុណ្យកឋិនជាអ្វី ?

២. នៅក្នុងវត្តមួយបើគ្មានភិក្ខុសោះតើអាចដង្ហែរកឋិនចូលបាន ដែរឬទេ ?

៣. តើបុព្វជិតអាចធ្វើកឋិនបាន ដូចជាគ្រហស្ថដែរឬទេ  ? តើភិក្ខុធ្វើកឋិនត្ថារកិច្ច ដើម្បីអ្វី ?

៤. តើការធ្វើកឋិនសំដៅទៅលើប្រភេទណា ?

៥. ចំពោះព្រះសង្ឃដែលទទួលក្រាលកឋិន តើបានទទួលអានិសង្ឃយ៉ាងដូចម្តេចដែរ ?

៦. តើការធ្វើកឋិនរបស់ពុទ្ធបរិស័ទ្ធទទួលបានអានិសង្ឃយ៉ាង ដូចម្តេច ?

៧. តើកឋិនទានមានកំណើតយ៉ាងដូចម្តេច ? ចូរនិយាយឲ្យបានក្បោះក្បាយ ។

៨. នៅក្នុងពិធីបុណ្យកឋិនដំបូង ព្រះពុទ្ធជាម្ចាស់សម្តែងអានិសង្ឃកឋិនយ៉ាងដូចម្តេច ?

៩. តើអ្នកមានសទ្ធាក្នុងការធ្វើបុណ្យកឋិនទាន រមែងទទួលបានសម្បត្តិអ្វីខ្លះ ?

១០. តើម្ចាស់ដើមកឋិនទានមានភារកិច្ចធ្វើអ្វីខ្លះ ? ចូរបង្ហាញ ។​

១១. តើរណ្តាប់អង្គកឋិនមយយសម្រាប់ប្រគេនព្រះថេរៈមួយអង្គមានអ្វីខ្លះ ?

ចម្លើយ

១. កឋិនទាន គឺជាបុណ្យមួយ មានតែក្នុងព្រះពុទ្ធសាសនា ប៉ុណ្ណោះជាទានដែលមានមកតាមផ្លូវវិន័យ ហើយក៏ជាទាន មួយមានកំណត់ពេលវេលាច្បាស់លាស់មិនមែនសុទ្ធតែពេលណាក៏បានតានចិត្តនោះទេ រយៈពេលធ្វើកឋិនក្តិរយៈពេលទទួលកឋិនក្តី ណាក៏បានតាមចិត្តនោះទេ រយៈពេលធ្វើកឋិនក្តី រយៈពេលទទួលកឋិនក្តី អាចញធ្វើបានតែក្នុងរយៈពេលតែមួយខែគត់ ( ២៩ថ្ងៃ ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ ១៥កើត ខែកក្តិក ។ បើខុសពីសម័យកាលនេះ ក៏មិនអាចហៅថាកឋិនទានបានដែរ ។ព្រោះធ្វើខុសកាលកឋិនមិនត្រូវតាមរដូវ គឺវានាំឲ្យខុសពុទ្ធានុញ្ញាត ។

២. ចូលបានដែរព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនបានទេ យ៉ាងហោចបំផុតក៏មានភិក្ខុមួយអង្គដែរ ហើយភិក្ខុអង្គនោះត្រូវចាំវស្សា ឲ្យបាន៣ខែត្រឹមត្រូវទើបអាចហែកកឋិនចូលបាន ។

៣. បុព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា ព្រះពុទ្ធជា​ម្ចាស់ទ្រង់អនុញ្ញតឲ្យភិក្ខុសង្ឃទទួលធ្វើកឋិនគឺភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រង... អនុមោទនាកឋិននោះដើម្បីកម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យបួនមួយចំនួន ដូចជាត្រៃចីវរ អាហារភោជននិងលាភសក្ការៈផ្សេងៗដែលកើតមានដល់សង្ឃប៉ុណ្ណោះ ។

៤. មានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកកឋិនបានដែរ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ មានសស្បង់១​ ចីពរ១ សង្ខដី១ គឺក្រាលបានតែមួយប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយលោកថា ខូចកឋិន ។ ប៉ុន្តែការដែលអ្នកមានសទ្ធា មានទ្រព្យ សម្បត្តិស្តុកស្តម្ភអាចនាំសម្ភារៈច្រើន យកមកតាំងជា សេនាសនបច្ច័យ គិលានបច្ច័យបិណ្ឌបាតបច្ច័យ ឲ្យកាន់តែសម្បូរបែបទៅទៀតនោះ ក៏រឹតតែប្រសើវិសេសគឺវាបានផលានិសង្ឃកាន់តែ​ច្រើនលើសលប់ ដល់អ្នកធ្វើកឋិន ។

៥. ចំណែកឯបដិគាហកៈវិញ ភិក្ខុសង្ឃទទួលបើការក្រាល គ្រងបានត្រឹមត្រូវនោះតិចតួចឬច្រើនក៏ដោយ ។ អានិសង្ឃមាន អនាមន្ត ចារោ ធ្វើឲ្យភិក្ខុ រួចពីអាបត្តិ ក្នុងចារិកសិក្ខាបទទី៦ ក្នុងអចលនវត្គជាដើម ។

៦. ចំណែកឯទាយក ទាយិកាអ្នកធ្វើកឋិនបានកុសល អានិសង្ឃតិចឬច្រើនទៅតាមកុសលចេតនា ។ ទានមានតែមួយគត់ដែលផ្តល់អានិសង្ឃណីរយ៉ាងបានទាំងអ្នកធ្វើបានទាំងភិក្ខុជាអ្នកទទួល គឺកឋិនទាននេះឯង ។

៧. ដូចបានជំរាបរួចមកហើយ កឋិនមានតែនៅក្នុងព្រះពុទ្ធសាសនាទេ នៅក្នុងសាសនាព្រះសមណគោតម ព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់អនុញ្ញតនូវកឋិនត្ថារកិច្ចនេះក្នុងរវាងមជ្ឈឹមពោធិកាល ប្រារព្ធចំពោះភទ្ទវគ្គិយភិក្ខុ ទាំង៣០ អង្គ( កន្លែងខ្លះ ថាភិក្ខុទាំង៣០អង្គនេះជាបងប្អូនព្រះបាទបសេនទិ កោសលរាជ ដែលមានដំណើររឿងដូចខាងក្រោមនេះ៖

          កាលនោះភទ្ទភិក្ខុទាំង៣០អង្គ បានសម្មាធិធ្វើធម៌នៅក្នុងព្រៃ ។ នៅពេលថ្ងៃចូលវស្សាលោកមានបំណងទៅវន្ទាលា ព្រះជាម្ចាស់សើម្បីទៅចាំវស្សានៅកន្លែងណាមួយ ។

          នេះគឺជាទំនៀមកិច្ចវត្ត របស់សហធម្មិកៈ នៅព្រះពុទ្ធសាសនាមានរហូតដល់សព្វថ្ងៃនេះភិក្ខុសាមណេរទាំងឡាយ គួរធ្វើកិច្ចវត្តដ៏ប្រពៃទោះបីភិក្ខុសាមណេរនៅក្នុងវត្តដើមក្តី ឬចេញទៅសិក្សាអាស្រ័យរៀនសូត្រនៅវត្តដទៃក្តី គឹសុទ្ធតែមិនទាន់ជានិស្ស័យមុត្តកៈ(ចាកនិស្ស័យ ) នៅឡើយ ។ ចំព៉ោះសាលារៀន សម្រាប់បុព្វជិតក៏អនុញ្ញតសម្រាកមួយអាទិត្យមុនថ្ងៃចូលវស្សាដែរ ដើម្បីភិក្ខុសាមណេរទាំងឡាយនិមន្តទៅធ្វើកិច្ចវត្តចំពោះគ្រូ ឧបជ្ឈាយាចារ្យរបស់ខ្លួនវន្ទាលាទៅចាំវស្សាឯវត្ត ដែលត្រូវនៅរៀនសូត្រ ។

          ប៉ុន្តែភិក្ខុភទ្ទិយភិក្ខុទាំង៣០ អង្គដោយដំណើរថ្មើជើងផ្លូវោ ឆ្ងាយនិមន្តមិនទាន់ដល់អាវាស ដែលព្រះដ៏មានព្រះភាគទ្រង់ គង់នៅផងពេលចូលវស្សាក៏មកដល់ក៏ព្រមព្រៀងគ្នាចាំវស្សាក្នុង ដែន បាថេយ្យៈ នាក្រុងសាកេតត្រង់កណ្តាលផ្លូវតែម្តងទៅ ។

          លុះដល់ថ្ងៃចេញវស្សា ហើយក៏និមន្តទៅថ្វាយបង្គុំគាល់  ព្រះសម្មាសម្ពុទ្ធដែលគង់ចាំព្រះវស្សានៅវត្ត ជេតពន នាក្រុង សាវត្ថី ចំកាលវេលាចុងរដូវវស្សាជាសម័យភ្លៀងធ្លាក់ជោគជាំជានិច្ចច ពព្រិចរាល់ថ្ងៃ ធ្វើឲ្យភិក្ខុទាង៣០អង្គ ទទឹកជោកទាំងស្បង់ចីវរសង្ឃដី ជួបការលំបាកមកតាមផ្លូវរហូតលុះដល់ហើយចូលគាល់បង្គំព្រះដ៏មានភាគទាំងទទឹកជោគ ។

          ព្រះដ៏មានព្រះភាគទ្រង់ទទួល ធម្មបដិសណ្ឋារៈសួរនាំរាក់ទាក់ សុខទុក្ខអំពីការរស់នៅក្នុងវស្សា៣ខែ អាភោជននិងការព្រមព្រៀងគ្នាយ៉ាងណាៗ ។ ក្រោយពីសួរនាំរួច ព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះតម្រិះថាប្រសិនបើតថាគតអនុញ្ញតកឋិន ត្ថារកិច្ចដល់ភិក្ខុសង្ឃពីមុនរួចហើយ សមលោកទាំងនេះមិនជួបការលំបាកយ៉ាងហ្នឹងទេ ។ ហើយកឋិននេះព្រះពុទ្ធពីអតីតក៏បានអនុញ្ញតដល់សាវ័នដូចគ្នាដែរ ។

          ដំណើរនេះទើបព្រះពុទ្ធជាម្ចាស់ ប្រជុំ​ភិក្ខុសង្ឃទាំងឡាយហើយទ្រង់អនុញ្ញតកឋិនត្ថារកិច្ចនេះថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ  កឋិនំ អត្ថរិតុំ អត្ថតតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ ទទួលក្រាលកឋិនបានម្នាលភិក្ខុទាំងឡាយអានិសង្ឃ៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយដែលបានក្រាលដែលបានអនុមោទនា កឋិនរួហើយ ។​

          ដូច្នេះកឋិនត្ថារកិច្ចនេះ គឹព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញដល់សង្ឃ្សាវ័កចាប់ពីពេលនោះមក (មាននៅក្នុងវិន័យ បិដកមហាវគ្គ៨ ត្រង់កឋិនក្ខន្ធកៈលោកសម្តែងយ៉ាងពិស្តារ )  ។​

៨. ឯព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនានៅក្នុងពិធីបុណ្យនោះ ដោយទ្រង់ប្រសើរអានិសង្ឃកឋិនទាន ជាអានេក ។

          នៅក្នុងវេលានៃធម្មទេសនានោះ ព្រះអង្គទ្រង់បានលើកយកអតីតជាតិរបស់ទ្រង់មកនិទាន គឺកាលទ្រង់យោនយក កំណើតកើតជា នរជីវទុគ្គតបរមពោធិសត្វ  បានជួបវេយ្យាវច្ចៈ ខ្វាលខ្វាយក្នុងអង្គកឋិនទានរបស់ កិដុម្ពីម្នាក់នាំទៅថ្វាយ ព្រះសម្មាសម្ពុទ្ធនាម មទុមុត្តរៈ ដែលពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឲ្យព្រះសុជាតត្ថេរ អគ្គសាវ័ក ព្រះអង្គជាអ្នកក្រាលគ្រង ។ ឯនជីវ ទគ្គបរមពោធិសត្វ នៃយើងបានព្យាករ ពីពេលនោះមកដោយសារបានជួយចាត់ចែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីនៅក្នុងកម្មវិធីបុណ្យ ។ ចំណែកឯខាងបុព្វជិតវិញ ព្រះភិក្ខុនាម នាររទត្ថេរ កាលបើបានស្តាប់នូវព្រះធម្មទេសនា របស់ព្រះពុទ្ធជាម្ចាស់ក្នុងពិធីបុណ្យរបស់ព្រះ បាទបសេនទិកោសល មហារាជ ហើយកក៏បានសេចក្តីជ្រះថ្លាក៏ទៅបបួលញាតិសា​ លោហិតមកធ្វើកឋិនមួយ ដង្ហែរទៅថ្វាយព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ។ព្រះអង្គទ្រង់បានសរសើរទាននេះ ហើយទ្រង់បានលើកយកទានពីអតីត កាលព្រះអង្គនៅជាស្តេចចក្រព័ត្រិនាម វិជិតរាជ ជាធំលើទ្វីបទាំង៤ បាននាំកឋិនទៅថ្វាយព្រះពុទ្ធនាម វិជិតរាជ ជាធំលើទ្វីបទាំង៤បាន នាំកឋិនទៅថ្វាយព្រះពុទ្ធនាម កោណ្ឌញ្ញៈ ដែរ ។

          ចំណែកផលានិសង្ឃនៃការធ្វើកឋិន ទោះជាគ្រហស្ថក្តី ទោះជាបុព្វជិតក្តី បើប្រកបដោយសទ្ធា ចេតនាកម្ម បញ្ញាសម្បយុត្ត ទាំងសម្ភារៈកឋិនគឺបានផលានិសង្ឃច្រើន ឬតិចទៅតាមឬខុសសប្លែកគ្នានៃកឋិននីមួយៗ ។

៩. និយាយឲ្យខ្លី អ្នកមានការ សទ្ធាបានធ្វើកឋិនទាន រមែងតែងតែទទួលបាននូវ ៖

  • សរួបតាៈ មានរួបស្អាតធ្វើឲ្យបុរសស្រ្តី ឃើញហើយស្រឡាញ់ពេញចិត្តជារូបមានសម្ភស្សគួរស្ម័គ្រស្វាគមនិយម មេត្រីភាពជាមួយ ។
  • សុវណ្ណតាៈ មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាមដូចជាប្រជ្រុយជាដើម មិនខ្មៅពេកមិនសពេក ដែលគួរជាទីចាប់ចិត្តនៃអ្នកទាំងពួង  ។
  • សុសណ្ឋានាៈ មានទ្រង់ទ្រាយមិនស្គម មិនធាត់ មិនខ្ពស់ មិនទាបរាងរៅ សមសួនតាមកាលសម័យនៃអយុកប្បនីមួយៗ ។
  • ចក្តវត្តិរាជា ហោតិ ត្រូវបានជាស្តេចចក្រពត្រាធិរាជ ហើយសម្រេច អរហត្ថផល ដល់ព្រះនិព្វាន ។

១០. តាមធម្មតាម្ចាស់កឋិន ហែអង្គកឋិនចូលវត្ត និងចូលក្នុងព្រះវិហារហើយធ្វើពិធីទៅតាមសាសនា ចុងក្រោយវេរសំពត់កឋិន ឈ្មោះថាបានប្រគេនដល់ព្រះសង្ឃហើយ  ។ ព្រះភិក្ខុសង្ឃធ្វើអនុមោទនាកាថា បី ​បួន មេ ចប់ ម្ចាស់ទានដែលមានអាចារ្យជាប្រធានផ្សាយបត្តិទានគាថា យំកិញ្ចិ ឧទ្ទិសជូន មហាកុសលនោះ ឈ្មោះថាជាទីបញ្ចប់កិច្ច របស់ម្ចាស់កឋិន ត្រឹមនោះឯង ។ ទាយក ទាយិកាម្ចាស់ទានទាំងអស់អាចត្រឡប់ទីលំនីរបស់ខ្លួនរៀងៗខ្លួន ។ តទៅនោះគឺនៅតែភិក្ខុសង្ឃ មានភារកិច្ចត្រូវធ្វើពិធីកម្ម ជុំវិញកឋិនត្ថារកិច្ច គឺកិច្ចការក្រាលកឋិន របស់សង្ឃ ។

          ប៉ុន្តែបច្ចុប្បន្ននេះកន្លែងខ្លះម្ចាស់កឋិន ទាំងអ្នកនៅភូមិ ស្រុកឆ្ងាយ ឬនៅតំបន់ជីតៗក្តីគេពុំសូវប្រញាប់ ប្រញាលពេកទេ គឺគេចាំមើលព្រះសង្ឃធ្វើពិធីកម្មរហូតដល់ចប់ ។ បានសេចក្តីថា ពេលលោកអាចារ្យវេរប្រគេនចប់ ហើយព្រះសង្ឃគ្រាន់តែធ្វើអនុមោទនាខ្លីៗប៉ុណ្ណោះ ហើយទាយិកាក៏មិនទាន់ យំកិញ្ចិ គឺនៅចាំមើលលោក ធ្វើពិធីក្រាលកឋិនសិន គ្រាន់តែអង្គុយនៅឆ្ងាយពីហត្ថបាសព្រះសង្ឃប៉ុណ្ណោះ ទើបភិក្ខុពីអង្គតំណាងសង្ឃឡើង១អង្គសួរនាំ រកភិក្ខុអ្នកខ្វះខាត ស្បងចីវរ ឬដាច់ខាតឲ្យលោកឆ្លើយប្រាបប់សង្ឃ ។ ១អង្កទៀត ជាតំណាងខាងឆ្លើយប្រាប់ថា ភិក្ខុនេះភិក្ខុនោះទើបសមគួរក្រាលគ្រង ។ ដោយការព្រមព្រៀងក្នុងសង្ឃហើយ ទើបភិក្ខុឈ្លាសទាំង២អង្គ សូត្រញាតិប្រគល់សំពត់កឋិន ដល់ភិក្ខុទាំងអស់នោះដោយញាតិទុតិយកម្មវាចា ជាលក្ខណៈសង្ឃកម្ម រួចហើយភិក្ខុទាំងអស់ជួយក្នុងការធ្វើកិច្ចក្រាលគ្រងគ្រប់រហូតញាំងកឋិនត្ថារកិច្ច ឲ្យសម្រេចតាមធម៌ និងអនុមោទនារួចឈ្មោះថាចប់កិច្ចខាងសង្ឃ ទើបលោកក្រោកមកគ្រង់តាមលំដាប់ជួរ ហើយសូត្រមង្គល ពហូទេវា ដារឆ្លងបុណ្យកឋិនចប់ហើយទាយក ទាយិកាសូត្រ យំកិញ្ចិ ឧទ្ទិសកុសលជូនបុព្វការិយជនជាកិច្ចចុងក្រោយ បរិស័ទក៏ជួយកាន់បញ្ចូនឥវ៉ាន់ កឋិន ចេ្ញញពីព្រះវិហារយកទៅឯកុដិតែម្តង ។

១១. មានដូចជា៖

  • ស្បង់១ ចីពរ១
  • សង្ឃដី១ អង្សៈ ១
  • វត្ថុពន្ធទ្រូង ១
  • និសីទនៈ ១
  • ឆ័ត្រ១ កំសៀវទឹក១ ខ្នើយ១ កន្ទេល១ មុង១ ភួយ១ គ្រែ១ ឆ្នាំងចាន ស្លាបព្រា... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login