ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី ៣ ព្រះបាទអង្គឌួង បានពឹងបព្វជិត កាតូលិកមួយអង្គនាម បីស ដែលបានចូលមកផ្សព្វផ្សាយសាសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៨៤៨ មកម្លេះ។ បព្វជិតអង្គនេះបានធានាថា នឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយមន្ត្រីខ្មែរ ២នាក់ទៀតគឺ កុយ ដឺម៉ុងតេរ៉ូ និង ប៉ែន ព្រមទាំងសួយអាករ ទៅជាមួយផងដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី ៣ តាមរយៈអគ្គកុងស៊ុលបារាំងប្រចាំនៅសិង្ហបុរី ប៉ុន្តែត្រូវទទួលបរាជ័យ។