Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-27 09:24

ទម្រង់នៃសេចក្តីកំណត់ចែកចេញជា៣ផ្នែកគឺ ៖

  • ចំណែកដើមរួមមាន ៖ ឈ្មោះប្រទេស បាវចនា និមិត្តសញ្ញានិងប្រភព លេខ និងអក្សរកាត់ និងចំណងជើង (មើលមេរៀន លិខិតរដ្ឋបាល) ។
  • អត្ថបទ ៖ និយាយអំពីភារកិច្ចដែលត្រូវប្រគល់ ដោយបង់លេខរម៉ាំង ឬលេខលំដាប់ក៏បាន ទៅតាមភាពជាក់ស្តែង ដោយមិនចាំបាច់បែងចែកជាប្រការនោះទេ ។
  • រូបមន្តបញ្ចប់ ៖ ទីកន្លែងនិងកាលបិរច្ឆេទ មុខងារ ហត្ថលេខា ឈ្មោះ និង កន្លែងទទួល ។

ឧទាហរណ៍ ៖

                                                                         ព្រះរាជាណាចក្រកម្ពុជា

                                                                       ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

លេខៈ.......................................

                                                                                 សេចក្តីកំណត់ ស្តីពី

                                           ការបែងចែក តួនាទី ភារកិច្ច​ ទទួលខុសត្រូវ និងរបៀបរបបការងារ

                                                   របស់ ថ្នាក់ដឹកនាំ សមាគមនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ដើម្បីប្រសិទ្ធភាពដឹកនាំ និងមានការទទួលខុសត្រូវក្នុងការងារ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម ៖

ក- អំពីភារកិច្ចទទួលខុសត្រូវ ៖

១. ឯកឧត្តម...ប្រធានសមាគមទទួលខុសត្រូវដឹកនាំរួម និងទទួលបន្ទុកផ្ទាល់លើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ។

២. ឯកឧត្តម.......អនុប្រធានសមាគមអចិន្រ្តៃយ៍ ទទួលបន្ទុកការងាររដ្ឋបាល ហិរញ្ញវត្ថុ......។

៣. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារសវនកម្មផ្ទៃក្នុងសមាគមន ។

៤. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារផែនការ និងអភិវឌ្ឍន៍ ។

៥. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារធានាគុណភាពអប់រំផ្ទៃក្នុងសមាគម។

ខ- អំពីរបៀបរបបការងារ

            - ការិយាល័យ ឬអង្គភាពនានា ចំណុះសមាគម ត្រូវឆ្លងយោបល់ អគ្គលេខាធិការសមាគម និងអនុប្រធានសមាគមទទួលបន្ទុកកិច្ចការងារខាងលើ មុននឹងបញ្ជូនមកប្រធានសមាគម ដើម្បីពិនិត្យ និងសម្រេច ។ ។

            - ក្នុងករណី អនុប្រធានសមាគមទទួលបន្ទុកអវត្តមាន ចំពោះកិច្ចការដែលមានសារៈសំខាន់ចាំបាច់ ប្រធានការិយាល័យ ឬប្រធានអង្គភាព ក្រោយពីឆ្លងពីយោបល់អគ្គលេខាធិការសមាគមហើយ ត្រូវដាក់ជូនប្រធានសមាគម ដើម្បីពិនិត្យ និងសម្រេច ក៏ប៉ុន្តែប្រធានការិយាល័យ ឬប្រធានអង្គភាពនោះ ត្រូវធ្វើសេចក្តីរាយការណ៍អំពីកិច្ចការងារនោះ ជូនប្រធានសមាគមនទទួលបន្ទុកជ្រាបនៅពេលមានវត្តមាន ។ ពេលប្រធានសមាគមអវត្តមាន អនុប្រធានសមាគមអចិន្រ្តៃយ៍ ដែលបានទទួលការផ្ទេរសិទ្ធិការងារពីប្រធានសមាគម ត្រូវទទួលដឹកនាំការងារជាប្រធានសមាគមស្តីទី ។ ប្រធានសមាគមស្តីទីមិនមានសិទ្ធិផ្ទេរការទទួលខុសត្រូវទៅឲ្យអនុប្រធានសមាគមណាម្នាក់ទៀតបានទេ លើកលែងតែមានការអនុញ្ញាតពីប្រធានសមាគម ។ ប្រធានសមាគមស្តីទី ត្រូវទទួលខុសត្រូវលើកិច្ចការងារដែលខ្លួនបានសម្រេចក្នុងរយៈពេលនេះ ហើយត្រូវរាយការណ៍ជូនប្រធាន សមាគមអំពីកិច្ចការទាំងនោះនៅមានវត្តមានប្រធានសមាគម ។

                                                                                                                       រាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ...

                                                                                                              ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

 

កន្លែងទទួល

- អនុប្រធានសមាគម

- អគ្គលេខាធិការដ្ឋានសមាគម

- ការិយាល័យ ឬអង្គភាពនានា

            “ ដើម្បីអនុវត្ត ”

- ឯកសារ-កាលប្បវត្តិ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login