Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុន ប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ។ ពួកគេជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារគ្មានផ្លូវគមនាគមន៍។ ពួកគេនិយមដាំស្រូវពោតសណ្តែកតាមចង្កេះភ្នំ ក្នុងចំការដែលពួកគេទើបតែដុតរានថ្មីៗ។ ក្រៅពីនេះពួកគេប្រកបរបររកខ្លឹមចន្ទន៍បេះក្រវ៉ាញនិងប្រមាញ់ផងដែរ។ ពួកគេបានរក្សាទម្រង់ដើម នៃអរិយធម៌របស់ខ្លួន ដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ។ ពួកគេមិនគោរពសាសនាធំៗ ឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេ ដូចជាការជឿលើបារមីនៃអ្នកតាជាដើម។ ពេលមានអ្នកណាម្នាក់ឈឺគឺកណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗ ដើម្បីឱ្យបានសះស្បើយ។ ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុក ពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របី ថ្វាយអ្នកតាមានការស៊ីផឹករំាំច្រៀងទៀតផង។ ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នា ពួកនេះទៀងត្រង់ណាស់មិនចេះភូតកុហកឡើយព្នងមិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ។ សំរ៉ែឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសទ្ធិ ដូចជាអ្នកតាដើម។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login