Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាបណ្តឹងជាព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សាព្រោះរឿងក្តីដែលមានលក្ខណៈធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬសង្គមមិនអាចឱ្យគេធ្វើការលើកលែងទោសដល់ជនល្មើសបានឡើយ។ បណ្តឹងព្រហ្មទណ្ឌទាក់ទងនឹងរឿងក្តី ដូចជាការសម្លាប់ជីវិតមនុស្ស ចោរលួចឆក់ប្លន់ ការរំលោភបំពានផ្លូវភ្លេទការជួញដូរគ្រឿងញៀនជាដើម។ ទាំងអស់នេះគឺជាបទល្មើសធ្ងន់ធ្ងរមិនអាចឈានទៅដល់ដំណាក់ការផ្សះផ្សាឬលើកលែងទោសបានទេ។ ទោះជាមានការផ្សះផ្សា ក៏ជនរងគ្រោះឬសាច់ញាតិជនរងគ្រោះមិនសុខចិត្តដែរ។ ម្យ៉ាងទៀតបទល្មើសព្រហ្មទណ្ឌមួយកើតឡើងអាចនាំឱ្យកើតមានបណ្តឹងពីរផ្សេងៗពីគ្នា​គឺបណ្តឹងអាជ្ញាដែលរដ្ឋទទួលបន្ទុកធ្វើបណ្តឹងដោយមានអយ្យការជាតំណាងនិងបណ្តឹងរដ្ឋប្បវេណីដែលធ្វើឡើងដោយភាគីជនរងគ្រោះ។ ប្រសិនបើមានការលះបង់មិនប្តឹងឬដកពាក្យបណ្តឹង ឬមិនមានបណ្តឹងតវ៉ាណាមួយពីជនរងគ្រោះ ឬក៏មានការផ្សះផ្សាពីជនរងគ្រោះយ៉ាងណាក៏ដោយក៏ជនល្មើស មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយពីបណ្តឹងរបស់អង្គការអយ្យការ ដែលមានកាតព្វកិច្ចធ្វើបណ្តឹងអាជ្ញាជំនួសអ្នករងគ្រោះក្នុងនាមបម្រើផលប្រយោជន៍សាធារណៈ។ ហេតុនេះគេមិនអាច ផ្សះផ្សាចំពោះករណីនេះបានទេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login