ប្រព័ន្ធគណបក្សនៅលើពិភពលោកយើងនេះមានបីគឺ ៖
- ប្រព័ន្ធឯកបក្ស ៖ ក្នុងប្រព័ន្ធឯកបក្សគឺសំដៅទៅលើការគ្រប់គ្រង ដែលមានគណបក្សតែមួយដូចជាគណបក្សកុំមុយនីសនៅប្រទេសចិន។ ក្នុងប្រព័ន្ធនេះ គណបក្សនិងរដ្ឋាភិបាលស្ទើតែជាអង្គភាពតែមួយ ហើយប្រមុខនៃរដ្ឋាភិបាលគឺអាចជាប្រធានគណបក្សផងដែរ។ ការងារសំខាន់ៗរបស់សមាជិកបក្ស ប្រកាន់ភ្ជាប់នូវវិន័យនិងបញ្ជារបស់បក្ស។
- ប្រព័ន្ធទ្វេបក្ស គឺជាប្រព័ន្ធនយោបាយដែលតម្រូវឱ្យមានគណបក្សប្រជែងគ្នាតែពីរគត់នៅក្នុងប្រទេស ដូចនៅប្រទេសអង់គ្លេសមានគណបក្សធំៗ តែពីរគត់គឺគណបក្សអភិរក្សនិយម និងគណបក្សការងារ។ គណបក្សដែលកាន់អំណាច អាចនឹងធ្លាក់ពីតំណែងនៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗប្រសិនបើកគណបក្សរបស់ខ្លួន មិនបានបំពេញការងាររបស់ខ្លួនឱ្យបានល្អទេនោះ។
- ប្រព័ន្ធពហុបក្សៈ ជាប្រព័ន្ធគ្រប់គ្រងមួយដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជាយើងគឺជាប្រទេសដែលប្រកាន់នូវរបប នយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។