2019-05-22 09:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កំណែទម្រង់រដ្ឋបាលចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បៅកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីដែលមានបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ តែមួយគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការយកចិត្តទុកដាក់លើក្រមសីលធម៌របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយការបង្កើតការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពមួយចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាដៃដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងផ្តល់សេវា ដ៏មានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក“ប្រែក្លាយរដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឱ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ”ទៅវិញ។