សំណួរ
១. តើកោនជាអ្វី ? ក្នុងការបន្ដពូជរបស់ស៊ីមណូស្ដែមតើកោនមាននាទីជាអ្វី?
២. តើផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
៣. តើនាទីសំខាន់ៗបីយ៉ាងរបស់ស្លឹកគឺអ្វី?
៤. តើគេប្រើវិធីអ្វីខ្លះ ដើម្បីកំណត់អាយុផូស៊ីល?
៥. ចូរបកស្រាយពចលនាការស្វ័យដំឡើងទ្វេរ AND?
ចម្លើយ
១. កោនគឺជា សរីរាង្គបន្ដពូជរបស់រុក្ខជាតិស៊ីមណូស្ដែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្ដពូជ (ស្តែម៉ាតូសូអ៉ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី ) ។
២. ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។
- មជ្ឈមណ្ឌលប្រសាទ មានខួរក្បាល និងបរិមណ្ឌលប្រសាទ ។
- បរិមណ្ឌលប្រសាទ មានផ្លូវប្រសាទ វិញ្ញាណនាំ និងផ្លូវប្រសាទចលករ ។
៣. នាទីសំខាន់បីយ៉ាងរបស់ស្លឹក ៖
- បំភាយចំហាយទឹក និងអុកស៊ីសែនទៅបរិយាកាស
- ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មើសំយោគ
- ផលិតកាបូនអ៉ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិ និងដល់អ្នកប្រើប្រាស់ទូទៅ (សត្វ) ។
៤. ដើម្បីកំណត់អាយុផូស៊ីលគេប្រើវិធីដូចជា ៖
- ការកំណត់តាមស្រទាប់សិលា ផូស៊ីលដែលមានអាយុច្រើនជាងគេស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់សិលា លើគេ ។
- ការកំណត់តាមសារធាតុវិទ្យុសកម្ម វីធីនេះដោយប្រើប្រាសើធាតុវិទ្យុសកម្ម C14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ ឆ្នាំតែចំពោះផូស៊ីល ដែលមានអាយុច្រើនជាងនេះ ឬ រាប់លានឆ្នាំគេប្រើសារធាតុវិទ្យុសកម្មអុយរ៉ាណ្យូម ឬ រ៉ាដ្យូម ។
៥. ចលនាស្វ័យដំឡើងទ្វេ AND ប្រព្រឹត្តទៅដូចជា ៖
- ដំបូងច្រវ៉ាងទាំងពីររបស់ម៉ូលេគុល AND ចាប់ផ្ដើមរលា
- ការផ្ដាច់សម្ព័ន្ធ អ៉ីដ្រូសែនធ្វើឪ្យច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម AND ប៉ូលីមេរ៉ាស
- នុយក្លេអូទីតសេរីនៅណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G ។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល AND មេធ្វើជាពុម្ពគំរូសម្រាប់សំយោគច្រវ៉ាក់ម្ខាងទៀតនៃម៉ូលេគុល AND កូន ។ ក្រោយពេលស្វ័យដំឡើងទ្វេ គេទទួលបានម៉ូលេគុល ANDកូនដែលដូចគ្នានបេះបិទហើយដូចទៅនឹងម៉ូលេគុល ANDមេ ។
វិញ្ញាសាទី២៧