Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូររាប់ឈ្មោះរុក្ខេះជាតិឌីកូទីលេដូនឪ្យបាន ៦ ។

២. តើស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ ?

៣. តើអង់ស៊ី​មគឺជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទ ?

៤.​ តើណឺរ៉ូនប៉ុន្មានប្រភេទ ?

៥. តើស្រទាប់រេទូននៃភ្នែកជាស្រទាប់រួសនឹងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាព​នៃវត្ថុដែលយើងមើលឃើញ ។ ចូរបកស្រាយ ។

ចម្លើយ​

១. រុក្ខជាតិឌីកូលេដូន មានខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម....។

២. ស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់ដូចជា វាអាចជួយបង្ហារការបាត់បង់ទឹក និងជួយឪ្យរុក្ខជាតិបន្សុំាជីវិតទៅនឹងអាកាសធាតុស្ងួត ។

៣. អង់ស៊ីមគឺជាកាតាលីករគីមីជីវៈដែលជួយពន្លឿនល្បឿប្រតិកម្មគីមីជីវៈផ្សេងៗ ។ បានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នាស ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ ។

៤. ណឺវ៉ូនមាន ៣ ប្រភេទគឺ ៖

+ បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស)​

  • ណឺរ៉ូនឯកប៉ូល
  • ណឺរ៉ូនទ្វេប៉ូល
  • ណឺរ៉ូនពហុប៉ូល

+ បើផ្អែកទៅលើនាទី

  • ណឺរ៉ូនវិញ្ញាណនាំ
  • ណឺរ៉ូនភ្ជាប់
  • ណឺវ៉ូនចលករ ។

៥. ស្រទាប់រេទីននៃភ្នែកជាស្រទាប់រួសនិងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាពនៃវត្ថុដែលយើងមើលឃើញ ។ បកស្រាយ នៅលើកោសិកាកោន និងកោសិកាដំបង ម៉ូលេគុលប្រូតេអ៉ីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីនដែលបង្កើតបានជាម៉ូលេគុលរ៉ូដុបស៊ីន ។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និងកោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម័្ពន្ធនេះបង្កើតបានអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោន ឬ កោសិកាដំបងតាមសរសៃរប្រសាទអុបទិចទៅកាន់ខួរក្បាល ។ បន្ទាប់មកខួរក្បាលបកស្រាយអាំងភ្លុចប្រសាទជាគំហើញ ។

វិញ្ញាសាទី២៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login