2019-05-22 06:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជាព្រះបាទចន្ទរាជា រត់ទៅប្រទេសសៀម ?
២. នៅពេលទៅដល់ប្រទេសសៀម ព្រះបាទច័ន្ទរាជាបានទទួលឋានៈជាអ្វី ?
៣. នៅក្នុងប្រទេសសៀម ព្រះបាទច័ន្ទរាជាបានទទួលការទំនុកបម្រុងយ៉ាងខ្លាំងពីស្តេចសៀម ។ ហេតុអ្វីបានជាព្រះបាទច័ន្ទរាជា វិលចូលក្នុងប្រទេសវិញ ? ពេលមកដល់ក្នុងប្រទេសវិញ តើព្រះបាទច័ន្ទរាជាបានធ្វើអ្វីខ្លះ ?
៤. តើសង្គ្រាមរវាងស្តេចកន និងព្រះចន្ទរាជាចាប់ពីឆ្នាំណាដល់ឆ្នាំណា ? ចូរនិយាយពីសង្គ្រាមនេះ ? សង្គ្រាមនេះបានផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមខ្មែរ ?
៥. ចូរនិយាយពីសង្គ្រាម នៅក្នុងឯកសារពង្សាវតាខ្មែរ ដែលសរសេរនៅស,វទី១៨.១៩ អំពីសង្គ្រាមព្រះស្តេចកន និងព្រះបាទស្រីសុគន្ធបទ ១៥០៩ , ១២គ.ស ។
ចម្លើយ
១. បានជាព្រះបាទចន្ទរាជារត់ទៅប្រទេសសៀមព្រោះ ដោយចាញ់បោកការឃោសនារបស់ស្តេចកន ដោយទ្រង់នឹកស្មានថាព្រះរាមស្រីសុគន្ធបទ ចោទព្រះអង្គដូចការឃោសនាថានឹងកំចាត់ឧបរាជអង្គចន្ទចេញពីប្រទេស ។ ដូចនេះ ទ្រង់ក៏រត់ទៅប្រទេសសៀម ដើម្បីគេចពីសេចក្តីស្លាប់នេះឯង។
២. នៅពេលទៅដល់ប្រទេសសៀម ព្រះបាទច័ន្ទរាជាមានឋានៈ ជាអ្នកទាក់ដំរីថ្វាយស្តេចសៀម ។
៣. បានជាព្រះបាទច័ន្ទរាជាវិលចូលប្រទេសវិញ ព្រោះ៖
ពេលមកដល់ប្រទេសវិញភ្លាម ព្រះបាទច័ន្ទរាជាបានកេណ្ឌកងពលបន្ថែមទៀត ដើម្បីទប់ទល់និងទ័ពព្រះស្តេចកន ។ នៅខេត្តបា់ដំបងទ្រង់កេណ្ឌបាន ១០,០០០នាក់ ហើយលើកបង្ហួសឆ្ពោះទៅពោសាធិ៍សាត់ ។ ព្រះអង្គបានបញ្ជាក់ឲ្យតាពេជ ប្រមូលបក្សពួកដែលមាននិន្នាការខាងទ្រង់វាយរំដោះទឹកដី ។
៤. សង្គ្រាមរវាងស្តេចកន និងព្រះបាទច័ន្ទរាជាមានរយៈពេល៩ឆ្នាំគឺពីឆ្នាំ ១៥១៦ ដល់ឆ្នាំ ១៥២៥ ។
ឆ្នាំ ១៥១៦ព្រះបាទច័ន្ទរាជា បានរិះរកគ្រប់មធ្យោបាយដើម្បីចូលមកដណ្តើមរាជ្យពីស្តេចកនមកវិញ ។ ទ្រង់ទៅបបួលពញាអុង ( បងប្អូនជីដូនមួយ នៅស្រុកសៀម ) តែពញាអុងមិនព្រមវិលមកស្រុកខ្មែរវិញ ។ ព្រះបាទច័ន្ទរាជា បានរកមធ្យោបាយថ្មី ដើម្បីឲ្យបានមកដល់ស្រុកខ្មែរ ។ ពេលមកដល់ស្រុកខ្មែរទ្រង់មានកងទ័ពមកជាមួយ៥០០០នាក់ លុះមកដល់ខេត្តបាត់ដំបងទ្រង់កេណ្ឌបានទ័ពបាន ១០,០០០នាក់ទៀតនិងធ្វើដំណើរបន្តទៅពោធិ៍សាត់ ។
ចំណែកតាពេជ បានប្រមែប្រមូលកម្លាំងបន្ថែម និងបញ្ចុះបញ្ចូលកងទ័ពមួយចំនួនិ របស់ស្តេចកនឲ្យគាំទ្រព្រះបាទច័ន្ទរាជា ។ ក្រោយពីដឹងថាព្រះបាទច័ន្ទរាជា វិលត្រឡប់កចូលដល់ស្រុកហើយស្តេចកន បានបញ្ជាក់មេមទ័ពកៅលើកទ័ពមកទល់នៅខេត្តក្រគរ ។ ដោយមានទាហានស្លាប់ច្រើនពេកតាពេជបានបញ្ជាក់ឲ្យដកថយ ចូលបន្ទាយពោធន៍សិន ចំណែកទ័ពខាងស្តេចកន បានព័ទ្ធបន្ទាយនេះរយៈពេល១២ ខែ តែវាយពុំបែកក៏ដកទ័ពថយឆ្ងាយពីនោះបន្តិចរងចាំជំនួយពីក្រុងស្រឡប់ ពិជ័យមកដល់ ។
ស្ថិតក្នុងកាលៈទេសៈបែបនោះតាពេជបានធ្វើពលីកម្មបូជាជីវិត ដើម្បីទៅកេណ្ឌកងទ័ពខ្មោចបិសាច មកជាទ័ពជំនួយ ។ បន្ទាប់មកមានការប្រយុទ្ធបង្ហូឈាមសាជាថ្មីរវាងព្រះអង្គចន្ទ និងស្តេចកនតែជ័យជំនះបានទៅលើព្រះបាទច័ន្ទរាជា ។ ឯមេទ័ពកៅ បានរត់ទៅត្រើយខាងកើតទន្លេវិញ ។ ក្នុងដំណើររូលទៅមុខនេះ ទ័ពព្រះបាទច័ន្ទរាជាបានវាយដណ្តើមបានខេត្តជាច្រើនដូចជា ក្រគរ ខ្លុង ក្រងបរិបូណ៍ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ កំពងហ្លួង សន្ទុកពង់ស្វាយ... ។ គ្រានេះមានក្រុមខាងស្តេចកន បានមកចូលជាបន្តបន្ទាប់ ព្រមទាំងក្រុងដែលច្បាំចាញ់កាលពីសង្គ្រាមស្រីសុគន្ធបទ និងស្តេចកនក៏ចុះចូលដែរ ។
សង្គ្រាមនេះបានផ្អាកមួយរយៈ ដើម្បីទុកឲ្យប្រជារាស្រ្តស្រែ ។ នៅពេលធ្វើស្រែចប់រដូវវស្សាសង្គ្រាមបានបន្តទៀតដោយមានដាក់ចារកម្មរៀងៗខ្លួន ប៉ុន្តែមិនបានសម្រេចដូចគ្នា ។
ឆ្នាំ ១៥២៥ ព្រះបាទចន្ទរាជា បានចាត់ឲ្យទៅទិញកាំភ្លើងតូចធំពីពួកម៉ាឡាយូ ។ ព្រះបាទច័ន្ទរាជា បានផ្តើមការវាយលុកម្តងទៀត ទៅលើស្តេចកនចំណែកឯជ័យជំនះបានទៅលើព្រះអង្គចន្ទជាបន្តបន្ទាប់ ។ សង្គ្រាមចុងក្រោយនេះព្រះបាទច័ន្ទរាជា បានព័ទ្ធក្រុងស្រឡប់ពិជ័យអស់រយៈពេល៣ខែក៏ទទួលកោជ័យជំនះទាំងស្រុង ដោយចាប់បានស្តេចកនយកមកកាត់ក្បាល ដោតនៅមុខបន្ទាយស្រឡប់ពិជ័យ ។ ឯចៅហ្វាយ កៅក៏ត្រូវបានសំលាប់ដែរ ។ សង្គ្រាម៩ឆ្នាំត្រូវបានបញ្ចប់ឆ្នាំ១៥២៥ ។
៥. ពង្សាវតាឬឯកសារមហាបុរសខ្មែរ ដែលសរសេរឡើងកនៅស.វទី១៨.១៩ បានសរសេរពីព្រឹត្តការណ៍នៅស.វទី១៦ថាព្រះស្តេចកន បានច្បាំងជាមួយព្រះបាទស្រីសុគន្ធបទ ពីឆ្នាំ ១៥០៩.១២ ។ ព្រះស្តេចកន បានធ្វើសង្គ្រាមឈ្នះព្រះបាទស្រីសុគន្ធបទនៅឆ្នាំ ១៥១៤ ។ ព្រះបាទស្រីសុគន្ធបទត្រូវបានស្លាប់នៅក្នុងសង្គ្រាមនេះជាមួយព្រះស្តេចកន ។