រដ្ឋបាលកណ្តាល ៖ ជារដ្ឋបាលដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្រមខណ្ឌជាតិទាំងមូល និងមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិទូទៅ។
ក. គុណសម្បត្តិនៃរដ្ឋបាលកណ្តាល
- រដ្ឋបាលកណ្តាលមានភាពខ្លាំងធ្វើឱ្យមានការឯកភាពក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែក សម្រាប់មូលដ្ឋានណាមួយឡើយ។
- ប្រជាពលរដ្ឋទាំងអស់មានភាពស្មើគ្នា ក្នុងការរួមវិភាគទានអនុវត្តការងារដែលតម្រូវឱ្យធ្វើ។
ខ. គុណវិបត្តិនៃរដ្ឋបាលថ្នាក់កណ្តាល
- ប្រមូលផ្តុំអំណាចរដ្ឋបាល ឱ្យនៅតែមួយកន្លែងធ្វើឱ្យដំណើរការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរ។
- រវល់នឹងការងារច្រើនហើយមានការពិបាក ក្នុងការក្រសោបការងារទាំងនោះបាន។
- រៀបចំផែនការនានាតែម្នាក់ឯងនាំឱ្យថ្នាក់ក្រោមមានការលំបាកក្នុងការអនុវត្តតាមព្រោះ មិនយល់ពីផែនការនោះដែលជាហេតុធ្វើឱ្យផែនការនោះទទួលបរាជ័យ។
- គ្មាននរណាម្នាក់ហ៊ានទទួលខុសត្រូវចំពោះផែនការនោះព្រោះគ្មានការចូលរួមយ៉ាងទូលំទូលាយពីថ្នាក់ក្រោមនឹងមហាជន។