ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិជាប្រភពមួយសំខាន់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជននិងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វ ព្រៃឈើដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង។ មនុស្សនិងធម្មជាតិមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនអាចគេចផុតបានឡើង។ ការបំផ្លាញធនធានធម្មជាតិមានន័យថាការបំផ្លាញខ្លួនឯងដូច្នោះដែរ។ មនុស្សយើងត្រូវការរបស់ទាំងអស់នោះយ៉ាងច្រើនអនេកសម្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះ ក៏ត្រូវការឱ្យយើងយកចិត្តទុកដាក់ចំពោះធនធានធម្មជាតិទាំងអស់នោះផងដែរ។ ធនធានធម្មជាតិផ្តល់សេចក្តីសុខឱ្យយើងគ្រប់យ៉ាងការបាត់បង់ធនធានធម្មជាតិ ធ្វើឱ្យពិភពលោកជួបប្រទះនូវបញ្ហាជាច្រើនដូចជាគ្រោះធម្មជាតិគ្រោះទុរភិក្សការខ្លះខាតនូវចំណីអាហារសម្រាប់ផ្គត់ផ្គង់មនុស្សការប្រែប្រួលអាកាសធាតុនាំឱ្យមនុស្សសត្វពិបាករស់នៅ និងបង្កបញ្ហាជាច្រើនផ្សេងទៀត។ ដូច្នេះដើម្បីទទួលបាននូវការផ្គត់ផ្គង់យូរអង្វែងពីធនធានធម្មជាតិ ហើយក៏ដើម្បីឱ្យពិភពលោកមានអត្ថិភាពយូរអង្វែងយើងទាំងអស់គ្នាចាំបាច់ត្រូវតែយកចិត្តទុកដាក់ជួយការពារថែរក្សាធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សល្អ។