សំណួរ
១. តើអាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ ?
២. តើក្លរ៉ូអ៉ីតជាអ្វី ? ហើយមានលក្ខណៈដូចម្ដេច ?
៣. ចូររៀបពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេAND ។
៤. ពេលលឺទូរសព្ធរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប ។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចូលរួម ? រៀបរាប់ពីនាទីរបស់វាផង ។
៥. ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ ។
ចម្លើយ
១. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ ប្រភេទគឺ C , H , O , N ។
២. ក្លរ៉ូអ៉ីតគឺជាស្រទាប់កណ្ដាលនៃគ្រាប់ភ្នែក ។ ស្រទាប់ក្លរ៉ូអ៉ីតមានលក្ខណៈស្ដើងមានពណ៌ត្ដោតចាស់ និងសម្បូរដោយសរសៃរឈាម ។ ស្រទាប់ក្លរ៉ូអ៉ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្ដត់ផ្គង់ឪ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក ។ វាក៏មាននាទីការពារជះត្រលប់មកវិញនៃពន្លឺផងដែរ ។
៣. សារៈសំខាន់នៃស្វ័យតម្លើងទេ្វ AND ៖
- រក្សាចំនួនក្រូម៉ូសូមឪ្យនៅដដែលពេលកោសិកាចែក
- នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន AND ដូចគ្នា
- រ៉ាប់រងចំនួននិងរូបរាងក្រម៉ូសូមឪ្យនៅដដែលក្រោយចំណែកកោសិកា
- រ៉ាប់រងនិងតំហែរក្សាព័ត៌មានសេនេទិចឪ្យនៅថេរដោយឆ្លងកាត់ជំនាន់ ។
៤. ក្នុងករណីនេះមានណឺរ៉ូន ៣ ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាននាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។
+ តួនាទីរបស់វា ៖
- ណឺរ៉ូនវិញ្ញាណនាំ មាននាទីចេញពីធ្មូលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) ។
- ណឺរ៉ូនភ្ជាប់ មាននាទីបញ្ជូនបន្ដនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល ។
- ណឹរ៉ូនចលករ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ)
៥. ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ ៖
+ ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺ ៖ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្លាប់ និងណឺរ៉ូនចលករ ។
- ណឺរ៉ួនវិញ្ញាណនាំ នៅពេលលឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោច សម្លេងហើយបង្កើតបានអាំងភ្លុចប្រសាទ ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតូកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។
- ណឺរ៉ូនភ្ជាប់ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ហើយចូលទៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល ។ នៅខួរក្បាលអាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយហើយធ្វើឪ្យយើងដឹងថាទូរស័ព្ធកំពុងរោទន៍ ។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្តថាតើលើកទូរស័ព្ទរឺអត់ ?
- ណឺរ៉ូនចលករ នៅពេលខួរក្បាលសម្រេចចិត្តថាត្រូវតែឆ្លើយតបអាំងភ្លុចប្រសាទធ្វើដំណើរចុះតាមបណ្ដាយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ) ។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ ។
វិញ្ញាសាទី២៦