ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកទទួលបាន ៖
- ដោះស្រាយបញ្ហាដោយសន្តិវិធី ឬដោយអហិង្សាមានការតស៊ូនិងព្យាយាមធ្វើតែអំពើល្អ
- មានសតិសម្បជញ្ញៈប្រកាន់ខ្ជាប់នូវសច្ចធម៌ សុចរិតធម៌យុត្តិធម៌ចេះជួយសង្រ្គោះគ្នាទៅវិញទៅមកហើយជឿលើសមត្ថភាពរបស់ខ្លួនប្រកាន់ខ្ជាប់ គោលការណ៍ខ្លួនទីពឹងខ្លួនអ្វីៗ កើតមកតែពីខ្លួនឯង។
- ការអប់រំចរិយាធម៌ ដែលព្រះពុទ្ធបានបញ្ញត្តិនូវអ្វីដែលមិនឱ្យប្រព្រឹត្តនិងអ្វីដែលអនុញ្ញាតឱ្យប្រព្រឹត្ត
- ឱ្យមនុស្សចេះលះបង់ការបៀតបៀនគ្នា ឱ្យមនុស្សចិញ្ចឹមជីវិតតែក្នុងផ្លូវប្រពៃ
- ប្រដៅមនុស្សឱ្យនិយាយតែពាក្យពិតមានសារប្រយោជន៍សមតាមបុគ្គល ទីស្ថាននិងកាលសម័យ
- ឱ្យមនុស្សមានចិត្តសុចរិតទៀងត្រង់ចំពោះខ្លួនឯងនិងអ្នកដទៃស្មោះត្រង់ចំពោះមុខងារខ្មាសអៀននឹងចេះខ្លាចអំពើបាប។
- ចេះសាមគ្គីព្រមព្រៀងរស់នៅជាមួយគ្នា ដោយមេត្តាធម៌និងចេះយោគយល់គ្នាទៅវិញទៅមក។
- បើសង្គមមនុស្សប្រព្រឹត្តតាមបែបបទ ដែលព្រះពុទ្ធទ្រង់បានសម្តែងទុកនាំឱ្យមនុស្សទទួលបានសេចក្តីសុខចម្រើន។